អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > មូលហេតុ​ចម្បង៣​យ៉ាង ដែល​អ្នកមិនគួរ​ជួល​មិត្តភ័ក្ដិ​ឬ​ គ្រួសារ​ឯង​មក​ធ្វើ​ការ​

មូលហេតុ​ចម្បង៣​យ៉ាង ដែល​អ្នកមិនគួរ​ជួល​មិត្តភ័ក្ដិ​ឬ​ គ្រួសារ​ឯង​មក​ធ្វើ​ការ​

ប្រ​ភព៖​​ .pexels.com

សាកគិតទៅមើលថា តើការជួលមិត្តភ័ក្ដិឯង ឬក៏គ្រួសារឯងមកធ្វើការជាមួយគ្នា តើវាល្អឬអាក្រក់? វាប្រាកដជាល្អ ខ្លះនិងមិនល្អខ្លះហើយ។ ចំណុចល្អ គឺថាមិត្ត និងបងប្អូនអ្នកអាចនឹងមានការងារល្អ ធ្វើ តែចំណុចអាក្រក់វិញគឺទាក់ទងនឹងគុណភាពការងារ គឹមិនសូវជាល្អប៉ុន្មានទេ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យដឹងថាតើ មានមូលហេតុអ្វីបានជាគេមិនសូវយកមិត្តនិងសមាជិកគ្រួសារឯងមកធ្វើការជាមួយគ្នា ៖

១) បានចិត្ត ហើយប្រហែសនឹងការងារ៖ ពួកគេនឹងបានចិត្ត ហើយធ្វើការមិនពេញលេញនូវអ្វីដែលគេគួរធ្វើបាន។ អាងតែជាមនុស្សស្គាល់គ្នានឹងម្ចាស់ហាង ពួកគេនឹងមកធ្វើការយឺត បំពេញការងារមិនចប់ ឈប់ច្រើន មិនផ្ដោតលើការងារ អួតអាង ហើយអាចហ៊ានប្រើប្រាស់អំណាចអ្វីមួយគាបសង្កត់បុគ្គលិកដទៃទៀតផងដែរ។

២) តែងផ្ដល់យោបល់ដែលមិនសមគួរសម្រាប់ក្រុមហ៊ុន៖ អាជីវកម្មរបស់អ្នកគឺមានតែអ្នកប៉ុណ្ណោះដែលមានសិទ្ធិសម្រេច។ តែពួកគេតែងតែលេចឡើងនូវគំនិតគ្រប់យ៉ាងចង់ឲ្យអកធ្វើតាម ទាំងដែលពួកគេភ្លេចខ្លួនថាត្រឹមតែជាបុគ្គលិកសោះ។ ពេលខ្លះអ្នកនឹងមានអារម្មណ៍ថាទើសទាល់ ព្រោះថាអ្នកមិនចង់ប្រកែកនឹងគំនិតគេប៉ុន្មានទេ ព្រោះថាជាមិត្ត និងគ្រួសារ តែអ្នកត្រូវយល់ថា ពេលនេះគឺពួកគេមានងារត្រឹមជាបុគ្គលិកតែប៉ុណ្ណោះ។

៣) គ្មានការប្ដេជ្ញាពិតសម្រាប់ថៅកែ៖ ជាការពិតណាស់ នេះដោយសារតែពួកគេបានការងារនោះមកស្រួលពេក ហើយមានមេជាបងប្អូន ទៀត ដូចនេះពួកគេនឹងមិនមានការប្ដេជ្ញាអ្វីខ្ពស់ឲ្យដូចបុគ្គលិកដទៃទៀតឡើយ។ មិនថាអ្នកប្រាប់ឬបញ្ជាគេកម្រិតណាទេ ពួកគេនឹងមើលមកអ្នកថាជាបងប្អូន ឬមិត្តមុន គេរហូត ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ businessknowhow.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031