អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ពាក្យ​ពេចន៍​ទាំង​នេះ​ អ្នក​​អាច​សង្ខេប​មេរៀន​ជីវិត​ដែល​អ្នក​ឆ្លង​កាត់​​​ក្នុង​ឆ្នាំ​ចាស់​បាន

ពាក្យ​ពេចន៍​ទាំង​នេះ​ អ្នក​​អាច​សង្ខេប​មេរៀន​ជីវិត​ដែល​អ្នក​ឆ្លង​កាត់​​​ក្នុង​ឆ្នាំ​ចាស់​បាន

ប្រ​ភព៖​​ www.pexels.com

​គិត​ៗ​ទៅ​ ​យើង​ដើរ​ដល់​ជិត​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​ ហើយ​​​​ តើ​អ្នក​មាន​បាន​ងាក​ទៅ​មើល​​ពេល​កន្លង​ទៅ​​​​ថា​តើ ​អ្នក​ បាន​ធ្វើ​អ្វី​​ខុស​ខ្លះ​ដែរ​ឬ​ទេ​។ តើ​អ្នក​បរាជ័យ និង​ជោគជ័យ​អ្វី​ខ្លះ​? ដើម្បី​ភ្ញាក់​ខ្លួន​ដឹង​ ថា​តើ​​ពេល​កន្លង​ទៅ​ អ្នក​បាន​ធ្វើ​អ្វី​ខ្លះ អ្នក​គួរ​អាន​ពាក្យ​ពេចន៍​ទាំង​នេះ​សិន​ទៅ​៖

១) ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ អ្នក​មិន​ត្រូវ​ខ្វល់​ខ្វាយ​ នឹង​អ្នក​ដទៃ​ ច្រើន​ពេក​ទេ​។

២) កុំ​ឲ្យ​ការ​រង់​ចាំ​ក្លាយ​ជា​ទម្លាប់​របស់​អ្នក​ អ្នក​ត្រូវ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់ ហើយ​ធ្វើ​​អ្វី​តាម​សុបិន​ដែល​អ្នក​ចង់​បាន​។

៣) កុំ​បន្ទាប​សុបិន​អ្នក ឲ្យ​ដូច​ធាតុ​ពិត​ឲ្យ​សោះ​ អ្នក​គួរ​តែ​សុបិន​ឲ្យ​បាន​ខ្ពស់​។

៤) ដើម្បី​ចាប់​ផ្ដើម​អ្វី​មួយ​បាន​ អ្នក​ត្រូវ​ឈប់​និយាយ ​ហើយ​ចាប់​ផ្ដើម​ធ្វើ​វា​។

៥) មនុស្ស​ដែល​ប្រកាន់​សុទិដ្ឋិនិយម​ តែង​ឃើញ ឱកាស​នានា​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​​។

៦) កុំ​ឲ្យ​រឿង​ម្សិលមិញ​តាម​ធ្វើ​បាប​ អ្នក​ដល់​ថ្ងៃ​នេះ​ខ្លាំង​ពេក​អី​។

៧) អ្នក​រៀន​បាន​ច្រើន​ពី​ការ​បរាជ័យ ​មិន​មែន​ការ​ជោគជ័យ​ទេ ។

៨) វា​មិន​សំខាន់​នឹង​រឿង​ដែល​អ្នក​បរាជ័យ​ទេ តែ​វា​សំខាន់​ថា​តើ​អ្នក​ងើប​ឡើង​ប៉ុន្មាន​ដង​ហើយ​។

៩) ប្រសិន​បើ​អ្នក​ធ្វើ​ការ​អ្វី​ដែល​អ្នក​ចូលចិត្ត អ្នក​មិន​បាច់​បង្ខំ​ខ្លួន​ឯង​ទេ អ្នក​នឹង​ទៅ​រក​វា​​ដោយ​ឯក​​ឯង​។

១០) អ្នក​កាន់​តែ​បង្កើន​ភាព​ភ័យ​ខ្លាច បើ​អ្នក​ អង្គុយ​នៅ​ស្ងៀម តែ​​អ្នក​នឹង​យក​ឈ្នះ​វា​បាន​បើ​អ្នក​បញ្ចេញ​សកម្មភាព​លើ​វា​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ briantracy.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930