អត្ថបទថ្មីបំផុត
Home > សង្គម > សេដ្ឋី​វ័យ​​២៥​ឆ្នាំ​​​លោក​Brain Wong ​បង្ហាញ​ពី​​តិកនិក​៥​យ៉ាង​សម្រាប់​បង្កើន​សម្ទុះ​ការងារ​សម្រាប់​​ឆ្នាំ​២០១៧

សេដ្ឋី​វ័យ​​២៥​ឆ្នាំ​​​លោក​Brain Wong ​បង្ហាញ​ពី​​តិកនិក​៥​យ៉ាង​សម្រាប់​បង្កើន​សម្ទុះ​ការងារ​សម្រាប់​​ឆ្នាំ​២០១៧

ប្រ​ភព៖​​ www.information-age.com

លោក Brain Wong ដែលបច្ចុប្បន្ននេះ គឺជាសហស្ថាបនិក និងនាយកប្រតិបត្តិជនជាតិកាណាដាមួយរូប ដែលអាចរកចំណូលបានជាង៣២លានដុល្លារឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សព្វផ្សាយលើទូរស័ព្ទមួយ ដែលត្រូវបានគេស្គាល់ថា Kiip។ គាត់ថែមទាំងបាននិពន្ធសៀវភៅផ្ទាល់ខ្លួនមួយក្បាល ដែលមានចំណងជើងថា The Cheat Code ដែលរៀបរាប់អំពីគន្លឹះដ៏មានប្រយោជន៍ជាង៧០គន្លឹះ ហើយខាងក្រោមនេះផងដែរ គឺជាល្បិចទាំង៥ដកស្រង់ចេញពីសៀវភៅរបស់លោក ដែលនឹងផ្ដល់ជាការណែនាំដ៏ល្អអស្ចារ្យមួយ ដែលអ្នកអាចរំពឹងថាវានឹងហុចផលជាការជះត្រឡប់យ៉ាងវិជ្ជមានទៅលើអាជីពការងាររបស់អ្នកក្នុងឆ្នាំ២០១៧ខាងមុខនេះ។

