អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > មានឆ្ងល់ទេហេតុអ្វីមនុស្សមួយចំនួនពូកែសរសេរសំណេរម្ល៉េះ? តើគេមានតិកនិកអស្ចារ្យអ្វីដែលអ្នកមិនដឹង?

មានឆ្ងល់ទេហេតុអ្វីមនុស្សមួយចំនួនពូកែសរសេរសំណេរម្ល៉េះ? តើគេមានតិកនិកអស្ចារ្យអ្វីដែលអ្នកមិនដឹង?

មានឆ្ងល់ទេហេតុអ្វីមនុស្សមួយចំនួនពូកែសរសេរសំណេរម្ល៉េះ? តើគេមានតិកនិកអស្ចារ្យអ្វីដែលអ្នកមិនដឹង?

ប្រ​ភព៖​​ pixabay.com

ការសរសេរសំណេរ អាចទៅបានដោយរលូន លុះត្រាបុគ្គលនោះចូលចិត្តអានសៀវភៅច្រើន និងមានគំនិតចេះរៀបពាក្យសរសេរ។ តែបើបុគ្គលនោះមិនចូលចិត្តអានហើយ វាជារឿងពិបាកបន្តិច ដែលនាំឲ្យពួកគេអាចសរសេរសំណេរបាន។ តោះសាកអានពីតិកនិកខ្លះដើម្បីសរសេរសំណេរឲ្យពូកែសិនទៅ៖

១) កុំព្រួយពីរឿងផ្សេងៗអី ពេលកំពុងសរសេរសំណេរ៖ វាសំខាន់ខ្លាំងណាស់ ពេលអ្នកអង្គុយចុះហើយចាប់ផ្ដើមធ្វើឲ្យអារម្មណ៍អ្នកស្រស់ថ្លាដើម្បីសរសេរវាឲ្យបានចប់ ដោយមិនគិតពីរឿងនានា។ មិនថាអ្នកគិតអ្វីទេ តែអ្នកត្រូវចាំថា បើចង់សរសេរឲ្យបានល្អអ្នកមិនត្រូវគិតអ្វីដែលចាកប្រធាននាំឲ្យបែកអារម្មណ៍នោះទេ។

២)សរសេរអ្វីដែលអ្នកចូលចិត្ត៖ មុនសរសេរអ្នកត្រូវស្វែងរកប្រធានបទដែលអ្នកចូលចិត្ត។ អ្នកគួរជ្រើសរើស អ្វីដែលអ្នកចាប់អារម្មណ៍ ព្រោះថាអ្នកនឹងសរសេរវាដោយស្នាមញញឹម មិនមែនមុខធុញ​នោះ​ទេ។

៣) តែងឲ្យរង្វាន់ខ្លួនឯងពេលសរសេរអ្វីមួយចប់៖ ពេលសរសេរចប់ វាសំខាន់ណាស់ដែលអ្នកចេះឲ្យរង្វាន់ខ្លួនឯង។ វាមិនចាប់បាច់រង្វាន់ធំអីណាស់ណាទេ តែសុំត្រឹមរង្វាន់ដែលអាចឲ្យអ្នកធ្វើអ្វីមួយបានសម្រេចសិន។

៤) សរសេរបណ្ដើរស្ដាប់ភ្លេងបណ្ដើរ៖ អ្នកសរសេរមួយចំនួន ដែលចូលចិត្តស្ដាប់ភ្លេង ក៏អាចស្ដាប់បណ្ដើរសរសេរបណ្ដើរបានដែរ ព្រោះវាធ្វើឲ្យអារម្មណ៍ល្អ និងដាក់មនោសញ្ចេតនាបានជ្រៅក្នុងការសរសេរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ inc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អត្ថបទពាណិជ្ជកម្ម​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031