អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​បើ​​បាន​សួរ​ខ្លួន​ឯង​​៣​សំនួរ​នេះ​មុន​ឆ្នាំ​២០១៦​បញ្ចប់​ នោះ​​អ្នក​នឹង​មាន​​វាសនា​អស្ចារ្យ​នៅ​ឆ្នាំ​២០១៧

​បើ​​បាន​សួរ​ខ្លួន​ឯង​​៣​សំនួរ​នេះ​មុន​ឆ្នាំ​២០១៦​បញ្ចប់​ នោះ​​អ្នក​នឹង​មាន​​វាសនា​អស្ចារ្យ​នៅ​ឆ្នាំ​២០១៧

ប្រ​ភព៖​​ pixabay.com

មុនចូលឆ្នាំថ្មី យើងគួរតែមើលត្រឡប់ថយក្រោយនូវរយៈពេល១២ខែនេះ តើអ្នកបានធ្វើអ្វីដែលអស្ចារ្យខ្លះ? ការមើលត្រឡប់ថយក្រោយនេះ នឹងបញ្ជាក់ថាតើឆ្នាំ២០១៦ពិតជាល្អសម្រាប់អ្នកដែរឬទេ? ខាងក្រោមនេះជាសំនួរដែលអ្នកអាចសួរខ្លួនឯងបាន៖

១) តើអ្នកជាមនុស្សវិជ្ជមានជាងមុនដែរឬទេ? ៖ គំនិតវិជ្ជមានគឺជាគន្លឹះមួយដែលជួយអ្នកទៅរកភាពជោគជ័យ។ ប្រសិនជាអ្នកមិនមានគំនិតវិជ្ជមាននិងរៀនចាប់ឱកាសនោះទេ ទេពកោសល្យរបស់អ្នកនឹងត្រូវបានបំផ្លាញ។ ការមានគំនិតវិជ្ជមានអាចបណ្ដុះបាន។ ប្រសិនបើ រកឃើញថា ខ្លួនឯងមិនទាន់មានគំនិតវិជ្ជមានទេ គឺត្រូវតែព្យាយាមបណ្តុះវាឲ្យបាននៅឆ្នាំថ្មីនេះ។
២) តើអ្នកដឹងពីភាពខ្លាំងនិងខ្សោយរបស់អ្នកទេ? ៖ ការក្រឡេកមើលពីភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួនឯងអាចជារឿងដ៏លំបាកមួយ។ ប៉ុន្តែ វាពិតជាមានតម្លៃនឹងសារៈសំខាន់ដែលអ្នកស្គាល់ពីខ្លួនឯង។ អ្នកអាចរៀបចំគម្រោងសម្រាប់ពង្រឹងភាពខ្សោយរបស់អ្នកឲ្យខ្លាំងនៅឆ្នាំក្រោយប្រសិនជាអ្នកដឹង។

៣) តើអ្នកដឹងថាខ្លួនឯងចង់បានអ្វីដែរឬទេ?៖ អ្វីដែលអ្នកចង់បាននឹងផ្លាស់ប្តូរតាមអាយុកាលរបស់អ្នក។ អស់រយៈពេល១២ខែនេះ តើក្តីសុបិនរបស់អ្នកមានផ្លាស់ប្តូរដែរឬទេ? តើសកម្មភាពរបស់អ្នក១២ខែមាននាំអ្នកទៅរកគោលដៅរបស់អ្នកដែរឬទេ?

ប្រែសម្រួល៖ អឹុងមុយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30