មនុស្ស​ជោគជ័យ​ដោះស្រាយ​ជា​​មួយ​មនុស្ស​​ដែល​ពួក​គេ​មិន​ចូលចិត្ត​ដោយ​តិចនិក​ ៣​នេះ

ផ្សាយចេញ ៖ 30-Dec-2016 8:22 am

មនុស្ស​ជោគជ័យ​ដោះស្រាយ​ជា​​មួយ​មនុស្ស​​ដែល​ពួក​គេ​មិន​ចូលចិត្ត​ដោយ​តិចនិក​ ៣​នេះ

ប្រ​ភព៖​​ Gratisography

នៅក្នុងពិភពលោក ដែលល្អឥតខ្ចោះ មនុស្សដែលយើងទាក់ទងពិតជាមនុស្សល្អ ចិត្តទូលាយ និងស្មោះត្រង់។ ប៉ុន្តែ យើងមិនមែនរស់នៅក្នុងពិភពលោកដែលល្អឥតខ្ចោះនោះទេ មនុស្សមួយចំនួនអាចធ្វើឲ្យអ្នកខឹង អន់ចិត្ត ស្អប់។ល។ ​ខាងក្រោមនេះជាវិធីដែលមនុស្សជោគជ័យដោះស្រាយ​ជាមួយមនុស្សដែលពួកគេមិនចូលចិត្ត៖


១)ទទួលស្គាល់​ និង​ប្រាប់​ខ្លួនឯង​​ថា ពួកគេមិនចូលចិត្តមនុស្សទាំងអស់​នោះ​៖ ពេលខ្លះ យើងគិតថា ខ្លួនជាមនុស្សល្អ ហើយពាក្យថាមនុស្សល្អមានន័យថាចូលចិត្តមនុស្សរាល់គ្នា។ វាជារឿងជៀសមិនរួចទេដែលអ្នកនឹងជួបមនុស្សដែលអ្នកមិនពេញចិត្ត អាច​ម្នាក់​ ពីរ​នាក់​ ឬ​ច្រើន​នាក់​ទៀត​ផង។ ដូច្នេះហើយ អ្នកត្រូវរៀនទទួលស្គាល់ស្ថានភាពពិតប្រាកដ។


២) សុភាពរាបសា៖ អារម្មណ៍ដែលអ្នកមានចំពោះនរណាម្នាក់អាចជះឥទ្ធិពលដល់អត្តចរិតរបស់អ្នក។ ប្រសិនជាអ្នក​បង្ហាញ​អាកប្បកិរិយា​ឬ​ពាក្យ​សម្ដី​ឈ្លើយជាមួយអ្នកដទៃ ពួកគេក៏​​ប្រើ​​អាកប្បកិរិយា​​ឬ​ពាក្យ​សម្ដី​ឈ្លើយ​ដាក់​អ្នក​វិញដែរ។ ដូច្នេះហើយ អ្នកត្រូវរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង ​និង​ធ្វើខ្លួនឲ្យសុភាពរាបសា។


៣) ការរំពឹងទុក៖ វាជារឿងធម្មតាដែលអ្នកអាចមានការរំពឹងទុកពីអ្នកដទៃ។ អ្នកប្រហែលជាចង់អ្នកដទៃចាត់ទុកអ្នកដូចអ្វីដែលអ្នកចាត់ទុកអ្នកដទៃដែរ។ ការរំពឹងទុកនឹងនាំទៅរកការអន់ចិត្ត។ ដូច្នេះ អ្នកគួរតែបើកចិត្តឲ្យទូលាយ ​ហើយ​កុំរំពឹងទុកខ្លាំងពេក​ពីអ្នកដទៃ៕


ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared