អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​បុគ្គលិក​ជោគជ័យ​ក្នុង​ជីវិត​ តែង​ធ្វើ​រឿង​ទាំង​នេះ ​រាល់​ពេល​បរាជ័យ​ម្តងៗ

​បុគ្គលិក​ជោគជ័យ​ក្នុង​ជីវិត​ តែង​ធ្វើ​រឿង​ទាំង​នេះ ​រាល់​ពេល​បរាជ័យ​ម្តងៗ

​បុគ្គលិក​ជោគជ័យ​ក្នុង​ជីវិត​ តែង​ធ្វើ​រឿង​ទាំង​នេះ ​រាល់​ពេល​បរាជ័យ​ម្តងៗ

ប្រ​ភព៖​​ Lifehacker.com

អ្នកជោគជ័យជាច្រើនដឹងពីសារៈសំខាន់នៃការដើរទៅមុខក្រោយជួបការបរាជ័យ។ ប្រសិនជាអ្នកសិក្សាពីអ្នកជោគជ័យ ពួកគាត់សុទ្ធតែធ្លាប់ជួបការបរាជ័យរាប់មិនអស់ តែអ្វីដែលសំខាន់នោះ គឺនៅតែបន្តដំណើរទៅមុខ ដោយមិនបោបង់ឡើយ។ ប្រសិនជាអ្នកចង់ក្លាយជាអ្នកដឹកនាំ អ្នកត្រូវរៀនពីរបៀបឆ្លើយតបទៅនឹងភាពបរាជ័យ៖

១) មានឥរិយាបថល្អចំពោះការបរាជ័យ៖ ការបរាជ័យគឺជាមេរៀនមួយតែប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សមួយចំនួនមិនយល់អ៊ីចឹងនោះទេ ហើយពួកគេភាគច្រើនចាត់ទុកវាថា ជារឿងដ៏សែនអាក្រក់បំផុតក្នុងជីវិត ហើយបាក់ទឹកចិត្តលែងធ្វើអ្វីទៀត។ ការធ្វើបែបនេះ គឺគ្មានប្រយោជន៍អ្វីនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ភាពបរាជ័យអាចនឹងមានន័យស្មើនឹងភាពជោគជ័យដែរ ប្រសិនបើអ្នកព្រមទទួលស្គាល់ ហើយបើកចិត្តទូលាយក្នុងការរៀនពីវា។

២) ទទួលស្គាល់កំហុស៖ អ្នកត្រូវរៀនទទួលស្គាល់ពីកំហុសខ្លួនឯង ហើយត្រូវស្វែងរកដំណោះស្រាយជាបន្ទាន់។ កុំរកលេសឲ្យខ្លួនឯងតទៅទៀត ព្រោះបើធ្វើបែបនេះ អ្នកនឹងក្លាយជាមនុស្សបរាជ័យមួយជីវិត។ ក្នុងនាមជាអ្នកដឹកនាំ អ្នកក៏ត្រូវបង្កើតបរិយាកាសឬអនុញ្ញាតឲ្យបុគ្គលប្រព្រឹត្តកំហុសផងដែរ។

៣)ដោះស្រាយ៖ កុំទុកបញ្ហារបស់អ្នកចោល ហើយរង់ចាំឲ្យអ្នកដទៃមកជួយអ្នក។ អ្នកត្រូវធ្វើអ្វីតាមដែលអ្នកអាចធ្វើទៅបាន ហើយត្រូវប្រាកដថាបញ្ហានឹងមិនធ្ងន់ធ្ងរជាងនេះនោះទេ។

៤) ដើរទៅមុខ៖ ចំណុចអាក្រក់បំផុតដែលមេដឹកនាំប្រព្រឹត្តនោះគឺបោះបង់ក្រោយជួបការបរាជ័យ។ ប្រសិនជាអ្នកបង្ហាញពីការតស៊ូទៅមុខ ក្រុមរបស់អ្នកក៏នៅបន្តដំណើរជាមួយអ្នកដែរ៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.businessinsider.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728