១) ប្រើប្រាស់សៀវភៅសម្រាប់កត់ត្រា៖ ទម្លាប់ដ៏សាមញ្ញជាប្រចាំរបស់លោកក្នុងការកាន់សៀវភៅជាប់តាមខ្លួនរាល់ពេលមានការប្រជុំ បានជួយឲ្យលោកមានសមត្ថភាពក្នុងការបកស្រាយពីគំនិតរបស់ខ្លួនបានប្រកបដោយភាពល្អិតល្អន់ម៉ត់ចត់ និងមានខ្លឹមសារច្បាស់លាស់ ដែលជាប្រការដ៏មានប្រសិទ្ធភាពមួយជួយលោកឲ្យយកឈ្នះលើកិច្ចការទាំងឡាយ។ តាមន័យនេះ លោកចង់បង្ហាញថា ការបានត្រៀមលក្ខណៈជាមុនដោយរៀបចំកត់ត្រាទុក និងសង្ខេបស្រង់យកចំណុចសំខាន់ៗដែលចេញពីគំនិតរបស់ខ្លួន គឺជាជំនួយការក្នុងការបង្ហាញពីគម្រោងការនៃគំនិតរបស់អ្នក និងរំលឹកអ្នកនូវទិសដៅដែលប្រធានអ្នកតម្រង់ទៅរក។ ម្យ៉ាងទៀត បើកាលណា អ្នកមិនបានកត់ត្រាទុកនូវរាល់គំនិតទាំងនោះទេ ការគិតរបស់អ្នកនឹងមានភាពច្របូកច្របល់ ដែលជាលទ្ធផលកន្លែងទំនេរក្នុងខួរក្បាលអ្នកសម្រាប់គិតគូរពីកិច្ចការសំខាន់ផ្សេងៗ នឹងមានភាពតូចចង្អៀតជាងមុន ថែមទាំងប៉ះពាល់ទៅដល់គំនិតច្នៃប្រឌិតរបស់អ្នកទៀតផង។
២)  តម្រង់ការយកចិត្តទុកដាក់ទៅលើការងាររបស់អ្នក មិនមែនអ្នកដទៃឡើយ៖ ការប្រកួតប្រជែងជាមួយខ្លួនឯង គឺជាទីលានប្រកួតប្រជែងដ៏វិសេសថ្លៃថ្លាមួយ ដែលតែងជំរុញអ្នកឲ្យមានភាពរីកចម្រើន អភិវឌ្ឍខ្លួនបានកាន់តែល្អប្រសើរជាលំដាប់ពីមួយដំណាក់ទៅមួយដំណាក់។ ការផ្ដោតទៅលើការងាររបស់ខ្លួន គឺជាគ្រូបង្រៀនម្នាក់ ដែលតែងចាំប្រាប់អ្នកជានិច្ចនូវរាល់កង្វះខាត ចំណុចត្រូវកែប្រែរបស់អ្នក ដែលតាមរបៀបនេះ អ្នកនឹងបានកែលម្អចំណុចអវិជ្ជមានរបស់ខ្លួន និងឈានទៅរកភាពជោគជ័យដ៏ត្រចះត្រចង់នាពេលអនាគត។ ការផ្ដោតទៅលើគោលដៅរបស់ខ្លួនតែម្យ៉ាង ផ្គួបផ្សំនឹងភាពសុទិដ្ឋិនិយមរបស់ខ្លួនផងនោះ នាំការយកឈ្នះលើការប្រកួតប្រជែងនឹងអ្នកដទៃមកដល់អ្នកមិនខាន។
៣)  ផ្ដល់ការយកចិត្តទុកដាក់ទៅលើសោភណភាព៖ ក្នុងន័យនេះ លោកចង់ផ្ដល់ភាពសំខាន់ទៅលើផលិតផលរបស់អ្នកដែលអាចល្អ ឬមិនល្អគឺអាស្រ័យទៅនឹងការបង្ហាញខ្លួនរបស់វាដូចគ្នា ទាំងរូបរាងសម្បកខាងក្រៅ ទាំងសំឡេង និងអារម្មណ៍ដែលវាបន្ទេរទៅឲ្យអតិថិជនរបស់អ្នក។ វាសំខាន់ណាស់រហូតសូម្បីតែអារម្មណ៍ដែលអ្នកផ្ដល់ឲ្យអតិថិជនតាមរយៈរូបភាពដែលអ្នកជ្រើសរើសឆ្លើយតបតាមemail ក៏ត្រូវប្រយ័ត្នចំពោះfontអក្សរ និងពណ៌របស់វា ត្រូវឲ្យមានភាពសមរម្យ ព្រមទាំងពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានសរសេរមុននឹងផ្ញើទៅពួកគេ។
៤)  ស្វែងរកឲ្យឃើញនូវអ្វីដែលជាចំណុចពិសេសរបស់អ្នក៖ មូលហេតុដែលមិនគួរឲ្យមើលរំលងមួយដែលជាភាពជោគជ័យរបស់អ្នកបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភាពអស្ចារ្យបាន គឺជាការស្វែងរកឲ្យឃើញពីចំណុចពិសេសរបស់ខ្លួន និយាយយ៉ាងសាមញ្ញគឺជាអ្វីដែលអ្នកធ្វើបានល្អជាងអ្នកដទៃទៀត និងអ្វីដែលអ្នកធ្វើវាហើយទទួលអារម្មណ៍សេចក្ដីសុខមកវិញ រួចទាញប្រយោជន៍ពីភាពពិសេសរបស់ខ្លួន និងយកវាមកអភិវឌ្ឍ ប្រតិបត្តិជាប្រចាំដើម្បីផ្ដល់ការលូតលាស់ដល់វាឲ្យឈានដល់ភាពអស្ចារ្យកំពូល។
៥) ផ្ដល់ថ្ងៃកម្សាន្តលំហែចិត្តកាយដល់ខ្លួនឯង៖ ការផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងសម្រាកលំហែកាយ ចិត្តគំនិត និងអារម្មណ៍ ប្រៀបដូចជាមានថ្នាំព្យាបាលចិត្តគំនិតឲ្យមានភាពស្រស់ស្រាយ ធូរស្បើយយ៉ាងស័ក្ដិសិទ្ធិយ៉ាងដូច្នោះ។ អ្នកមិនត្រឹមតែទទួលបាននូវភាពធូរស្បើយក្នុងចិត្តបន្ទាប់ពីចាកចេញពីបរិយាកាសស្មុគស្មាញនៅកន្លែងធ្វើការជាប្រចាំថ្ងៃនោះទេ ប៉ុន្តែវាថែមទាំងជួយផ្ដល់ថាមពលដល់អ្នកសម្រាប់ចេញទៅទប់ទល់នឹងបញ្ហាលំបាកទាំងឡាយ និងរក្សាបាននូវភាពអស្ចារ្យជារបស់អ្នកតទៅទៀតផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

​​យុទ្ធសាស្ត្រ​៦​យ៉ាង​ ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​​​ ​និង​ ​ឆាប់ឡើង​បុណ្យសក្តិ​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31