អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > កាន់​តំណែង​ជិត​មួយ​ឆ្នាំ​ តើ​​បុរស​ខ្លាំង​ហ្វីលីពីន​សម្រេច​អ្វី​ខ្លះ​លើ​សង្គ្រាម​ប្រឆាំង​ថ្នាំ​ញៀន​?

កាន់​តំណែង​ជិត​មួយ​ឆ្នាំ​ តើ​​បុរស​ខ្លាំង​ហ្វីលីពីន​សម្រេច​អ្វី​ខ្លះ​លើ​សង្គ្រាម​ប្រឆាំង​ថ្នាំ​ញៀន​?

ប្រ​ភព៖​​ Oxford Human Rights Hub

លោក​ ​Rodrigo  Duterte ​គឺ​ជា​ប្រធានាធិបតី​​​ហ្វីលីពីន​ដែល​បាន​ឡើង​កាន់​តំណែង​​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៦​។ ​អ្វី​ជា​ការ​កត់សម្គាល់​នោះ​​គឺ​ចាប់​តាំង​ពី​​លោក​ឡើង​កាន់​តំណែង​មក​ គឺ​​​មាន​សកម្មភាព​យ៉ាង​ច្រើន​ទាក់ទង​នឹង​ការ​​ប្រឆាំង​នឹង​ក្រុម​ជួញ​ដូរ​ឆ្នាំ​ញៀន​ រហូត​មាន​ការ​ចាប់​ខ្លួន​ និង សម្លាប់​មនុស្ស​ជាច្រើន​ផង​ដែរ​។

​ទោះបី​ជា​មាន​ក្រុម​សិទ្ធិមនុស្ស​រិះគន់​ លើ​ចំណាត់​ការ​ក្ដៅ​ដោយ​ប្រើ​​កណ្ដាប់​ដៃ​ដែក​បែបនេះ​ក្ដី តែ​ប្រជាជន​ហ្វីលីពីន​ នៅ​តែ​បង្ហាញ​ការ​ស្វាគមន៍​ ព្រោះ​ការ​ធ្វើ​បែប​នេះ​​វា​បាន​ជួយ​ឲ្យ​សន្តិសុខ​ ​និង ស្ថិរភាព​ក្នុង​ប្រទេស​នេះ ​បាន​ប្រសើរ​បន្ទាប់​ពី​ត្រូវ​វឹកវរ​ដោយសារ​តែ​គ្រឿងញៀន​។​​​​ ​​ខាងក្រោម​នេះ គឺ​ជា​សមិទ្ធផល​សំខាន់ៗ​ ដែល​​លោក​ទទួល​បាន​​ក្នុង​ឆ្នាំ​២០១៦ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀន​ ​ដែល​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មានRappler​របស់​ហ្វីលីពីន​​៖

​១) ​មាន​​​អ្នក​ជួញដូរ​ និង​ ប្រើប្រាស់​ថ្នាំ​ញៀន​ប្រមាណ​ ​១ ​០០៧ ​១៥៣ ​​នាក់​​ បាន​​ចូល​សារភាព​ និង ប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច​​។
២) ​ ​​​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ អ្នក​ប្រើប្រាស់​ និង ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​សរុប​ ប្រមាណ​​ ៤២ ​៩៧៨​នាក់​ ​គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​។
៣) ​មាន​មន្ត្រី​ហ្វីលីពីន​៧៣​នាក់​ ត្រូវ​បាន​​ចាប់​ខ្លួន​ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​ជួញដូរ​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់។
៤) ​ ​មាន​មនុស្ស​ចំនួន​២ ១៦៦​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ ​ក្នុង​​ពេល​ប៉ូលិស​បើក​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​ ​និង ប្រើប្រាស់​ថ្នាំ​ញៀន​៕

​ដោយ​៖ រតនា ​​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

​លោក​ John C Maxwell បង្ហាញ​ពី​លក្ខណៈ​ពិសេស​ទាំង​៥​យ៉ាង​របស់​មនុស្ស​ដែល​​​ចេះ​ប្រើ​​ពេលវេលា​យ៉ាង​​​​​ឆ្លាតវៃ​​

គន្លឹះ​សំខាន់ៗ​ទាំង​៨​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ ​​សម្រាប់​សហគ្រិន​វ័យក្មេង​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930