អាវុធ​ដ៏​មុត​ស្រួច​សម្រាប់​ខួរក្បាល​ទាំង​៥​ក្បាល​ដែល​អ្នក​គួរ​កាន់​អាន​ចាប់​ពី​ពេល​នេះ​តទៅ

ផ្សាយចេញ ៖ 01-Jan-2017 8:54 am

ប្រ​ភព៖​​ https://pixabay.com/

ខួរក្បាល​របស់​មនុស្ស​ប្រៀប​ដូចជា​គ្រឿង​ម៉ាសីុន​ដែល​មាន​តួនាទី​បញ្ជា​ទៅលើ​ការ​គិត ការ​សម្រេច​ចិត្ត​ដែល​ផលិត​នូវ​គ្រប់​ការ​ប្រព្រឹត្ត ឬ​ទង្វើ ឬ​សកម្មភាព​របស់​អ្នក​គ្រប់​ពេលវេលា​ជា​ប្រចាំ​ថ្ងៃ។ ដើម្បី​សម្រេច​នូវ​កិច្ចការ​ផ្សេងៗ​នៅ​ក្នុង​ជីវិត​ឲ្យ​ទទួល​បាន​លទ្ធផល​ជាទី​មោទនភាព អ្នក​ត្រូវ​មាន​គ្រឿង​ម៉ាសីុន​បង្គាប់បញ្ជា​ដ៏​មាន​សមត្ថភាព​មួយ ដែល​បញ្ហា​មិន​ស្ថិត​នៅ​ត្រង់​ថា​ខួរក្បាល​ល្អ​អាច​មាន​មក​ពី​កំណើត​ជាមួយ​មនុស្ស​នោះ​ទេ ព្រោះ​មនុស្ស​គ្រប់​គ្នា​អាច​មាន​គ្រឿង​ម៉ាសីុន​ដ៏​អស្ចារ្យ​សម្រាប់​ជា​អាវុធ​ប្រយុទ្ធ​នឹង​ឧបសគ្គ​ផ្សេងៗ​នៅ​ក្នុង​ជីវិត​បាន ដរាប​ណា​ពួកគេ​បាន​ហ្វឹកហាត់​ខួរក្បាល​របស់​ខ្លួន​យ៉ាង​មាន​ភាព​តស៊ូ​ស្វិតស្វាញ អត់ធ្មត់​ហ្វឹកហាត់​ជា​ប្រចាំ នោះ​ការ​ហ្វឹកហាត់​នឹង​ដើរ​តួ​ប្រៀប​ប្រដូច​ទៅ​នឹង​ការ​សំលៀង​កាំបិត​ដូច្នោះ ដែល​កាន់តែ​សំលៀង​ញឹកញាប់​ប៉ុណ្ណា កាំបិត​នឹង​កាន់តែ​មុត​ស្រួច​ប៉ុន​នោះ។ ដោយ​ហ្វឹកហាត់​ខួរក្បាល​របស់​អ្នក​តាមរយៈ​ការ​អាន​សៀវភៅ​ទាំង​៥​ក្បាល​ខាងក្រោម​នេះ ផ្លែផ្កា​ដែល​អ្នក​ទទួល​បាន​មក​វិញ​នឹង​ធ្វើ​ឲ្យ​អ្នក​យល់​ថា​ សក្ដិ​សម​នឹង​តម្លៃ​បំផុត៖


១) ‘Moonwalking with Einstein: The Art and Science of Remembering Everything’ Joshua Foer៖ សៀវភៅ​ដែល​បាន​និពន្ធ​មក​ដោយ​ឆ្លងកាត់​ការ​ធ្វើការ​សិក្សា​ស្វែងយល់​ពី​ការ​ចងចាំ​អស់​រយៈពេល​១២​ខែ​រួច​មក​របស់​លោក Foer​ នេះ នឹង​បកស្រាយ​ប្រាប់​អ្នក​អំពី​ការ​ធ្វើការ​នៃ​ផ្នែក​ខាងក្នុង​របស់​វា ដំណើរការណ៍​នៃ​ការ​គិត​ដោយ​ធម្មជាតិ​ដែល​មាន​លក្ខណៈ​បែប​អនុសម្បជញ្ញៈ និង​សក្ដានុពល​លាក់​កំបាំង​របស់​វា។ មិនតែប៉ុណ្ណោះ លោក​ក៏​បាន​ប្រាប់​ពី​វិធីសាស្ត្រ​សម្រាប់​ហ្វឹកហាត់​ការ​ចងចាំ​ផង​ដែរ។

២) ‘Train Your Brain For Success: Read Smarter, Remember More, and Break Your Own Records’ Roger Seip៖ គ្រឿង​ផ្សំ​ដែល​ជា​ខ្លឹមសារ​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​ប្រសិទ្ធភាព​របស់​វា ដែល​នៅ​ពេល​អ្នក​អាន អ្នក​អាច​នឹង​យល់​ថា​វា​មិន​សូវ​មាន​ភាព​សំខាន់ ប៉ុន្តែ​ដំណើរការណ៍​ឆ្ពោះ​ទៅ​រក​លទ្ធផល​របស់​វា មាន​ប្រសិទ្ធភាព​ដូច​ជា​អំណាច​វេទមន្ត​ដ៏​អស្ចារ្យ​ដូច្នោះ។ ក្រោយ​ពី​អ្នក​បាន​សាក​ល្បង​ប្រើប្រាស់​វា​រួច អ្នក​នឹង​ភ្លេច​ថា​កន្លង​មក​អ្នក​មាន​បញ្ហា​ជាមួយ​ការ​ចងចាំ​របស់​អ្នក​មិនខាន។

