អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > កត្តា​សំខាន់​ៗ​ដែល​ជា​មូលហេតុ​នៅ​ពី​ក្រោយ​លទ្ធផល «​រៀន​សូត្រ​មិន​​ពូកែ»

កត្តា​សំខាន់​ៗ​ដែល​ជា​មូលហេតុ​នៅ​ពី​ក្រោយ​លទ្ធផល «​រៀន​សូត្រ​មិន​​ពូកែ»

កត្តា​សំខាន់​ៗ​ដែល​ជា​មូលហេតុ​នៅ​ពី​ក្រោយ​លទ្ធផល «​រៀន​សូត្រ​មិន​​ពូកែ»

ប្រ​ភព៖​​ https://www.pexels.com

លទ្ធផលរៀនសូត្រមិនល្អរបស់សិស្សភាគច្រើន មានដើមហេតុមកពីកត្តាធំៗ៣យ៉ាងដូចជា កត្តាក្រៅខ្លួន កត្តាពាក់ព័ន្ធនឹងឥរិយាបថរបស់សិស្ស និងកត្តាបញ្ហាផ្ទាល់ខ្លួន។ ការយល់ដឹងពីមូលហេតុដែលបង្កឲ្យអ្នកទទួលបានលទ្ធផលរៀនសូត្រមិនល្អក្នុងសាលា អាចជួយអ្នកឲ្យរកវិធីដោះស្រាយបញ្ហាទាំងនោះបាន និងកែប្រែស្ថានភាពឲ្យបានល្អប្រសើរជាងមុន។

តើកត្តាក្រៅខ្លួនអ្វីខ្លះដែលជាមូលហេតុនៃលទ្ធផលរៀនសូត្រមិនល្អរបស់សិស្ស ?
ការជ្រើសរើសនូវជំនាញសិក្សាឲ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ ហេតុនេះ បើអ្នកយល់ថាអ្នកមានការលំបាកខ្លាំងក្នុងការព្យាយាមយល់ពីមុខវិជ្ជាមួយនោះ អ្នកអាចជ្រើសយកជម្រើសត្រួតថ្នាក់ ឬម្យ៉ាងទៀតអ្នកអាចសុំជំនួយពីគ្រូ ព្រោះថាពួកគេនឹងអាចជួយអ្នកបានច្រើនឲ្យរីកចម្រើនទៅមុខ។ មួយវិញទៀត គ្រូបង្រៀនមិនល្អក៏ជាផលប៉ះពាល់មួយទៅលើលទ្ធផលរៀនសូត្រមិនល្អរបស់សិស្សដែរ។ បើជាមុខវិជ្ជាតម្រូវឲ្យគ្រូនិយាយជាភាសាបរទេស ហើយការបញ្ចេញសំឡេងរបស់គាត់ទៅលើពាក្យនីមួយៗ មានការលំបាកសម្រាប់សិស្សក្នុងការយល់ពីខ្លឹមសារដែលគាត់ចង់និយាយ ឬមកពីពួកគាត់ពន្យល់មិនបានក្បោះក្បាយ និងមិនបានបន្ថែមនូវសេចក្ដីលម្អិតទាំងឡាយដែលមានប្រយោជន៍ដល់ការយល់បានយ៉ាងសីុជម្រៅរបស់សិស្សទៅលើចំណុចសំខាន់ណាមួយ ឬម្យ៉ាងទៀត មកពីការមិនរួមសហការគ្នាយ៉ាងជិតស្និទ្ធរវាងគ្រូ និងសិស្ស ដែលទាំងនេះសុទ្ធតែជាមូលហេតុដែលនាំឲ្យលទ្ធផលសិក្សាពួកគេមិនបានល្អ។ ទោះជាយ៉ាងណា សិស្សមិនត្រូវយកហេតុផលនេះមកធ្វើជាលេសសម្រាប់លទ្ធផលមិនល្អរបស់ខ្លួនឡើយ ពួកគេត្រូវប្រឹងឲ្យអស់ពីសមត្ថភាពដោយខ្លួនឯងសម្រាប់វគ្គសិក្សានេះ រួចសឹមរកគ្រូល្អនៅវគ្គសិក្សាក្រោយទៀត។

