អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​​ជាមួយ ​មនុស្ស​ចូលចិត្ត​គិត​ថាៗ​អ្វី​ទាំង​អស់​គឺ​មិន​អាច​ទៅ​រួច?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​​ជាមួយ ​មនុស្ស​ចូលចិត្ត​គិត​ថាៗ​អ្វី​ទាំង​អស់​គឺ​មិន​អាច​ទៅ​រួច?

ប្រ​ភព៖​​ pixabay.com

អ្នកប្រហែលជាធ្លាប់ជួបហើយ ជាមួយមនុស្សដែលចូលចិត្តគិតថា អ្វីទាំងអស់គឺមិនអាចទៅរួច ហើយទោះបីអ្នកដទៃ ពន្យល់យ៉ាងណាក៏គេនៅតែប្រកាន់ជំហរបែបនេះដែរ ។ នេះជាអ្វីដែលអ្នកគួរធ្វើចំពោះមនុស្សប្រភេទនេះ៖

១) កុំព្យាយាមចង់យកឈ្នះ ៖ បើអ្នកនៅតែចង់យកឈ្នះមនុស្សបែបនេះ មិនត្រឹមតែចំណាយកម្លាំង និងពេលវេលាទេ អ្នកថែមទាំងចំណាយកិត្តិយសអត់ប្រយោជន៍ទៀត។ មនុស្សបែបនេះគឺគេមិនដែលឲ្យនរណាម្នាក់ ឈ្នះខ្លួនបានឡើយ។

២) ចេញពីពួកគេសិន៖ វាជាផ្លូវមួយដ៏ប្រសើរ ដែលអ្នកគួរតែចេញពីពួកគេមួយភ្លែតសិន ព្រោះថាគេអាចនឹងគិតសារឡើងវិញថាតើគំនិតអ្នកល្អឬក៏អត់។ តែបើអ្នកនៅតែព្យាយាមបកស្រាយឬ ពន្យល់រហូតនោះ គឺប្រហែលជាមិនទទួលបានផលល្អនោះទេ ថែមទាំងមើលមុខគ្នាមិនសូវចំកាន់តែខ្លាំង។

៣) កុំឈ្លោះគ្នា៖ អ្នកអាចនឹងមានជម្លោះហើយបាត់បង់ចំណងមិត្តភាពរវាងគ្នានឹងគ្នាទៀតផង ប្រសិនបើអ្នក មិនចេះទប់អារម្មណ៍ចំពោះមនុស្សប្រភេទនោះ។ ដូចនេះដើម្បីបង្ការការឈ្លោះគ្នានោះ អ្នកគួរតែឲ្យគេគិតអ្វីដែលគេចង់ធ្វើសិនទៅ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930