ភាព​ខុស​គ្នា​រវាង​បុរស​ត្រឹម​តែ​ជា​សង្សារ​ធម្មតា​និង​​បុរស​ដែល​អាច​ក្លាយ​ជា​ស្វាមី​អ្នក

ផ្សាយចេញ ៖ 15-Dec-2016 9:06 am

សង្សារនិងស្វាមី គឺខុសគ្នាឆ្ងាយណាស់ ហេតុនេះហើយ អ្នកត្រូវរៀនសម្គាល់ និងដឹងឲ្យបានច្បាស់ ថាពួកគេមានលក្ខណៈខុសគ្នាដូចម្ដេច និងដើម្បីច្បាស់ថា គេបានត្រឹមតែជាសង្សារ ឬអាចធ្វើជាដៃគូជីវិតរបស់អ្នកបាន។


១) បុរសជាសង្សារ៖ តែងនិយាយពីរំលើកពីរឿងអតីតកាល របស់អ្នក និយាយរួមគឺនិយាយតែងរឿងអត់ប្រយោជន៍ ។


បុរសនឹងក្លាយជាស្វាមី៖ តែងនិយាយពីអ្វីទៅដែលជាចំណង់ចំណូលចិត្តរបស់ អ្នក ហើយនិយាយអ្វីដែលមានប្រយោជន៍រួម។


២) បុរសជាសង្សារ៖ តែងបង្ហាញអាកប្បកិរិយាឆេវឆាវ និងមិនចេះលើកលែងទោស ឲ្យនាងពេលមានកំហុស។

បុរសនឹងក្លាយជាស្វាមី៖ ចេះគ្រប់គ្រងកំហឹង ហើយដោះស្រាយបញ្ហា ដោយមិនឲ្យមានជម្លោះ កើតឡើងសោះឡើយ។


៣) បុរសជាសង្សារ៖ តែងបង្ហាញចារឹកចង់ឈ្នះសង្សាររបស់ខ្លួនគ្រប់ពេល ហើយតែងគិតថាខ្លួនឯងល្អលើសគេ។

បុរសនឹងក្លាយជាស្វាមី៖ តែងតែដាក់ខ្លួនគ្រប់ពេល ហើយមិនទាមទារការឈ្នះចាញ់ឡើយ។


៤) បុរសជាសង្សារ៖ ផ្ដោតសំខាន់លើសម្រស់ខាងក្រៅ ហើយចង់ដើរតែជាមួយមនុស្សស្រីឡូយឆាយប៉ុណ្ណោះ។

បុរសនឹងក្លាយជាស្វាមី៖ ឲ្យតម្លៃលើចារឹកជាសំខាន់ ព្រោះថា គេនឹងមិនទាមទារឡើយ បើនារីនោះមានតែសម្រស់តែអន់ចារិក ។


៥) បុរសជាសង្សារ៖ មិនចង់ជួបជាមួយមិត្តភ័ក្ដិ ឬក៏បងប្អូនរបស់អ្នកឡើយ ។

បុរសនឹងក្លាយជាស្វាមី៖ គេមិនខ្លាចនឹងជួបមិត្តភ័ក្ដិឬក៏គ្រួសារអ្នកឡើយ គេមានតែអបអរនិងរំភើបចិត្តដែលបានជួបទៅវិញទេ៕


ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared