អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > វិធី​បង្រៀន​អ្នក​ឲ្យ​កាត់​ចិត្ត​ ពេល​ស្រឡាញ់​គេ​ហើយ​គេ​មិន​ស្រឡាញ់​វិញ

វិធី​បង្រៀន​អ្នក​ឲ្យ​កាត់​ចិត្ត​ ពេល​ស្រឡាញ់​គេ​ហើយ​គេ​មិន​ស្រឡាញ់​វិញ

វាមានអារម្មណ៍ថាឈឺចាប់មិនតិចទេ ពេលអ្នកស្រឡាញ់នរណាម្នាក់ហើយ តែគេមិនពេញចិត្តអ្នកវិញនោះ។ បើវាពិបាកទ្រាំនិងឈឺចាប់បែបនេះ ហេតុអីមិនរកវិធីដើម្បីបំភ្លេចម្នាក់នោះទៅ ?

១) ត្រូវគិតថាការឈឺចាប់នោះវាមិនអីទេ៖ ត្រូវចាត់ទុកថា នរណាៗក៏ជួបរឿងនេះដែរ ហើយការឈឺចាប់វាជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក។

២) ត្រូវចាំថាអ្នកមិនអាចគ្រប់គ្រងលើចិត្តគេបានទេ៖ ពេលខ្លះ អ្នកមិនអាចផ្គាប់ចិត្តបានចំពោះមនុស្សគ្រប់គ្នាឡើយ ហើយអ្នកក៏មិនអាចបញ្ជាឬចង់គ្រប់គ្រងលើគេបានដែរ។

៣) កុំយកស្រាមកដាក់ខ្លួន៖ ការផឹកស្រាវាមិនអាចជួយអ្វីដល់អ្នកឡើយ វាបានត្រឹមតែឲ្យអ្នកអស់លុយកាក់ ខូចសុខភាព និងអ្នកដទៃ ពិបាកចិត្តជំនួសអ្នកទៅវិញទេ។

៤) ត្រូវគិតថាអ្នកក៏មិនអន់អីដែរ៖ ការចាកចេញនេះមិនមែនថាអ្នកមិនល្អឡើយ តែគេប្រហែលជាមានហេតុផលគេ។

៥) លុបចោលនូវការចងចាំអ្នកនឹងគេឲ្យអស់៖ លុបចោលវាឲ្យអស់ទៅ ព្រោះថាការចងចាំទាំងនោះ វានឹងឲ្យអ្នកនឹកគេកាន់តែលើសដើម។

៦) រកមនុស្សមកនិយាយគ្នា៖ បើពិបាកចិត្ត អ្នកអាចរកគ្នានិយាយដើម្បីឲ្យវាធូរស្រាលខ្លះបាន។

៧) ចាត់ទុកថាវាជាមេរៀន៖ ចាត់ទុកថាវាជាមេរៀនសម្រាប់អ្នក លើកក្រោយអ្នកនឹងមិនជួបរឿងនេះទៀតទេ ។

៨) ត្រូវចេះលើកទឹកចិត្តខ្លួនឯង៖ វាពិបាកណាស់ក្នុងការកាត់ចិត្ត តែធ្វើយ៉ាងម៉េចបើគេមិនស្រឡាញ់អ្នកទៅហើយ ។ អ្នកត្រូវរៀនលើកទឹកចិត្តខ្លួនឯងកុំឲ្យកើតទុក្ខរឿងនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.forbes.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930