អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > អត្ថប្រយោជន៍សំខាន់ៗ នៃការ​ងូតទឹក​ពេល​យប់ ជាពិសេសជួយឲ្យគេងលក់ស្រួល

អត្ថប្រយោជន៍សំខាន់ៗ នៃការ​ងូតទឹក​ពេល​យប់ ជាពិសេសជួយឲ្យគេងលក់ស្រួល

មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ងូតទឹកនៅពេលយប់ ប៉ុន្តែប្រហែលជាមិនសូវចាប់អារម្មណ៍ ឬ បានដឹងច្បាស់អំពីប្រយោជន៍សំខាន់ៗរបស់វានោះទេ។  ការមុជទឹកក៏ត្រូវការពេលវេលាដើម្បីមុជដែរ។ បើអ្នកងូូតទឹកពេលយប់ វាកាន់តែឲ្យអារម្មណ៍អ្នកល្អលើសពីពេលថ្ងៃទៅទៀត។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) អាចបន្ថយសីតុណ្ហភាពក្នុងខ្លួនអ្នក៖ វាអាចកាត់បន្ថយ សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកឲ្យចុះខ្លាំងជាងពេលធម្មតា ព្រោះថាវាជាពេលដែលអ្នកសម្រាក ហើយអ្នកមិនបន្តធ្វើអ្វីផ្សេងតទៅទៀតទេ ។ នៅពេលដែលសីតុណ្ហភាពក្នុងខ្លួនថមថយបន្តិចនោះ វាគឺពិតជាអំណោយផលយ៉ាងខ្លាំងចំពោះការគេង ពោលគឺជួយឲ្យអ្នកគេងលក់ស្រួលមិនខាន។

២) សម្រួលអារម្មណ៍កុំឲ្យឈឺក្បាល ឬចុកខ្លួន៖ ចេះតែមានអារម្មណ៍ថាឈឺក្បាល ចុករោយខ្លួន មែនទេ? ការមុជទឹកនៅពេលយប់នេះវា នឹងធ្វើឲ្យអ្នកបាត់បង់អារម្មណ៍ឈឺអស់ទាំងនោះ ព្រោះវាជួយឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ហេតុដូច្នេះហើយ អ្នកមិនត្រូវមើលរំលង ឬ អត់ងូតទឹកនៅពេលយប់នោះឡើយ ។

៣) ជួយឲ្យស្បែកមានសំណើម និង ជម្រុះជាតិខ្លាញ់៖ ការងូតទឹកនៅពេលយប់ គឺអាចជួយឲ្យស្បែករបស់អ្នករក្សាសំណើម ពោលគឺអាចកាត់បន្ថយបញ្ហាស្បែកស្ងួតបានច្រើន។ លើសពីនេះទៀត វាក៏ជួយជម្រុះជាតិខ្លាញ់ដែលមាននៅលើស្បែក ដែលជាតិខ្លាញ់នេះងាយបង្កឲ្យមានបញ្ហាមុន និង បញ្ហាស្បែកផ្សេងៗទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031