បើ​បាន​អនុវត្ត​​​គន្លឹះ​ទាំង​៣​នេះ​​ហើយ​ ​​​លទ្ធភាព​ក្នុង​ការ​សម្រេច​គោលដៅ​​ក្នុង​ជីវិត​ គឺ​មាន​ខ្ពស់​បំផុត

ផ្សាយចេញ ៖ 02-Jan-2017 9:59 am

ប្រ​ភព៖​​ CC0 Public Domain

មនុស្សជាច្រើនរស់នៅដោយភាពមិនប្រាកដឬភាពមិនច្បាស់លាស់ក្នុងជីវិតជាជាង រស់នៅក្នុងក្តីសុបិនរបស់ពួកគេ។ លើសពីនេះទៅទៀត ពួកគេព្យាយាមបំបាក់ទឹកចិត្តខ្លួនឯងដោយគិតថា គ្មានរឿងល្អនឹងកើតឡើងលើពួកគេនោះទេ។ ខាងក្រោមនេះគឺគន្លឹះដែលអាចជួយអ្នកក្នុងការផ្លាស់ប្តូរក្តីសុបិនឲ្យមកជាការពិតបាន៖


១) ការប្ដេជ្ញាចិត្ត៖ ការរស់នៅក្តីសុបិនរបស់អ្នកបានទាមទារអ្នកឲ្យមានការតាំងចិត្តខ្ពស់។ អ្នកត្រូវកំណត់ក្តីសុបិនរបស់អ្នកឲ្យបានច្បាស់លាស់តើអ្នកចង់បានអ្វីឲ្យពិតប្រាកដ ដូចជា ឡាន ផ្ទះ ឬ ក្លាយជាបុគ្គលអស្ចារ្យ? រាល់ក្តីសុបិនចាប់ផ្តើមដោយការសម្រេចចិត្តមួយ។


២) ចាប់ផ្តើមសកម្មភាព៖ ភាពភ័យខ្លាចនិងភាពមិនប្រាកដគឺជាឧបសគ្គដ៏ធំបំផុតដែលរារាំងមនុស្សមិនឲ្យមានសកម្មភាព។ គន្លឹះក្នុងការជម្នះបញ្ហានេះគឺអ្នកត្រូវចាប់ផ្តើមសកម្មភាពជាប្រចាំនឹងកែប្រែវាឲ្យក្លាយជាទម្លាប់។


៣) ផ្តោតទៅលើជីវិតដែលអ្នកចង់បាន៖ មនុស្សជោគជ័យផ្តោតទៅលើអ្វីដែលពួកគេអាចគ្រប់គ្រងបាន។ ពួកគេមិនចំណាយពេលអត់ប្រយោជន៍ទៅធ្វើអ្វីដែលពួកគេមិនអាចគ្រប់គ្រងនោះទេ។ ទោះបីជាពួកគេជួបបញ្ហាក៏ពួកគេព្យាយាមជម្នះដែរ។ ពួកគេសុទ្ធចិត្តគ្រប់គ្រងជីវិតតែមិនឲ្យជីវិតមកគ្រប់គ្រងពួកគេឡើង៕


ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared