​​ថៃ​​ពង្រឹង​សន្តិសុខ​ ​ក្រោយ​ទទួល​ដំណឹង​ថា ​​ក្រុមISIS ​អាច​នឹង​វាយប្រហារ​ប្រទេស​ខ្លួន​ - Biz Khmer

​​ថៃ​​ពង្រឹង​សន្តិសុខ​ ​ក្រោយ​ទទួល​ដំណឹង​ថា ​​ក្រុមISIS ​អាច​នឹង​វាយប្រហារ​ប្រទេស​ខ្លួន​

ផ្សាយចេញ ៖ 05-Dec-2015 6:02 am

ប៉ូលិស​របស់​ថៃ​ ​កំពុង​ពង្រឹង​សន្តិសុខ​របស់​ខ្លួន

ប្រ​ភព៖​​ www.straitstimes.com

ប៉ូលិស​របស់​ថៃ​ ​កំពុង​ពង្រឹង​សន្តិសុខ​របស់​ខ្លួន​ ​ក្រោយ​ពេល​​​ទទួល​បាន​ការ​ព្រមាន​ពី​​ភ្នាក់ងារ​សន្តិសុខជាតិ​របស់​រុស្ស៊ី​ថា ​មាន​ជនជាតិ​ស៊ីរី​១០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ISIS ​​អាច​នឹង​វាយ​ប្រហារ​ប្រទេស​ថៃ​។ ​នេះ​បើ​តាម​មន្ត្រី​របស់​ថៃ​ ​កាល​ពី​ថ្ងៃ​សុក្រ​។

​រហូត​​មក​ទល់​នឹង​ពេល​នេះ​ ​គេ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​អំពី​សកម្មភាព​របស់​ក្រុមISIS ដែល​អាច​នឹង​វាយប្រហារ​​បាន​នៅ​ឡើយ​ទេ ​ប៉ុន្តែ​​សន្តិសុខ​កំពុង​ត្រូវ​បាន​ពង្រឹង​ខ្លាំង​ជាង​មុន​។ ​

ប្រទេស​ថៃ​ ​ទើប​តែ​ជួប​នឹង​ហេតុ​ការណ៍​វាយប្រហារ​ដោយ​គ្រាប់​បែក​​ ​កាល​ពី​​ខែ​សីហា​​កន្លង​ទៅ​ ​នៅ​ទីក្រុង​បាងកក​ ​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​២០​នាក់​បាន​ស្លាប់​។

​​​សូម​បញ្ជាក់​ថា ​នៅ​ពេល​ថ្មីៗ​នេះ​ក៏​មាន​ការ​​អំពាវ​នាវ​ពី​សំណាក់​ក្រុម​ISIS ​ឲ្យ​​ជន​មូស្លីម​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​និង ​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​កាន់​សាសនា​ឥស្លាម​​ដ៏​ច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នោះ​​ ​ឲ្យ​ចូល​រួម​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ស៊ីរី ​​និង អ៊ីរ៉ាក់​ផង​ដែរ​៕

​ដោយ​៖ ​រតនា ​វិចិត្រ​

​ប្រភព៖ www.foxnews.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared