អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​តើ​ដឹង​ទេ​​ថា ​​គ្រូពេទ្យ​វះកាត់​មាន​វិធី​សាស្ត្រ​អ្វី​​ដើម្បី​អាច​ផ្ដោត​អារម្មណ៍ ​ក្នុង​ពេល​វះកាត់​រាប់​ម៉ោង​?

​តើ​ដឹង​ទេ​​ថា ​​គ្រូពេទ្យ​វះកាត់​មាន​វិធី​សាស្ត្រ​អ្វី​​ដើម្បី​អាច​ផ្ដោត​អារម្មណ៍ ​ក្នុង​ពេល​វះកាត់​រាប់​ម៉ោង​?

អ្នកជំងឺគ្រប់រូបបានផ្ញើជីវិតរបស់ខ្លួននៅនឹងគ្រូពេទ្យរបស់ពួកគេ ដែលក្នុងតួនាទីជាគ្រូពេទ្យម្នាក់ពិតជាទាមទារឲ្យមានការទទួលខុសត្រូវខ្ពស់ជាខ្លាំងក្នុងការរ៉ាប់រងយកចិត្តទុកដាក់ប្រើប្រាស់សមត្ថភាពរបស់ខ្លួនទាំងប៉ុន្មាន មកព្យាបាលអ្នកជំងឺឲ្យអស់ពីលទ្ធភាព។ ការងារជាគ្រូពេទ្យវះកាត់ប្ដូរសរីរាង្គ ទទួលបន្ទុកទៅលើការវះកាត់ព្យាបាលអ្នកជំងឺ ដែលទាមទារឲ្យពួកគេត្រូវឈរវះកាត់ជាច្រើនម៉ោង អាចចាប់ពី៨ទៅ១០ម៉ោង និងមានពេលសម្រាកក្នុងរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។

បើនិយាយពីគ្រូពេទ្យវះកាត់ប្ដូរសរីរាង្គទទួលបន្ទុកខាងតភ្ជាប់សរសៃឈាមល្អិតតូចៗវិញ ពួកគេត្រូវកាត់បន្ថយការរំខានពីកត្តាខាងក្រៅកាន់តែទាបបំផុតតាមដែលអាចធ្វើបាន ដូច្នេះពួកគេម្នាក់ៗមិនតម្រូវឲ្យប្រើប្រាស់ទូរស័ព្ទដៃដែលជាប្រភពនៃការរំខានដ៏ធំមួយកំឡុងពេលវះកាត់នេះឡើយ។ ហេតុនេះ ពួកគេងាយនឹងទទួលរងនូវផលប៉ះពាល់អវិជ្ជមានជាច្រើន ដែលជាផលរំខានដល់ដំណើរការណ៍បំពេញភារកិច្ចរបស់ខ្លួនក្នុងការសង្គ្រោះជីវិតមនុស្ស។