តើកត្តាពាក់ព័ន្ធនឹងឥរិយាបថរបស់សិស្សអ្វីខ្លះដែលជាមូលហេតុនៃលទ្ធផលរៀនសូត្រមិនល្អរបស់សិស្ស ?
កត្តាពាក់ព័ន្ធនឹងឥរិយាបថរបស់សិស្សផ្ទាល់ ក៏ជាមូលហេតុដ៏សំខាន់នៃការទទួលបានលទ្ធផលសិក្សាមិនល្អរបស់សិស្សដែរ។ សិស្សដែលមានក្ដីសុបិនសម្រាប់ពេលអនាគត និងបានចងភ្ជាប់ការសិក្សារបស់ខ្លួនទៅនឹងក្ដីសុបិននោះ នឹងធ្វើឲ្យពួកគេមានកម្លាំងជំរុញចិត្តពុះពារក្នុងការសិក្សារបស់ខ្លួន ពុំនោះទេ ពួកគេនឹងបាក់ទឹកចិត្ត គ្មានថាមពល ព្រោះពួកគេមើលមិនឃើញពីប្រយោជន៍ដែលខ្លួនទទួលបានពីការសិក្សាក្នុងសាលានោះឡើយ ជាហេតុធ្វើឲ្យប៉ះពាល់ដល់លទ្ធផលរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ ហើយក្នុងកត្តាពាក់ព័ន្ធនឹងឥរិយាបថរបស់សិស្ស នៅមានការមិនធ្វើកិច្ចការសាលា និងការស្រាវជ្រាវបន្ថែម ការគេចពីម៉ោងសិក្សា និងឥរិយាបថផ្សេងៗទៀតដែលចាត់ទុកថាយកអារម្មណ៍ក្មេងខ្ចីរបស់ខ្លួនជាធំមួយចម្អិនកំពឹស។

តើកត្តាបញ្ហាផ្ទាល់ខ្លួនអ្វីខ្លះដែលជាមូលហេតុនៃលទ្ធផលរៀនសូត្រមិនល្អរបស់សិស្ស ?
បញ្ហាផ្ទាល់ខ្លួនរបស់សិស្ស អាចបណ្ដាលមកពីការពន្យារពេលបំពេញកិច្ចការសាលា ឬការរៀនសូត្ររបស់ខ្លួន ហើយទម្លាប់នេះ បានធ្វើឲ្យពួកគេចូលចិត្តបង្កើតលេសខ្ជិលឲ្យខ្លួនឯងជានិច្ច ដែលបានបង្អាក់ដំណើរការណ៍រីកចម្រើនទៅលើការរៀនសូត្ររបស់ពួកគេរហូតមក។ បញ្ហាមួយទៀត គឺមានសិស្សមួយចំនួនធ្វើមិនបានល្អទៅលើតេស្តប្រឡងនៅក្នុងថ្នាក់ ឬមានភាពអៀនខ្មាសក្នុងសកម្មភាពក្នុងថ្នាក់ជាដើម ដែលទាំងនេះសុទ្ធតែកំណត់ពិន្ទុរបស់ពួកគេ ប៉ុន្តែលទ្ធផលមិនល្អរបស់ពួកគេមិនបានបញ្ជាក់ពីការមិនខិតខំប្រឹងប្រែងរបស់ពួកគេនោះឡើយ។ ផ្ទុយទៅវិញ លទ្ធផលមិនល្អដែលទទួលបានពីការធ្វេសប្រហែស ព្រងើយកន្តើយរបស់សិស្សវិញនោះ មិនមែនជាបញ្ហាផ្ទាល់ខ្លួនដែលគួរឲ្យអត់អោននោះទេ ព្រោះវាបញ្ជាក់ពីការមិនឲ្យតម្លៃទៅលើខ្លួនឯងសម្រាប់អនាគតដ៏ល្អដែលខ្លួននឹងទទួលបាន៕

ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031