ចំណុច​​ ៣​យ៉ាង​ដែល​​អ្នក​មិន​គួរ​មាន «​ពេល​​​ស្វែង​រក​​អ្នក​ណែ​នាំ ឬ​អ្នក​ផ្ដល់​យោបល់»! - Biz Khmer

ចំណុច​​ ៣​យ៉ាង​ដែល​​អ្នក​មិន​គួរ​មាន «​ពេល​​​ស្វែង​រក​​អ្នក​ណែ​នាំ ឬ​អ្នក​ផ្ដល់​យោបល់»!

ផ្សាយចេញ ៖ 26-Dec-2016 7:30 am

រូបតំណាង

ប្រ​ភព៖​​ Kaboompics

វាពិតណាស់ដែលថា បុគ្គលជោគជ័យទាំងឡាយ សុទ្ធតែមានអ្នកណែនាំ ឬអ្នកជួយផ្ដល់យោបល់មិនថាតិចឬច្រើន។ មនុស្សជាច្រើនគិតថា អ្នកណែនាំគឺជាមនុស្សដែលបង្រៀនពួកគេអំពី ជំនួញ និងជំនាញជាច្រើនទៀត ប៉ុន្តែតាមពិតទៅ អ្នកណែនាំ គឺជាអ្នកផ្តល់ដំបូន្មានលើរឿងរ៉ាវជាច្រើនមិនមែនត្រឹមតែបង្រៀននោះទេ។ ខាងក្រោមនេះជាចំណុចដែលអ្នកមិនធ្វើឬនិយាយនៅពេលអ្នករកអ្នកណែនាំ៖


១) ការសួរសំណួរ «តើអ្នកអាចក្លាយជាអ្នកណែនាំរបស់ខ្ញុំបានទេ?» ៖ ការសួរមនុស្សម្នាក់ឲ្យក្លាយជាអ្នកណែនាំរបស់អ្នកភ្លាមៗ គឺជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ អ្នកដែលសក្ដិសមក្លាយជាអ្នកណែនាំរបស់អ្នកមិនគួរឆ្លើយសំណួរនេះនោះទេ។ អ្នកត្រូវដាក់ខ្លួនឯងនៅក្នុងអារម្មណ៍របស់អ្នកណែនាំទៅមើល។ អ្នកគួរតែព្យាយាមស្វែងយល់ និងរកឱកាសណែនាំខ្លួន និងស្និទ្ធស្នាលជាមួយគ្នាសិនមុននឹងនិយាយពាក្យថា «ចង់ឱ្យអ្នកក្លាយជាទីប្រឹក្សា ឬអ្នកណែនាំខ្ញុំ»។


២) គ្មានការតាំងចិត្ត៖ គ្មាននរណាម្នាក់ចង់ចំណាយពេលវេលាទៅលើនរណាម្នាក់ដែលគ្មានការតាំងចិត្តនោះទេ។ ការមានអ្នកណែនាំក៏មិនមែនជាផ្លូវទៅរកភាពជោគជ័យផងដែរ។ វាតែងតែនៅមានបញ្ហាជានិច្ច។ អ្នកត្រូវបង្ហាញថាអ្នកពិតជាយកចិត្តដាក់ទុកមែន ជាពីសេសគឺថា ស្ដាប់ដំបូន្មានហើយ យកគំនិតទាំងនោះមកអនុវត្តន៍ ហើយមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីទម្លុះឧបសគ្គគ្រប់បែបយ៉ាង។


៣) មិនហ៊ានវិនិយោគ៖ មិនថាវាជាលុយកាក់ឬពេលវេលានោះទេ អ្នកជំនួញដែលជោគជ័យ គឺកើតចេញពី ការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ។ ប្រសិនជាអ្នកមិនហ៊ានវិនិយោគទៅលើជំនួញរបស់អ្នក អ្នកមិនអាចរំពឹងអ្នកដទៃមកវិនិយោគលើអ្នកនោះទេ។ ត្រូវហ៊ានវិនិយោគ ហើយត្រូវរិះគិតលើដំបូន្មានរបស់អ្នកផ្ដល់យោបល់ឱ្យបានហ្មត់ចត់ជាទីបំផុតមុននឹងសម្រេចចិត្តវិនិយោគ៕


ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared