អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ហេតុផល​ទាំង​៣​យ៉ាង​ បង្ហាញថាមនុស្ស​ជោគជ័យ​ភាគ​ច្រើន​បរាជ័យ​នៅ​សាលា

ហេតុផល​ទាំង​៣​យ៉ាង​ បង្ហាញថាមនុស្ស​ជោគជ័យ​ភាគ​ច្រើន​បរាជ័យ​នៅ​សាលា

ប្រ​ភព៖​​ pixabay.com

អ្នកប្រហែលជាធ្លាប់អានពីប្រវត្តិអ្នកជោគជ័យជាច្រើន ហើយប្រហែលជាមានអារម្មណ៍មានការជំរុញទឹកចិត្តខ្លាំងក្រោយអានពីប្រវត្តិរបស់ពួកគេ។ ក៏ប៉ុន្តែ អ្នកជោគជ័យមួយចំនួនក៏ធ្លាប់បរាជ័យនៅសាលាដោយសារតែហេតុផលខាងក្រោមនេះ៖

១) ទ្រឹស្ដី និង ការអនុវត្ត៖ បើតាមសម្តីរបស់លោកAlan Sugar៖«អ្នកមិនអាចរៀនជំនួញពីសៀវភៅសុទ្ធនោះទេ បទពិសោធន៍នឹងបង្រៀនអ្នក។» ប្រសិនជាកាន់តែបានប្រឡូកក្នុងសង្គម អ្នកនឹងកាន់តែឆ្លាត។សម្រាប់បុគ្គលជោគជ័យពិតប្រាកដ គឺមិនមែនផ្តោតលើតែទ្រឹស្តីនោះទេ ពោលគឺពួកគេព្យាយាមអនុវត្តក្នុងជីវិតជាក់ស្តែង និង ស្វែងរកគន្លឹះល្អៗដើម្បីសម្រេចកិច្ចការដែលចង់បាន ពោលគឺមិនមែនបានតែនិយាយតែមិនចេះធ្វើនោះទេ។

២) បុគ្គលបរាជ័យអាងតែលើដាសពិន្ទុតែម្យ៉ាង៖ នៅសាលា ភាពជោគជ័យរបស់សិស្សគឺអាស្រ័យទៅលើពិន្ទុ មានន័យថា បើប្រឡងបានពិន្ទុខ្ពស់ គឺជោគជ័យ។ ប៉ុន្តែពិន្ទុុតែម្យ៉ាងគឺមិនគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់មនុស្សក្នុងជីវិតនោះឡើយ។ សម្រាប់បុគ្គលជោគជ័យពិតប្រាកដ គេមិនសូវខ្វល់ខ្លាំងពេកពីពិន្ទនោះទេ ប៉ុន្តែគេខ្វល់អំពីចំណេះដឹងពិតប្រាកដដែលគេអាចទទួលបានពីការសិក្សា ហើយធ្វើយ៉ាងណាអនុវត្តវាឲ្យមានប្រយោជន៍ក្នុងជីវិតជាក់ស្តែង។ ដូច្នេះបានជា បុគ្គលជោគជ័យខ្លះ មិនចាប់អារម្មណ៍លើពិន្ទុ ប៉ុន្តែដើរឆ្ពោះទៅកាន់ចំណុចសំខាន់ៗ ដែលនាំឲ្យពួកគេជោគជ័យក្នុុងជីវិត។

៣) បើចង់ក្លាយជាអ្នកដឹកនាំ ត្រូវចេញប្រឡូកក្នុងសង្គមឲ្យច្រើន៖ សាលាគឺជាកន្លែងដែលសិស្សរៀននិងស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែសាលាមិនអាចជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំបាននោះទេ ប្រសិនបើអ្នកមិនចេញទៅប្រឡូកក្នុងសង្គម ហើយស្វែងរកបទពិសោធន៍ និង ចំណេះដឹងល្អៗ ដើម្បីអភិវឌ្ឍខ្លួន រហូតក្លាយជាអ្នកដឹកនាំមួយរូបយ៉ាងជោគជ័យ៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031