អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ពេល​ជួប​មនុស្ស​ពូកែ​អៀន​ច្រើន​​​ ​​គួរ​​ប្រើ​គន្លឹះ​៤​នេះ​ ដើម្បី​ឲ្យ​​គេ​ហ៊ាន​ហើប​មាត់​​​​និយាយ​រក​អ្នក​​វិញ

ពេល​ជួប​មនុស្ស​ពូកែ​អៀន​ច្រើន​​​ ​​គួរ​​ប្រើ​គន្លឹះ​៤​នេះ​ ដើម្បី​ឲ្យ​​គេ​ហ៊ាន​ហើប​មាត់​​​​និយាយ​រក​អ្នក​​វិញ

ប្រ​ភព៖​​ pixabay.com

មនុស្សអៀនប្រៀនច្រើនមិនសូវចូលចិត្តផ្សារភ្ជាប់ខ្លួនឯង ទៅនឹងគេឯងច្រើនពេកទេ។ អ្នកអាចជួបមនុស្សប្រភេទនេះនៅកន្លែងធ្វើការ នៅសាលារៀន និងទីកន្លែងផ្សេងទៀត ដូចនេះអ្នកអាចនឹងមានចំណងមិត្តភាពមិនសូវស្អិតរមួតជាមួយពួកគេទៀតផង ។ ដូចនេះដើម្បីធ្វើឲ្យពួកគេងាកមកមាត់រកអ្នកធម្មតាវិញបាន អ្នកត្រូវធ្វើតាមវិធីនេះ៖

១) ត្រូវចាប់ផ្ដើមសន្ទនាជាមួយគេមុន៖ បើមិនមានដើម ក៏មិនមានចុងដែរ ដូចនេះបើអ្នកជាមនុស្សមិនសូវអៀនខ្មាសច្រើនដូចគេទេ អ្នកគួរតែឧស្សាហ៍ចាប់ផ្ដើមសន្ទនាជាមួយអ្នកដែលពូកែអៀនទៅ ព្រោះថាពេលខ្លះគេអាចខ្លាច ហើយមិនហ៊ាននិយាយរកអ្នក។ ពេលអ្នកចាប់ផ្ដើមសន្ទនាមុនធានាថាគេនឹងតបតមកអ្នកវិញ។

២) ឧស្សាហ៍ហៅឈ្មោះគេ៖ មនុស្សគ្រប់រូបចូលចិត្តឮឈ្មោះរបស់គេណាស់ ដូចនេះអ្នកគួរឪស្សាហ៍ហៅឈ្មោះគេពេលណាដែលអ្នកត្រូវការ។ កុំប្រើពាក្យអ្នក ឬអ្វីដែលមិនសម្គាល់រូបគេចំៗ អី។

៣) ត្រូវដឹងថាគេចូលចិត្តអ្វី៖ ពួកគេនឹងរៀបរាប់ខ្លួនទៅអ្នក ពេលអ្នកចេះសួរដេញដោលនោះ។ ដូចនេះគេនឹងមានអារម្មណ៍ថាជិតស្និទ្ធនឹងអ្នក ហើយការអៀនប្រៀនក៏មិនសូវជាមានដែរ។

៤) ឧស្សាហ៍និយាយគ្នាចុះឡើងៗ៖ អ្នកគួរអនុវត្តន៍វិធីខាងលើនោះ ឲ្យបានរាល់ថ្ងៃទៅ អ្នកអាចធ្វើវាឡើងគ្រប់ពេល ដើម្បីឲ្យពួកគេកាន់តែមានទម្លាប់និយាយកាន់តែច្រើន ពេលនោះគេនឹងកាត់បន្ថយការអៀនប្រៀននោះបានហើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ businessinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30