សមាជិកមួយចំនួនមកពីក្រុមអ្នកប្ដូរសរីរាង្គផ្នែកខាងក្នុងពោះនៅមជ្ឈមណ្ឌល Montefiore Einstein Center នៅ ទីក្រុងញូវយ៉ក បានចែករំលែកពីវិធីសាស្ត្ររបស់ពួកគេម្នាក់ៗក្នុងការគ្រប់គ្រងការផ្ដោតអារម្មណ៍របស់ខ្លួនប្រើប្រាស់ក្នុងស្ថានភាពនៃដំណើរការណ៍ការវះកាត់។ ប្រធានផ្នែកវះកាត់ប្ដូរសរីរាង្គនៅមជ្ឈមណ្ឌលមួយនេះ លោក Kinkhabwala តែងចាក់ប្រភេទបទចម្រៀងដែលរំលឹកទៅដល់អនុស្សាវរីយ៍ដ៏គួរឲ្យចងចាំកាលពីកុមារភាព ឬnostalgic tones ព្រោះចម្រៀងប្រភេទនេះជួយសមាជិកជាគ្រូពេទ្យវះកាត់ទាំងអស់ឲ្យធូរស្បើយពីភាពតានតឹង និងភាពហត់នឿយទាំងឡាយបានគួរជាទីពេញចិត្ត។
រីឯសមាជិកក្រុមអ្នកវះកាត់ប្ដូរសរីរាង្គវ័យ៤០ឆ្នាំម្នាក់ទៀតមកពីមជ្ឈមណ្ឌលដដែលនេះ លោក Jay Graham ធ្លាប់ជួបប្រទះនឹងការឈឺចាប់នៅត្រង់ក និងខ្នង ដោយសារការទម្លាប់ចំណាយពេលជាច្រើនម៉ោងឈរវះកាត់នៅក្នុងបន្ទប់វះកាត់។ ដើម្បីបញ្ចៀសនូវបញ្ហានេះកុំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់របស់ខ្លួន គាត់បានដោះស្រាយវាដោយចាប់ផ្ដើមហ្វឹកហាត់ធ្វើyogaរយៈពេលមួយម៉ោងជារៀងរាល់ព្រឹក ញាំុបន្លែ និងរត់ហាត់ប្រាណមួយអាទិត្យម្ដង។
ចំណែកឯវិធីសាស្ត្រដ៏សាមញ្ញរបស់គ្រូពេទ្យ Sarah Bellemare វ័យ៤៤ឆ្នាំនេះវិញ គាត់ជ្រើសរើសពាក់ស្បែកជើងម្យ៉ាងដែលមានបាតធ្វើពីឈើ ឬអាចជាស្បែកជើងប៉ាតា ដើម្បីទប់ទល់ជាមួយនឹងការឈឺចាប់ដែលបណ្ដាលពីការឈរវះកាត់ជាច្រើនម៉ោង ដែលធ្វើឲ្យគាត់អាចឈរបាន១០ម៉ោងដោយគ្មានអារម្មណ៍នឿយហត់ឡើយ។
គាត់ក៏បាននិយាយថា អ្នកជំងឺបានយកជីវិតរបស់ពួកគេមកដាក់នៅក្នុងកណ្ដាប់ដៃរបស់ពួកយើង ហើយពួកយើងមានស្មារតីទទួលខុសត្រូវខ្ពស់ជាខ្លាំងចំពោះពួកគេ។ ការវះកាត់ប្ដូរសរីរាង្គភាគច្រើន បានប្រើប្រាស់សរីរាង្គរបស់មនុស្សដែលបានស្លាប់ ម្យ៉ាងទៀត សរីរាង្គទាំងនោះត្រូវយកមក និងប្រើប្រាស់វះកាត់ប្ដូរទៅលើអ្នកជំងឺភ្លាមៗ ដែលធ្វើឲ្យពួកគេត្រូវធ្វើដំណើរហោះហើរទៅឆ្ងាយ និងត្រឡប់មកវិញមានគ្រូពេទ្យវះកាត់ផ្សេងទៀតរងចាំធ្វើការផ្លាស់ប្ដូរឲ្យអ្នកជំងឺជាបន្ទាន់។
ប្រធានមជ្ឈមណ្ឌលវ័យ៥៣ឆ្នាំ Kinkhabwala បានមកដល់Montefiore ១០ឆ្នាំមុន និងបង្កើតនូវមជ្ឈមណ្ឌលនេះឡើង។ គាត់រៀបចំក្រុមវះកាត់មួយក្រុមៗដោយមានសមាជិកចំនួន៦នាក់ ដែលពួកគេម្នាក់ៗសុទ្ធតែមានអាយុស្ថិតនៅចន្លោះចាប់ពីជាង៣០ឆ្នាំទៅដល់៦០ស្ដើង។ មូលហេតុដែលគាត់បានកំណត់ជ្រើសរើសសមាជិកវះកាត់ស្ថិតក្នុងចន្លោះអាយុនេះ ព្រោះការវះកាត់ប្ដូរសរីរាង្គមិនមែនជាការទទួលខុសត្រូវរបស់ក្រុមមនុស្សមានអាយុតិចនោះទេ កិច្ចការនេះត្រូវការការបណ្ដុះបណ្ដាលរយៈពេលយូរ ហើយគាត់ក៏មិនចង់បាននរណាម្នាក់ដែលឆាប់មានភាពហត់នឿយនឹងការងាររបស់ខ្លួននោះដែរ។
យ៉ាងណាមិញ គ្រូពេទ្យវះកាត់វ័យ៦១ឆ្នាំម្នាក់ទៀត លោក Stuart Greenstein បានធ្វើការក្នុងផ្នែកវះកាត់អស់រយៈពេល៣០ឆ្នាំមក មានជំនឿលើព្រះពុទ្ធ និងការតាំងសមាធិជាប្រចាំ ដែលជួយបន្ធូរអារម្មណ៍របស់គាត់ឲ្យមានភាពស្ងប់នៅក្នុងស្ថានភាពតានតឹងនានា។ រីឯ គ្រូពេទ្យ Juan Rocca វិញ គ្រប់គ្រងការផ្ដោតអារម្មណ៍របស់ខ្លួនក្នុងរយៈពេលដ៏វែងបានជាមួយដំណោះស្រាយដ៏សាមញ្ញមួយ គឺការក្រេបកាហ្វេexpressoមួយពែងនៅរាល់ការសម្រាកក្នុងរយៈពេលខ្លីរបស់គាត់នោះឯង៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ wallstreetjournal

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728