៣) ‘Stay Smart: 100 Exercises to Keep Your Brain Sharp’ Charles Phillips៖ សៀវភៅ​មួយ​ក្បាល​នេះ​គឺ​ជា​កំណប់​ទ្រព្យ​នៃ​ប្រស្នា​ដ៏​មាន​តម្លៃ​យ៉ាង​ពិត​ប្រាកដ ដែល​ចំណុច​ចាប់​ផ្ដើម​នៃ​សៀវភៅ​នេះ នឹង​ផ្ដល់​នូវ​មេរៀន​សម្រាប់​កម្ដៅ​សាច់ដុំ​របស់​អ្នក បន្ទាប់​មក​ក៏​ឈាន​ដល់​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្នែក​គំនិត មុន​ពេល​ជា​ចុងក្រោយ​អ្នក​សម្រេច​បាន​នូវ​ភាព​វៃ​ឆ្លាត​ក្នុង​ឧបសគ្គ​កម្រិត​ដ៏​ខ្ពស់​មួយ។ លើស​ពី​ការ​ហ្វឹកហាត់​ខួរក្បាល​ឲ្យ​ទទួល​បាន​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​ពី​មេរៀន​ទាំងនេះ អ្នក​នឹង​បាន​ស្វែងយល់​បន្ថែម​ទៅលើ​ការ​ពិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​ខួរក្បាល​របស់​អ្នក​ទៀត​ផង។

៤) ‘Your Brain: The Missing Manual’ Matthew MacDonald៖ ខ្លឹមសារ​ដ៏​មាន​ប្រយោជន៍​លើស​លុប​ដែល​សៀវភៅ​នេះ​ផ្ដល់​ឲ្យ នឹង​ឆ្លើយ​នូវ​សំណួរ​សំខាន់​ៗ​ជា​ច្រើន​ដូចជា ហេតុអ្វី​យើង​ធ្លាក់​ក្នុង​អន្លង់​ស្នេហា? តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​យើង​ក្រោក​ពី​គេង​បាន​ព្រឹក​ព្រលឹម? តើ​យើង​គួរ​ទទួល​ទាន​អាហារ​បែប​ណា និង​ថា​តើ​អាហារ​អ្វី​ដែល​យើង​គួរ​ទទួលទាន​ដើម្បី​មាន​សុខភាព​ល្អ ? តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ផ្ដល់​ថាមពល​ដល់​ខួរក្បាល ? តាម​វិធី​ណា​ទើប​យើង​អាច​បង្កើន​ការ​ចងចាំ​របស់​យើង​ឲ្យ​ប្រសើរ​ជាង​មុន​បាន ? អ្នក​និពន្ធ​បាន​ស្រង់​យក​ខ្លឹមសារ​សំខាន់ៗ​ដោយ​រៀបរាប់​វា​យ៉ាង​សង្ខេប និង​បកស្រាយ​អំពី​ការ​វិវត្ត​ចុងក្រោយ​នៃ​ការ​សិក្សា​ទៅលើ​ប្រព័ន្ធ​ប្រសាទ ចិត្ត​វិទ្យា និង​អាហារ​ផង​ដែរ។

៥) ‘Your Brain at Work: Strategies for Overcoming Distraction, Regaining Focus, and Working Smarter All Day Long’ David Rock៖ សៀវភៅ​នេះ​បកស្រាយ​ទៅលើ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ខួរក្បាល​របស់​អ្នក​ធ្វើការ​ខ្លាំង​ហួសហេតុ។ លើស​ពី​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​សៀវភៅ​មួយ​ក្បាល​នេះ​មាន​តម្លៃ​ដែល​អ្នក​គួរ​ជ្រើសរើស​អាន​នោះ គឺ​ការ​ផ្ដល់​នូវ​លំនាំ​យក​ទៅ​ប្រតិបត្តិ ជា​ការ​ណែនាំ​ពី​អ្នក​និពន្ធ​សម្រាប់​អ្នក​យក​ទៅ​អនុវត្ត ដើម្បី​គាស់​រំលើង​ឡើង​មក​វិញ​នូវ​អំណាច​នៃ​ការ​គិត​របស់​អ្នក និង​រុញ​ច្រាន​វា​ទៅ​ដល់​ចំណុច​កំពូល​របស់​វា​ម្ដង​ទៀត។ តាមរយៈ​ការ​ប្រតិបត្តិ​នេះ​រួច​មក អ្នក​នឹង​កត់​សម្គាល់​ថា​ខ្លួន​អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន​កាន់តែ​ស្ងប់​ជាង​មុន ព្រមទាំង​អភិវឌ្ឍ​នូវ​សមត្ថភាព​ក្នុង​ការ​ផលិត​នូវ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​នៅ​ក្នុង​បញ្ហា​វិបត្តិ​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រ?%

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared