អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

ប្រ​ភព៖​​ pixabay.com

ភាពរីកចម្រើន វិវឌ្ឍនាការ និងសេចក្ដីសុខរុងរឿងរបស់ពិភពលោក កើតចេញមកពីការសិក្សារៀនសូត្ររឿងរ៉ាវថ្មីៗ គំនិតថ្មីៗដោយឥតឈប់ឈររបស់មនុស្ស ក្នុងគោលបំណងបង្កបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យណាមួយសម្រាប់ជាប្រយោជន៍ដល់មនុស្សនៅក្នុងសង្គម និងបន្តដល់មនុស្សជំនាន់ក្រោយដើម្បីឲ្យជីវិតពួកគេបានប្រសើរជាងមុន។ តួយ៉ាង លោកRichard Branson តាមរយៈសមិទ្ធផលរបស់លោកដែលបានបង្កើតក្រុមហ៊ុនVirginមក បានជួយឲ្យមនុស្សជាច្រើនមានការងារធ្វើ និងធ្វើឲ្យការរស់នៅរបស់ពួកគេមានភាពប្រសើរឡើងជាងមុនផងដែរ។ ដើម្បីបណ្ដុះខ្លួនអ្នកឲ្យក្លាយជាអ្នកដែលមានការគិតដ៏អស្ចារ្យមួយរូប អ្នកត្រូវ៖

១) ធ្វើខ្លួនជាអ្នករៀនសូត្រដ៏អស្ចារ្យមួយរូប៖ ការរៀនសូត្រ មិនមែនកើតឡើងតែនៅក្នុងសាលានោះទេ។ ដើម្បីបណ្ដុះការគិតរបស់អ្នកឲ្យឈានទៅដល់ភាពអស្ចារ្យបាន ឲកាសសម្រាប់អ្នកក្នុងការសិក្សាស្វែងយល់មាននៅជុំវិញខ្លួនអ្នកជានិច្ច ដរាបណាអ្នកដាក់ចិត្តផ្ដោតទៅលើវា និងឲ្យតម្លៃទៅលើវា។ ម្យ៉ាងវិញទៀត ការប្រើអារម្មណ៍បង្កប់នូវមនោសញ្ចេតនាជ្រាលជ្រៅដោយព្យាយាមស្ដាប់អ្នកដទៃ នឹងអាចពង្រីកនូវគំនិតរបស់អ្នកទូលំទូលាយ យល់ជ្រួតជ្រាបពីអារម្មណ៍របស់អ្នកដទៃ ដែលធ្វើឲ្យអ្នកប្រើការគិតគូរយ៉ាងល្អិតល្អន់ពីទង្វើរបស់ខ្លួនទាំងឡាយដែលអាចមានផលប៉ះពាល់បែបណាចំពោះពួកគេ និងបង្កើតនូវគោលគំនិតថ្មីដែលមនុស្សគ្រប់គ្នាអាចទទួលប្រយោជន៍ពីវាបាន។ តាមវិធីមួយទៀត គឺការសួរសំណួរ ព្រោះវានឹងធ្វើឲ្យអ្នកបានចូលរួមយ៉ាងសកម្មទៅនឹងបញ្ហានោះ និងបានយល់សីុជម្រៅពីបញ្ហាផ្សេងៗដែលមានឥទ្ធិពលទៅលើសង្គមដែលយើងកំពុងរស់នៅ។ ការរៀនសូត្រដ៏អស្ចារ្យ ក៏មិនអាចប្រាសចាកបានពីការអនុវត្តជាក់ស្ដែងនោះដែរ នៅពេលអ្នកបានពិសោធន៍ដោយខ្លួនឯងផ្ទាល់ និងយល់ដឹងបានកាន់តែច្បាស់អំពីវា នោះចំណេះដឹងទាំងប៉ុន្មានដែលអ្នកទទួលបាន នឹងមានអានុភាពកាន់តែខ្លាំងឡើងៗ។
២) គិតឲ្យខុសពីមនុស្សទូទៅ៖ មនុស្សម្នាក់ៗសុទ្ធតែមានសក្ដានុពលដ៏អស្ចារ្យបង្កប់នៅក្នុងខ្លួនពួកគេ តែគួរឲ្យសោកស្ដាយ ដែលមានមនុស្សតិចតួចបំផុតដែលពោរពេញដោយឆន្ទៈមោះមុតក្នុងការខិតខំប្រឹងប្រែងបំផុសនូវសក្ដានុពលទាំងនោះ មកប្រើឲ្យកើតជាប្រយោជន៍ ធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងដល់មនុស្សជាតិបាន។ សព្វវត្ថុទាំងឡាយ តែងមានការផ្លាស់ប្ដូរជានិរន្ត ដូច្នេះពិភពលោកមិនអាចនៅនឹងថ្កល់គ្មានការវិវិត្តទៅមុខនោះឡើយ ហេតុនេះវាកាន់តែសំខាន់ទៅទៀតក្នុងការផ្ដល់សិទ្ធិសេរីភាពទៅដល់ការគិតរបស់អ្នកក្នុងការប្រើការគិតស្រមើស្រមៃ និងស្វែងរកគំនិតប្លែកអស្ចារ្យមួយសម្រាប់បង្កើតនូវអ្វីដែលមានការផ្លាស់ប្ដូរជាវិជ្ជមានដល់ពិភពលោក និងបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយៗនៅពេលអ្នកបានលាចាកពីភពផែនដីនេះទៅ។
៣) មានភាពជាមនុស្សធម៌៖ ដោយសារការគិតគូរពីជីវិតរស់នៅរបស់អ្នកដទៃ និងការចង់កែប្រែជីវិតពួកគេទាំងនោះឲ្យមានភាពល្អប្រសើរឡើងបែបនេះហើយ ទើបបានជាវាក្លាយជាកម្លាំងជំរុញចិត្តដ៏វិសេសវិសាលមួយ ដែលធ្វើឲ្យបុគ្គលមួយចំនួនមានគំនិតថ្មីៗ និងបង្កើតនូវអ្វីដែលធ្វើឲ្យមានការផ្លាស់ប្ដូរដ៏វិជ្ជមាននៅក្នុងពិភពលោកយើងនេះ។ ការគិតដែលមានសេរីភាព មិនរងការរំខានពីអ្វីផ្សេងៗដែលនៅជុំវិញខ្លួន ឬមនុស្សមួយចំនួន នឹងធ្វើឲ្យយើងបានឡើងខ្ពស់ទៅដល់ភាពអស្ចារ្យរបស់ខ្លួន ផុសឡើងនូវគំនិតថ្មីៗ ព្រមទាំងធ្វើឲ្យមនុស្សភាគច្រើនដែលមានទម្លាប់ប្រើការរស់នៅរបស់ខ្លួនទៅតាមជំនឿដែលខុសឆ្គងរហូតមកនោះ មានការផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន ងាកទៅរកអ្វីដែលត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់ខ្លួនឯង និងអ្នកដទៃវិញ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ income

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

​លោក​ John C Maxwell បង្ហាញ​ពី​លក្ខណៈ​ពិសេស​ទាំង​៥​យ៉ាង​របស់​មនុស្ស​ដែល​​​ចេះ​ប្រើ​​ពេលវេលា​យ៉ាង​​​​​ឆ្លាតវៃ​​

គន្លឹះ​សំខាន់ៗ​ទាំង​៨​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ ​​សម្រាប់​សហគ្រិន​វ័យក្មេង​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930