អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > បើ​ចង់​ក្លាយ​ជា​មនុស្សមាន​​គំនិត​ច្នៃប្រឌិត​ខ្ពស់​​​នៅ​ឆ្នាំ​២០១៧​ ​កុំ​ភ្លេច​ចំណុច​​ទាំង​៥​នេះ

បើ​ចង់​ក្លាយ​ជា​មនុស្សមាន​​គំនិត​ច្នៃប្រឌិត​ខ្ពស់​​​នៅ​ឆ្នាំ​២០១៧​ ​កុំ​ភ្លេច​ចំណុច​​ទាំង​៥​នេះ

ប្រ​ភព៖​​ .pexels.com

ដើម្បីបង្កើនភាពឆ្នៃប្រឌិតរបស់អ្នកឲ្យកាន់តែមហិមា អ្នកគួរតែមានទម្លាប់ថ្មីៗ និងដឹងថាតើអ្នកត្រូវអនុវត្តទម្លាប់នោះនៅពេលណា។ ឆ្នាំថ្មីឆ្នាំ២០១៧ អ្នកគួរតែអនុវត្តវិធីទាំងនេះ ដើម្បីបង្កើនភាពឆ្នៃប្រដិតឲ្យបានខ្ពស់សម្រាប់ខ្លួនឯង ដើម្បីកុំឲ្យដូចឆ្នាំចាស់ទៀត៖

១) ជួបមនុស្សថ្មីឲ្យបានច្រើនបំផុត៖ ពេលអ្នកចែករំលែកគំនិតជាមួយអ្នកដទៃបានច្រើន អ្នកនឹងទទួលបានមតិពីពួកគេផ្សេងៗគ្នា។ តាមរយៈការជួបមនុស្សច្រើន អ្នកនឹងទទួលបានអ្វីដែលអ្នកត្រូវការ ហើយនឹងទទួលបានអ្វីដែលអ្នកអាចត្រូវការនៅពេលអនាគត។

២) រៀនអ្វីថ្មីៗ៖ តើអ្នកចំណាយពេលទៅរៀនអ្វីដែលអ្នកចេះហើយធ្វើអី? ចុះរឿងដទៃទៀតដែលអ្នកមិនធ្លាប់ជួប សោះ ហេតុអ្វីក៏មិនចាប់អារម្មណ៍ចង់ដឹងចង់ឮពីវាទៅ? ការចេះចង់ដឹងចង់ឮអ្វីថ្មីៗ អ្នកនឹងផុសឡើងគំនិតដែលគ្មាននរណាម្នាក់ដូចអ្នកសោះ ហើយនេះហើយគឺជាគំនិតឆ្នៃប្រឌិតដែលគេគ្រប់គ្នាចង់បាន។

៣) បង្កើតអ្វីថ្មីៗ៖ ពេលអ្នកមានគំនិតថ្មីៗហើយ អ្នកគួរតែបង្កើតវាឡើង ឲ្យចេញជារូបរាង។

៤) កុំខ្លាចការរិះគន់ខ្លួនឯង៖ អ្នកត្រូវតែធ្វើឲ្យខ្លួនឯង ស្គាល់ការលំបាកឲ្យបាន ជាងនរណាៗទាំងអស់។ អ្នកត្រូវសួរខ្លួនឯង ថាតើពេលណាទៅទើបអ្នកអាចធ្វើវាឲ្យល្អបាន? ពេលអ្នកបរាជ័យ អ្នកត្រូវរិះគន់ខ្លួនឯង ដើម្បីឲ្យមានការកែប្រែខ្លះទើបប្រសើរ។

៥) កុំចង់បានអ្វីដែលល្អឥតខ្ចោះពេក៖ លើលោកនេះគ្មានអ្វីល្អឥតខ្ចោះ ឡើយ ទោះបីអ្នកជោគជ័យលើលោកក៏ដោយ ក៏ពួកគេរមែងជួបបញ្ហា ហើយឆ្លងកាត់ការបរាជ័យសឹងតែរាប់មិនអស់ដែរ។ ដូចនេះកុំចង់បានអ្វីដែលល្អឥតខ្ចោះពេកអី ព្រោះអ្នកអាចបំផ្លាញអ្វីដែលអ្នកខំធ្វើបាននោះចោល ដោយសារតែចង់ឲ្យវាល្អឥតខ្ចោះនោះឯង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ inc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

សញ្ញា​៤​យ៉ាង​ដែល​បង្ហាញ​ថា ​អ្នក​ក្លាយ​ជា​មនុស្សចាស់ទុំ​ហើយ​ ​ទោះបី​ជា​អាយុ​តិច​ក្ដី

អត្ថបទពាណិជ្ជកម្ម​

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031