អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > បើ​មាន​ភាព​ភ័យ​ខ្លាច​ទាំង​៣​យ៉ាង​នេះ​​​ ​​​ជីវិត​​ដ៏កម្សត់របស់​អ្នក​គ្មាន​ថ្ងៃ​ផ្លាស់ប្ដូរ​ឡើយ

បើ​មាន​ភាព​ភ័យ​ខ្លាច​ទាំង​៣​យ៉ាង​នេះ​​​ ​​​ជីវិត​​ដ៏កម្សត់របស់​អ្នក​គ្មាន​ថ្ងៃ​ផ្លាស់ប្ដូរ​ឡើយ

ប្រ​ភព៖​​ https://pixabay.com/

នៅក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗនៅក្នុងសង្គម ពួកគេបានផ្ដល់សិទ្ធិអំណាចដល់កត្តាខាងក្រៅមានឥទ្ធិពលកំណត់ទៅលើជោគវាសនាជីវិតរបស់ពួកគេដោយមិនដឹងខ្លួន។ ពួកគេរស់នៅដោយគ្មាននូវគោលការណ៍ប្រចាំខ្លួន ជាទស្សនជីវិតល្អៗដែលនៅចាំដាស់តឿនពួកគេ ជាអ្នកតម្រង់ទិសផ្លូវជីវិត និងជាអ្វីដែលពួកគេត្រូវគោរពតាមឲ្យបានខ្ជាប់ខ្ជួននោះឡើយ។ ផ្ទុយទៅវិញ ពួកគេបណ្ដែតបណ្ដោយឲ្យអ្នកដទៃ រួមទាំងស្ថានការណ៍ខាងក្រៅមកតម្រែតម្រង់ផ្លូវជីវិតរបស់ពួកគេទៅវិញ ក៏ព្រោះតែមានភាពភ័យខ្លាចបង្កប់នៅក្នុងចិត្ត ហើយចុងបញ្ចប់ ពួកគេបានត្រឹមតែរអ៊ូរទាំ សោកសង្រេង អោនក្បាលព្រមទទួលយកសភាពរស់នៅដ៏ជូរចត់ដែលយល់ថាខ្លួនមិនអាចផ្លាស់ប្ដូរបានតែប៉ុណ្ណោះ។ ស្ថានការណ៍ទាំងនោះនឹងមិនប្រព្រឹត្តទៅខុសពីចិត្តរបស់ពួកគេឡើយ បើពួកគេមិនផ្ដល់អំណាចដល់កត្តាខាងក្រៅមកមានឥទ្ធិពលលើជីវិតខ្លួននោះ។ ខាងក្រោមនេះ គឺជាភាពភ័យខ្លាច៣យ៉ាងដែលបានរាំងស្ទះដល់ការរីកចម្រើន និងការផ្លាស់ប្ដូររបស់មនុស្ស៖

១) ភ័យខ្លាចនូវការបដិសេធ៖ មនុស្សទាំងនេះ សុខចិត្តសម្របខ្លួនតាមអ្នកដទៃជាមួយនឹងភាពទន់ខ្សោយរបស់ខ្លួន ហើយមិនហ៊ានបង្ហាញយ៉ាងអង់អាចក្លាហាននូវធាតុពិតរបស់ខ្លួន មិនថាជាគំនិតច្នៃប្រឌិត ទេពកោសល្យ និងការយល់ឃើញដែលមានលក្ខណៈពិសេសខុសប្លែកពីគេរបស់ខ្លួននោះឡើយ ព្រោះភាពខុសប្លែកពីអ្នកដទៃនេះ ធ្វើឲ្យពួកគេយល់ថាខ្លួននឹងទទួលបាននូវការបដិសេធ មើលងាយពីមនុស្សជុំវិញខ្លួន ហើយក៏សម្រេចចិត្តឲ្យគំនិត និងតួអង្គរបស់អ្នកដទៃចូលមកជំនួសតួអង្គពួកគេ និងដឹកនាំផ្លូវជីវិតខ្លួនស្របទៅតាមដានជើងរបស់អ្នកដទៃ។
២) ភ័យខ្លាចនូវការបាត់បង់៖ ដោយសារមានភាពភ័យខ្លាចពីការបាត់បង់អ្វីមួយនៅក្នុងជីវិតនេះហើយ ទើបធ្វើឲ្យពួកគេសុខចិត្តទ្រាំ ប្រឹងត្រដររស់នៅប្រឈមមុខនឹងស្ថានភាពដែលខ្លួនមិនពេញចិត្ត ព្រោះតែខ្លាចការបាត់បង់ ប៉ុន្តែពួកគេមិនងាកមកពិចារណាថា រឿងទាំងនោះមិនបាននៅសេសសល់នូវតម្លៃអ្វី ឬអាចជួយដោះស្រាយបញ្ហាអ្វីដល់ខ្លួនបាននោះទេ ក្រៅពីបន្ថែមគំនរទុក្ខពីបញ្ហាដែលមិនបានស្វែងរកដំណោះស្រាយដ៏ល្អប្រសើរវិញនោះ។ ឬអាចនិយាយម្យ៉ាងទៀតថា ពួកគេភ័យខ្លាចនូវការផ្លាស់ប្ដូរ ភ័យខ្លាចថាការផ្លាស់ប្ដូរនោះនឹងនាំឲ្យពួកគេបាត់បង់នូវអ្វីដែលខ្លួនកំពុងមានទោះជាវាមិនស្ថិតនៅក្នុងសភាពល្អក៏ដោយ និងខ្លាចថាស្ថានការណ៍អាក្រក់លើសដើមអាចកើតមានចំពោះខ្លួន ជាជាងមានភាពក្លាហានចេញទៅផ្លាស់ប្ដូរដើម្បីកែប្រែរឿងមិនល្អឲ្យបានល្អប្រសើរវិញ។
៣)​ភ័យខ្លាចនូវការបរាជ័យ៖ ពិតជាគួរឲ្យអស់សំណើចណាស់ ប្រសិនជាអ្នកបន់ស្រន់សូមឲ្យស្ថានការណ៍អាក្រក់ដែលអ្នកកំពុងជួបប្រទះ នឹងផ្លាស់ប្ដូរទៅជាល្អដោយខ្លួនឯង ឬដោយមានអ្នកដទៃចូលមកផ្លាស់ប្ដូរវា ដោយសារអ្នកភ័យខ្លាចនូវការបរាជ័យនៅពេលអ្នកចង់សម្រេចអ្វីមួយទៅតាមការរំពឹងទុករបស់ខ្លួន ហើយអ្នកក៏ជ្រើសរើសបន្សាំខ្លួនទៅនឹងស្ថានភាពនោះតទៅទៀត ឬបើមិនដូច្នោះទេ អ្នកក៏បន់ស្រន់ឲ្យស្ថានភាពនោះប្រែជាល្អដោយខ្លួនឯង ជាជាងផ្លាស់ប្ដូរខ្លួនឯងដើម្បីឲ្យស្ថានភាពនោះផ្លាស់ប្ដូរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ addicted2success

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031