អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿង​ ​៦​យ៉ាង​ដែល​ «បុគ្គល​មិន​ជោគជ័យ» ធ្វើ​​នៅ​​ឆ្នាំ​ថ្មី​​នេះ

រឿង​ ​៦​យ៉ាង​ដែល​ «បុគ្គល​មិន​ជោគជ័យ» ធ្វើ​​នៅ​​ឆ្នាំ​ថ្មី​​នេះ

រឿង​ ​៦​យ៉ាង​ដែល​ «បុគ្គល​មិន​ជោគជ័យ» ធ្វើ​​នៅ​​ឆ្នាំ​ថ្មី​​នេះ

​​​​ឆ្នាំ​ថ្មី​គំនិត​ថ្មី​ ការ​ផ្លាស់ប្ដូ​ថ្មី​ដើម្បី​ភាព​​ប្រសើរ​ឡើង​នៅ​ក្នុង​ជីវិត។ ក៏​ប៉ុន្តែ​សម្រាប់​មនុស្ស​មិន​ជោគជ័យ​ គឺ​នៅ​តែ​បង្កើត​​កំហុស​ដដែល​ ពោល​គឺ​មិន​គិត​ពី​ចំណុច​ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នោះ​ទេ។ ​ខាង​ក្រោម​នេះ​ជា​​បញ្ហា​៖
១) ​ពួក​គេ​មិន​ឆ្លុះ​បញ្ចាំង​ពី​​សមិទ្ធផល​ដែល​សម្រេច​បាន​នោះ​ទេ៖ ​ក្រុមហ៊ុន​ភាគ​ច្រើន​មិន​ថា​នៅ​ស្រុក​គេ​ ឬ​នៅ​ស្រុក​យើង​នោះ​ គឺ​មាន​ការ​ធ្វើ​រង្វាយ​តម្លៃ​​ការ​បំពេញ​ការងារ​របស់​បុគ្គលិក​​នៅ​ចុង​ឆ្នាំ​ ឬ​ដើម​ឆ្នាំ។ ទោះ​បី​ជា​អ្នក​គ្មាន​​អ្នក​ណា​វាយ​តម្លៃ​ការងារ​អ្នក​ក៏​ដោយ​ តែ​​អ្នក​គួរ​ចំណាយ​ពេល​គិត​ឡើង​វិញ​នូវ​រាល់​សមិទ្ធផល​របស់​អ្នក​កាល​ពី​ឆ្នាំ​ចាស់។ ​​
២) ពួក​គេ​​ភ្លេច​កំណត់​គោលដៅ៖ វា​ពិត​ជា​ចាំបាច់​​ដើម្បី​គិត​ពី​គោលដៅ​វែង​ឆ្ងាយ​​ និង​គោលដៅ​ក្នុង​រយៈពេល​ខ្លី​​អំឡុង​ពេល​ចូលឆ្នាំ​​ថ្មី​នេះ។ ​អ្នក​មិន​បាន​កំណត់​​ខ្លួន​ឯង​ដើម្បី​ភាព​ជោគជ័យ​នោះ​ទេ​ ប្រសិន​បើ​អ្នក​​មិន​បាន​កំណត់​ផ្លូវ​ដែល​ត្រូវ​ដើរ​​សម្រាប់​ពេល​អនាគត​នោះ​ទេ។
៣) ពួក​គេ​គ្រប់គ្រង​ពេល​វេលា​មិន​បាន​ល្អ៖ បុគ្គល​មិន​ជោគជ័យ​​តែង​តែ​ទុក​ការងារ​​​ចោល​ ហើយ​ជួន​កាល​ដោយ​សារ​តែ​​ភាព​បន្ទាន់​ ពួក​គេ​ត្រូវ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក​ក៏​មាន។ ដូច្នេះ​អ្នក​ត្រូវ​កំណត់​ពេល​វេលា​​បំពេញ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​​​ ហើយ​​ត្រូវ​ច្បាស់​​ថា​ អ្នក​បាន​ប្រើ​ពេល​វេលា​ទំនេ​របស់​អ្នក​ដើម្បី​រីករាយ​មិន​មែន​ធ្វើ​ការ​នោះ​ទេ​ ព្រោះ​អ្នក​ត្រូវ​សម្រាក​ខ្លះ​ដើម្បី​ភាព​ជោគជ័យ។
៤) ពួក​គេ​បរាជ័យ​ក្នុង​ការ​ផ្ដាច់​ចេញ​ពី​ការ​ទំនាក់ទំនង​ក្នុង​រយៈ​ពេល​ខ្លី៖ នៅ​ពេល​ដែល​អ្នក​សម្រាក​ ប្រសិន​បើ​អ្នក​ចៀស​វា​មិន​មើល​អីម៉ែល​ ឬ​សារទូរស័ព្ទ​បាន​ចៀស​ទៅ​ ព្រោះ​ពេល​ខ្លះ​អ្នក​ត្រូវ​រក​ពេល​ដ៏​​ល្អ​សម្រាប់​ខ្លួន​ឯង។
៥)​​ ពួក​គេ​មិន​អើពើរ​នឹង​បណ្ដាញ​ទំនាក់ទំនង​របស់​ពួក​គេ៖ មិន​ថា​យើង​និយាយ​ពី​សេចក្ដី​ស្នេហា​ ឬ​ការងារ​អាជីព​នោះ​ទេ​ វា​សំខាន់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។ ​បុគ្គល​បរាជ័យ​ គឺ​មិន​អាច​ធ្វើ​បាន​ទេ​លើ​ចំណុច​នេះ។ ​​ពេល​វេលា​នៃ​ការ​ឈប់​សម្រាក​ គឺ​សំខាន់​ណាស់​ ​អ្នក​អាច​ផ្ញើ​សារ​សួរ​សុខ​ទុក្ខ​ ឬ​ជូនពរ​​មិត្តភ័ក្ដិ​របស់​យើង។
៦)​​ ពួក​គេ​មិន​ចេះ​​​ថ្លែង​អំណរគុណ៖ នៅ​ពេល​ដែល​​និយាយ​ពី​ជោគជ័យ​ និង​សុភមង្គល​ ​​ការ​សម្ដែង​នូវ​ការ​ដឹងគុណ​ គឺ​ជា​កត្តា​សំខាន់​មួយ។ ​បុគ្គល​ជោគជ័យ​មិន​ដែល​​បំភ្លេច​មនុស្ស​ដែល​ជួយ​ពួក​គេ​ឱ្យ​សម្រេច​បាន​ជោគជ័យ​នោះ​ទេ៕​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30