អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​​​​បើ​ចង់​ក្លាយ​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​របស់​អ្នកដទៃ​ភ្លេច​មិន​បាន ​ ត្រូវ​​​អនុវត្ត​ចំណុច​ទាំង​នេះ

​​​​​បើ​ចង់​ក្លាយ​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​របស់​អ្នកដទៃ​ភ្លេច​មិន​បាន ​ ត្រូវ​​​អនុវត្ត​ចំណុច​ទាំង​នេះ

ប្រ​ភព៖​​ www.sothon-in.com/

ដំណើរជីវិតដែលមានគុណភាពដ៏ល្អប្រពៃ គិតគូរពីការបំពេញប្រយោជន៍សម្រាប់អ្នកជុំវិញខ្លួន លោតផ្លោះចេញពីភាពធម្មតាចូលទៅកាន់ភាពអស្ចារ្យនៃជីវិតដែលពោរពេញទៅដោយទឹកចិត្តក្លាហាន មោះមុត គឺជាដំណើរជីវិតរបស់មនុស្សទាំងឡាយដែលស្ថិតនៅក្នុងការចងចាំរបស់មនុស្សគ្រប់គ្នាដែលបានស្គាល់ពួកគេ និងគ្មានថ្ងៃអាចបំភ្លេចបានឡើយ។ អ្នកត្រូវចាំថា ការមើលឃើញរបស់អ្នកចំពោះខ្លួនឯង និងភាពជឿជាក់ដែលអ្នកមានចំពោះខ្លួនឯង គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ជីវិតមួយដែលស្ថិតនៅក្នុងការចងចាំរបស់មនុស្សជុំវិញខ្លួន។ ដើម្បីឈានទៅដល់ចំណុចកំពូលនោះបាន អ្នកត្រូវមានធាតុផ្សំសំខាន់ៗទាំង៣ដូចខាងក្រោមនេះ៖

១) ក្លាយជាមនុស្សដែលមានលើសពីភាពកំពូល៖ នៅក្នុងប្រព័ន្ធអប់រំរបស់មនុស្ស ពួកយើងរាល់គ្នាត្រូវបានកំណត់ឲ្យនិយាយតែអ្វីដែលចាំបាច់ត្រូវនិយាយ ត្រឹមតែសមរម្យអាចទទួលយកបានតែប៉ុណ្ណោះ ព្រោះពុំនោះទេ គំនិតរបស់យើងនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃមិនខាន។ ប៉ុន្តែ ដោយសារលង់លក់កាន់តែជ្រៅទៅក្នុងគំនិតបែបនេះហើយ ទើបវាបានដឹកនាំជីវិតមនុស្សជាច្រើនឲ្យរស់នៅតែក្នុងកម្រិតនៃភាពធម្មតារបស់ខ្លួន ជីវិតមួយដែលដូចគេដូចឯង គ្មានភាពលេចធ្លោ រស់នៅលាក់បាំងធាតុពិតរបស់ខ្លួន និងគ្មាននូវអត្តសញ្ញាណពិតប្រាកដដែលជារបស់ខ្លួនឡើយ។ បើកាលណាពួកគេមានភាពក្លាហាននិយាយនូវអ្វីដែលចេញពីគំនិតរបស់ខ្លួនប្រកបទៅដោយការគោរពគ្នាទៅវិញទៅមក និងអាចផ្ដល់ជាមេរៀនដ៏មានតម្លៃដល់មនុស្សជុំវិញខ្លួន តាមរយៈការបញ្ចេញនូវគំនិតរបស់ខ្លួន នោះតួអង្គរបស់ពួកគេនឹងក្លាយជាការចងចាំរបស់អ្នកដទៃមិនខាន។
២) បង្កើតនូវចំណាប់អារម្មណ៍ដ៏ទាក់ទាញនៅក្នុងការចងចាំអ្នកដទៃ៖ បុគ្គលដែលពោរពេញដោយចិត្តពុះកញ្ជ្រោលនៅក្នុងការធ្វើអ្វីមួយឲ្យសម្រេចជាសមិទ្ធផលសម្រាប់ឆាកជីវិតរបស់ពួកគេ និងធ្វើឲ្យអ្នកជុំវិញខ្លួនគេមើលឃើញពីថាមពលដ៏ខ្លាំងក្លាដែលមាននៅក្នុងខ្លួនពួកគេ តាមរយៈការចែករំលែកនូវអ្វីដែលពួកគេជឿជាក់នោះ និងសកម្មភាពរបស់ពួកគេក្នុងការសម្រេចវាឲ្យបានផងនោះ ធ្វើឲ្យអ្នកដទៃពិបាកក្នុងការបំភ្លេចពួកគេណាស់ និងចងចាំពួកគេក្នុងនាមជាមនុស្សដ៏អស្ចារ្យប្រកបដោយឆន្ទៈមោះមុតម្នាក់នៅក្នុងជីវិតពួកគេ ថែមទាំងក្លាយជាកម្លាំងចិត្តរបស់អ្នកទាំងនោះទៀតផង។
៣) ផ្លាស់ប្ដូរថាមពលដែលមាននៅក្នុងជម្រៅចិត្តអ្នកដទៃ៖ បុគ្គលដែលស្ថិតនៅក្នុងការចងចាំរបស់អ្នកដទៃ នឹងបំផុសនូវកម្លាំងចិត្តដែលបង្កប់ពីក្នុងខ្លួនរបស់អ្នកដទៃ ឲ្យលេចឡើងមកយ៉ាងមានថាមពល។ ពួកគេនឹងធ្វើឲ្យអ្នកហាក់បីដូចជាបានទទួលបទពិសោធន៍ដោយផ្ទាល់ពីអ្វីមួយ ដោយផ្លាស់ប្ដូរអារម្មណ៍របស់អ្នកទៅតាមការនិយាយរបស់ពួកគេ។ ម្ដងអ្នកទទួលនូវអារម្មណ៍មានសេចក្ដីសុខ ម្ដងអ្នកក៏ស្រាប់តែមានអារម្មណ៍ថាឈឺចាប់ សោកសង្រេង។ បើគ្មានការផ្លាស់ប្ដូរថាមពលដែលមាននៅក្នុងជម្រៅចិត្តអ្នកដទៃទេ សម្ដីដែលអ្នកនិយាយនឹងក្លាយជាសម្ដីដែលគ្រាន់តែចេញមកពីមាត់អ្នកតែប៉ុណ្ណោះ មនុស្សម្នាក់ៗនឹងចងចាំពីអារម្មណ៍ដែលពួកគេមាន នោះសម្ដីរបស់អ្នក និងតម្លៃរបស់អ្នក នឹងស្ថិតជាប់នៅក្នុងចិត្តពួកគេគ្មានថ្ងៃអាចបំភ្លេចបានឡើយ៕

ប្រែសម្រួល៖ ស្រីពៅ 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930