អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ហេតុផល​សំខាន់​៤​យ៉ាង ដែល​ល្មម​ដល់​ពេល​អ្នក​ចេញ​ក្រៅ​ដើម្បី​កម្សាន្ត​ហើយ

​ហេតុផល​សំខាន់​៤​យ៉ាង ដែល​ល្មម​ដល់​ពេល​អ្នក​ចេញ​ក្រៅ​ដើម្បី​កម្សាន្ត​ហើយ

ប្រ​ភព៖​​ CC0 Public Domain

នៅពេលខ្លះ ជីវិតអាចមានការលំបាក ទាមទារការតស៊ូបញ្ហាជាច្រើន។ ស្រ្តេស (Stress)ដែលមនុស្សរាល់គ្នាមានប្រចាំថ្ងៃធ្វើឲ្យមនុស្សពិបាកក្នុងការរត់ចេញពីភាពងងឹត។ ការចាកចេញពីជីវិតដ៏ធុញទ្រាន់ ទោះបីជាវាមានរយៈពេលខ្លីក៏ដោយ វាក៏ជួយអ្នកមានអារម្មណ៍ល្អផងដែរ។ខាងក្រោមនេះជាហេតុផល៥យ៉ាងដែលអ្នកត្រូវចេញទៅក្រៅ ៖

១) អ្នកអាចកាត់បន្ថយស្ត្រេសរបស់អ្នក៖ មនុស្សរាល់គ្នាសុទ្ធតែមានស្ត្រេស វាធ្វើឲ្យជីវិតរបស់យើងធុញថប់ខ្លាំងណាស់។ ការដើរលេងនៅតាមឆ្នេរសមុទ្រ ឬ កន្លែងផ្សេងៗអាចជួយកាត់បន្ថយស្ត្រេសបានជាច្រើន។

២) អ្នកស្គាល់កន្លែងថ្មីៗ៖ ទោះបីជាអ្នកមិនទៅក្រៅប្រទេសក៏ដោយ វាមានកន្លែងជាច្រើនដែលអ្នកអាចទស្សនាបាននៅក្នុងប្រទេស។ កន្លែងនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរបស់វា។ ការទៅដើរលេងនៅកន្លែងថ្មីជួយរំលឹកអ្នកថាវាមានរឿងជាច្រើនដែលអ្នកគួរដឹង។

៣) ការបន្ធូរអារម្មណ៍៖ មិនថាអ្នកបន្ធូរអារម្មណ៍ដោយរបៀបណានោះទេ ដំណើរកម្សាន្តគឺជាពេលវេលាដែលអ្នកអាចធ្វើអ្វីបានតាមចិត្ត។ លើសពីនេះទៅហើយ អ្នកគ្មានសម្ពាធអ្វីទាំងអស់។

៤) ស្គាល់ពីវប្បធម៌ដទៃ៖ ការស្គាល់វប្បធម៌របស់អ្នកដទៃនិងទៅមើលពីរបៀបនៃការរស់នៅរបស់អ្នកដទៃគឺគួរឲ្យចាប់អារម្មណ៍។ បទពិសោធន៍ដែលអ្នកទទួលបានពីការដើរលេងនៅក្រៅប្រទេសគឺមានតម្លៃខ្លាំងណាស់៕

ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031