អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > បើ​បណ្ដុះ​ទម្លាប់​ល្អ​ទាំង​៣​នេះ​បាន​​ ​​ដឹង​តែ​មាន​​គេ​​ស្រលាញ់ និង ​ចូលចិត្ត​​អ្នក​ច្រើន​មិន​ខាន

បើ​បណ្ដុះ​ទម្លាប់​ល្អ​ទាំង​៣​នេះ​បាន​​ ​​ដឹង​តែ​មាន​​គេ​​ស្រលាញ់ និង ​ចូលចិត្ត​​អ្នក​ច្រើន​មិន​ខាន

ប្រ​ភព៖​​ pixabay.com

មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​ការ​ស្រឡាញ់​ឬ​ការ​ចូល​ចិត្ត​របស់​​មនុស្ស​កើត​ចេញ​ពី​កំណើត ហើយ​វា​ជា​អ្វី​ដែល​មិន​អាច​រៀន​បាន។ ​ទោះ​បី​ជា​អ្នក​មិន​ស្អាត​ឬ​មិន​មានលក្ខណៈអំណោយផលពីធម្មជាតិក៏ដោយ ប្រសិន​ជា​អ្នក​មាន​ទម្លាប់​ទាំង​នេះ នោះ​នឹង​ទទួល​បាន​ការ​ស្រឡាញ់​និង​ការ​គោរព​ពី​អ្នក​ដទៃ៖

១) ផ្តល់តម្លៃទៅមនុស្សជុំវិញខ្លួន៖ ប្រាកដណាស់ថា បើអ្នកផ្តល់តម្លៃគេ នោះអ្នកនឹងទទួលបានការផ្តល់តម្លៃវិញ ។ មានមនុស្សជាច្រើនតែលើកឡើងថា គ្មាននរណាម្នាក់ផ្តល់តម្លៃដល់​ខ្លួននោះទេ ប៉ុន្តែបើសង្កេតមើលទិដ្ឋភាពជាក់ស្តែង គឺថា រូបគេហ្នឹងមិនដែលចេះផ្តល់តម្លៃដល់នរណាឡើយ ដូច្នេះហើយ តើនរណាអាចដល់ផ្តល់តម្លៃឲ្យបាន។​ ជារួមមកវិញ បើអ្នកផ្តល់តម្លៃដល់អ្នកជុំវិញខ្លួន នោះអ្នកនឹងទទួលបានការគោរព និង សេចក្តីស្រលាញ់រាប់អានមកវិញមិនខាន។

២) រក​ហេតុផល​ស្រឡាញ់​ជីវិត៖ មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់​គឺ​វិជ្ជមាន​និង​មាន​ចំណង់។ ពួក​គេ​មិន​ដែរ​ធុញ​ទ្រាន់​នោះ​ទេ​ពី​ព្រោះ​ថា​ពួក​គេ​មើល​មក​ជីវិត​គឺ​សប្បាយ។ នេះ​មិន​មាន​ន័យ​ថា​ពួក​គេ​គ្មាន​បញ្ហា​នោះ​ទេ តែ​ពួក​គេ​ជ្រើសរើស និង ​​រក្សា​នូវ​ភាព​វិជ្ជមាន។

៣) គោរព​មនុស្ស​រាល់​គ្នា៖ មិន​ថា​ពួក​គេ​និយាយ​ជា​មួយ​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​ឬ​ទាប​នោះ​ទេ ពួក​គេ​តែង​តែ​គោរព​អ្នក​ដទៃ​និង​មាន​សីលធម៌​ជា​និច្ច។ ពួក​គេ​ជឿជាក់​ថា​មនុស្ស​ម្នាក់​ៗត្រូវ​ការ​គោរព​ស្មើ​គ្នា៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.entrepreneur.com​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30