ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ ​​តឹង​តែង​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ពេក គួរ​តែ​អាន​ចំណុច​​ទាំង​នេះ

ផ្សាយចេញ ៖ 25-Dec-2016 7:29 am

ប្រ​ភព៖​​ CC0 Public Domain

ជីវិតគឺតែងតែមានបញ្ហា។ ពេលខ្លះ អ្នកគិតថាប្រសិនជាអ្នកតឹងតែងនឹងខ្លួនឯង អ្នកនឹងទទួលបានលទ្ធផលល្អ។ តែវាមិនអ៊ីចឹងនោះទេ ជីវិតប្រៀបបានដូចជាខ្សែហ្គីតាអ៊ីចឹងដែរ។ បើសិនជាវាតឹងពេក សម្លេងក៏វាមិនពីរោះដែរ។ ខាងក្រោមនេះជាចំណុចដែលអ្នកគួររំលឹកដល់ខ្លួនឯង៖


១) វាមិនអីទេដែលអ្នកមិនដឹងថាខ្លួនឯងចង់បានអ្វីនៅក្នុងជីវិត។


២) វាមិនអីទេដែលអ្នកមិនសប្បាយចិត្តនៅថ្ងៃខ្លះ។ អ្នកមិនចាំចាច់ធ្វើពុតសប្បាយចិត្តរហូតនោះទេ។


៣) វាមិនអីទេដែលអ្នកព្យាយាមហើយបរាជ័យ។


៤) វាមិនអីទេដែលអ្នកនៅក្រោយគេនាពេលឥឡូវនេះ អ្វីដែលសំខាន់អ្នកត្រូវរីកចម្រើន និង ដើរទៅមុខ។


៥) វាមិនអីទេដែលអ្នកនៅលីវ ទោះបីជាមិត្តរបស់អ្នកមានគូអស់ទៅហើយ។


៦) វាមិនអីទេដែលអ្នកខូចចិត្ត អ្នកគ្រាន់តែដកដង្ហើមធំៗទៅបានហើយ៕


ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared