អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > អត្ថប្រយោជន៍ ៣យ៉ាងដែលអ្នកទទួលបានពីការក្រោកពីព្រលឹម

អត្ថប្រយោជន៍ ៣យ៉ាងដែលអ្នកទទួលបានពីការក្រោកពីព្រលឹម

ប្រ​ភព៖​​ Unsplash

នៅពេលសំឡេងម៉ោងរោទិ៍របស់អ្នកបន្លឺឡើងមក អ្នកមានជម្រើសពីរ ដែលត្រូវបិទវាចោលហើយបន្តដំណេកសុខស្រួលរបស់អ្នកប៉ុន្មាននាទីទៀត ហើយត្រូវដោះដូរជាមួយអារម្មណ៍មិនល្អពីការប្រញាប់ប្រញាល់បន្ទីបន្ទាន់ទៅបំពេញកិច្ចការងាររបស់ខ្លួន និងបានមកវិញនូវការថយចុះនូវប្រសិទ្ធភាពការងារ ឬជាការមានស្មារតីក្រោកទៅតាមពេលកំណត់ ដើម្បីទាញយកប្រយោជន៍ពីពេលវេលាដ៏មានតម្លៃដែលអ្នកនឹងទទួលបានពីពេលព្រឹកព្រលឹមនោះ ? បើអ្នកជ្រើសរើសក្រោកពីព្រឹកព្រលឹម ទាំងនេះគឺជាប្រយោជន៍ទាំង៣ដែលអ្នកនឹងទទួលបាន៖

១. ការក្រោកពីព្រលឹមជួយពង្រឹងនូវសុខភាពរបស់អ្នកឲ្យបានល្អប្រសើរ
ការក្រោកពីព្រលឹម ធ្វើឲ្យអ្នកមានពេលគ្រប់គ្រាន់សម្រាប់ទទួលទាននូវអាហារដែលមានជីវជាតិ សម្រាប់ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកប្រកបដោយថាមពល និងអារម្មណ៍ស្រស់ថ្លា។ ម្យ៉ាងទៀត ដោយសារអ្នកអាចមានលេសពីភាពហត់នឿយពីការធ្វើការពេញមួយថ្ងៃ ហើយមិនបានធ្វើលំហាត់ប្រាណ ដូច្នេះអ្នកអាចប្រើប្រាស់ពេលវេលានេះ សម្រាប់ធ្វើលំហាត់ប្រាណ ដើម្បីពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឲ្យបានរឹងមាំជាងមុនបានផងដែរ។
២. ការក្រោកពីព្រលឹមជួយបង្កើនប្រសិទ្ធភាពការងាររបស់អ្នក
មូលហេតុសំខាន់ដែលបញ្ជាក់ថា ការក្រោកពីព្រលឹមជួយបង្កើនប្រសិទ្ធភាពការងាររបស់អ្នក គឺនៅត្រង់ថា ការទទួលបានការរំខានដ៏តិចតួចបំផុតក្នុងពេលព្រឹកព្រលឹម នឹងធ្វើឲ្យអ្នកសម្រេចបានការងារច្រើនជាងមុន មិនតែប៉ុណ្ណោះ ក្រោយពីខួរក្បាលរបស់អ្នកបានទទួលការសម្រាកជាច្រើនម៉ោងរួចមក វានឹងត្រៀមបំពេញភារកិច្ចរបស់វាប្រកបដោយថាមពល ដែលជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់អ្នកបានយ៉ាងប្រសើរ ហើយការសម្រេចចិត្តរបស់អ្នកទៅលើបញ្ហាផ្សេងៗក៏កាន់តែប្រព្រឹត្តទៅបានយ៉ាងល្អផងដែរ។
៣. ការក្រោកពីព្រលឹមជួយឲ្យសុខភាពផ្លូវចិត្តរបស់អ្នកល្អប្រសើរជាងមុន
តាមរយៈការសិក្សាមួយបានបង្ហាញថា អ្នកក្រោកពីព្រលឹមភាគច្រើន មានភាពសុទិដ្ឋិនិយម និងមានសេចក្ដីសុខនៅក្នុងជីវិតជាងអ្នកដែលចូលគេងយប់ជ្រៅ និងក្រោកយឺត ទោះជាពួកគេមានការគិតច្នៃប្រឌិតក៏ដោយ ក៏ពួកគេត្រូវដោះដូរជាមួយទុក្ខកង្វល់ និងបញ្ហាផ្លូវចិត្តផ្សេងៗទៀតផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930