​ត្រូវ​ចងចាំ​ចំណុច​សំខាន់ៗ​ទាំង​​៤​នេះ ​ដាច់​ខាត​ ប្រសិនបើ​​​អ្នកចង់​ទៅ​លេង​ប្រទេស​ថៃដោយសុខសាន្ត

ផ្សាយចេញ ៖ 20-Dec-2016 9:15 am

ប្រ​ភព៖​​ pixabay.com

ប្រទេសថៃគឺជាប្រទេសមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរៀងរាល់ឆ្នាំ។ ប៉ុន្តែ មុនពេលដែលអ្នកទៅលេងប្រទេសដ៏ស្រស់ស្អាតមួយនេះ អ្នកគួរតែចំណាយពេលខ្លះដើម្បីរៀនពីចំណុចដែលអ្នកគួរធ្វើឬមិនគួរធ្វើនៅប្រទេសថៃ។


១) អ្នកត្រូវស្លៀកពាក់សមរម្យពេលទស្សនាប្រាសាទ៖ ប្រទេសថៃគឺជាប្រទេសដែលកាន់សាសនាព្រះពុទ្ធ។ ដោយសារតែហេតុផលនេះហើយទើបបានជាប្រាសាទគឺជាទីកន្លែងដែលភ្ញៀវទេសចរណ៍គួរទៅទស្សនា។ អ្នកមិនអាចស្លៀកពាក់សិចស៊ីជាដាច់ខាត។


២) ហាមឈរជិតឬប៉ះលោកសង្ឃប្រសិនអ្នកជាមនុស្សស្រី៖ ប្រទេសដែលកាន់សាសនាព្រះពុទ្ធគឺថានារីហាមដាច់ខាតការប៉ះជាមួយនឹងលោកសង្ឃ ពីព្រោះវាជាបម្រាមនៅក្នុងសង្គម។ បើនិយាយឲ្យខ្លីទៅ នារីត្រូវគោរពលោកសង្ឃជានិច្ច។


៣) ហាមប្រមាថស្ដេច៖ ប្រជាជនថៃគោរពនិងស្រឡាញ់ស្ដេចរបស់ពួកគេណាស់។ អ្នកអាចរកមើលរូបថតស្ដេចថៃនៅគ្រប់ទីកន្លែងបាន។ ដូច្នេះហើយ អ្នកត្រូវមានការគោរពនិងកុំប្រមាថឬនិយាយអាក្រក់ពីស្ដេចថៃ។


៤) ទង់ជាតិថៃ៖ គ្មាននរណាម្នាក់ចង់ឃើញទង់ជាតិនៃជាតិសាសន៍របស់អ្នកត្រូវគេយកទៅលេងសើចនោះទេ។ ប្រសិនជាអ្នកគិតថាចង់កែឆ្នៃទង់ជាតិថៃមកជាសំលៀកបំពាក់ អ្នកគួរតែគិតឡើងវិញ ព្រោះបើមិនដូច្នោះទេ នឹងមានបញ្ហាមិនខាន៕


ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared