ជិត​ដល់​បុណ្យ​ណូអែល​ហើយ កាដូ​ទាំង​នេះ​អាច​នឹង​មាន​ស្រី​ៗ​ចង់​បាន​ច្រើន​

ផ្សាយចេញ ៖ 20-Dec-2016 8:44 am

ប្រ​ភព៖​​ www.pexels.com

បើអ្នកចង់ទិញកាដូជូនមិត្តស្រីអ្នកមានការភ្ញាក់ផ្អើល ហើយចង់ឲ្យនាងចងចាំវាទុកមិនភ្លេច អ្នកគួរអានគំនិតខាងក្រោមនេះ៖


១) គ្រឿងសំអិតសំអាងខ្លួន៖ នារីៗ ពិតជាចូលចិត្តគ្រឿងទាំងនោះខ្លាំងណាស់ ហើយប្រសិនបើមិត្តប្រុសគេ អាចទិញជូនជាកាដូក្នុងថ្ងៃណូអែលគឺកាន់តែល្អ។ អ្នកអាចទិញជាក្រែមលាបមាត់ ប្រដាប់គូភ្នែក ម្សៅផាត់ ជាច្រើនទៀត ហើយជឿជាក់ថាអ្នកនឹងសមដូចប្រាថ្នា។


២) កាតអនុស្សាវរីយ ៖ អ្នកអាចសរសេរជាសារស្នេហា សារជូនពរ ថ្ងៃបុណ្យណូអែល ក្នុងកាតនោះ ដោយអ្នកគួរជ្រើសរើសកាតណាដែលស្អាត ហើយ គិតថានាងមើលហើយអាចនឹងញញឹមបិទមាត់មិនជិតទៀតផង។


៣) គ្រឿងតុបតែងបន្ទប់សម្រាប់ថ្ងៃណូអែល៖ នាងក៏ចង់បានគ្រឿងតុបតែងទាំងនោះយកមកដាក់ក្នុងបន្ទប់ផងដែរ ហើយបើអ្នកបានទិញជូនដល់នាងទៀត អ្នកនឹងចងចាំហើយនឹកឃើញអ្នកគ្រប់ពេល។


៤) ស្ករគ្រាប់ ឬក៏សូកូឡា៖ វាជាកាដូមួយដែលពេញនិយមជាទីបំផុត ហើយបើអ្នកជូនកាដូប្រភេទនេះវាបង្ហាញថាអ្នកជាមនុស្សរ៉ូមែនទិក ជាទីបំផុត៕


ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ .thegreatgiftcompany.co.uk

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared