អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​រឿង​រ៉ាវ​ដែល​មិន​គួរ​ឱ្យ​ជឿ​ ១១​យ៉ាង​ ​លោក​​អ្នក​មិន​ធ្លាប់​ដឹង​ពីខ្សែ​​ជីវិត​​លោក​ ពូទីន​

​រឿង​រ៉ាវ​ដែល​មិន​គួរ​ឱ្យ​ជឿ​ ១១​យ៉ាង​ ​លោក​​អ្នក​មិន​ធ្លាប់​ដឹង​ពីខ្សែ​​ជីវិត​​លោក​ ពូទីន​

លោក​ ពូទីន​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បុរស​ខ្លាំង​​ និង​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ធំ​ៗ​នៅ​លើ​​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ ​មាន​រឿង​រ៉ាង​ជា​ច្រើន​ ដែល​មិន​ទាន់​មាន​អ្នក​ដឹង​ពី​ខ្សែ​​ជីវិត​របស់​មេដឹក​នាំ​រូប​នេះ។ ​​ខាង​ក្រោម​នេះ​ជា​ រឿង​រ៉ាវ​​ដែល​មិន​គួរ​ឱ្យ​ជឿ​​​នៃ​ខ្សែ​ជីវិត​របស់​លោក​ពូទីន៖

១) ​គាត់​ចូល​គេង​យឺត​ និង​ញ៉ាំ​អាហារ​ដំបូង​ប្រចាំ​ថ្ងៃ​​នៅ​ពេល​រសៀល​
២)​ គាត់​ចូល​ចិត្ត​ហែល​ទឹក៖ ​លោក​ពូទីន​ចូល​ចិត្ត​ហែល​ទឹក​​បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច​ដើម្បី​គិត​ពី​កិច្ចការ​ផ្សេងៗ។
៣) ​​លោក​ពូទីន​ ​ត្រូវ​បាន​គេ​បញ្ចូល​ដោយ​សម្ងាត់​ជា​គ្រឹស្ដបិរស័ទ្ធ​នៅ​ក្នុង​វិហារ​​​​មួយ​កន្លែង​កាល​ពី​លោក​នៅ​ក្មេង។ ប៉ុន្តែ​សាសនា​មិន​ត្រូវ​​បាន​អនុញ្ញាតិ​ឱ្យ​មាន​ការ​គោរព​នោះ​ឡើយ​នៅ​ក្នុង​សម័យ​សហភាព​សូវៀត​
៤) ​លោក​ពូទីន​មិន​រស់​នៅ​​នៅ​ក្នុង​ទីក្រុង​មូស្គូ​ទេ​៖ លោក​គិត​ថា​​ ទីក្រុង​នេះ​គឺ​ចង្អៀត​ពេក​ ហើយ​លោក​ចង់​ធ្វើ​ការ​ពី​វិមាន​របស់​លោក​នៅ​ខាង​ក្រៅ​ទីក្រុង​វិញ។
៥) លោក​ មាន​ខ្សែ​ក្រវ៉ាត់​ខ្មៅ​​កីឡា​យូដូ៖ នៅ​ឆ្នាំ​1974 ​លោក​បាន​ទទួល​ពាន​រង្វាន់​ជើង​ឯក​កីឡា​យូដូ​ប្រចាំ​នៅ​សាកលវិទ្យាល័យ​របស់​លោក។ ​​
៦) ​លោក​បាន​​ធ្វើ​ការ​ឱ្យ​​​ស្ថានីយ​វិទ្យុ​​ប្រចាំ​នៅ​សាលា​វិទ្យាល័យ​របស់​លោក។
៧) ​មនុស្ស​ដែល​ស្គាល់​​ និងជិត​ស្និទ្ធ​នឹង​លោក​​ច្រើន​ហៅ​លោក​ថា​ ​ស្តេច​​សា​ ឬ​ហៅ​ «មេ»
៨) លោក​មិន​ចូលចិត្ត​អ៊ីនធឺណិត​នោះ​ទេ​៖ លោក​ មិន​គិត​ថា​ អ៊ីនធឺណិត​ផ្ដល់​នូវ​សុវត្ថិភាព​ និង​​យល់​ខុស​អំពី​វា​
៩) ចូលចិត្ត​​រឿង​ប្រលោមលោក​​កម្មវិធី​ទូរទស្សន៍​​ដែល​និយាយ​ពី​រឿង​យក​ការណ៍​​៖ ជា​ពិសេស​លោក​ចូលចិត្ត​​ «17 Moments of Spring” ដែល​​និយាយ​អំពី​​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​សូវៀត។
១០) លោក​ត្រូវ​បាន​ភ្នាក់ងារ​ស៊ើបការ​សម្ងាត​ KGB ​បញ្ជូន​ទៅ​រស់​នៅ​នៅ​​អាល្លឺម៉ង់​ខាង​កើត​ដោយ​​ដោយ​សម្ងាត់​ដោយ​ដាក់​ឈ្មោះ​ថា​ Mr. Adamov នៅ​ឆ្នាំ​១៩៨៥ ​
១១) លោក​ ពូទីន​​មិន​ជក់​បារី ​និង​កម្រ​ផឹកស្រា​ណាស់៕​​​
​​​​​​​​​​​​
​ដោយ៖ វេហា​



ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

​លោក​ John C Maxwell បង្ហាញ​ពី​លក្ខណៈ​ពិសេស​ទាំង​៥​យ៉ាង​របស់​មនុស្ស​ដែល​​​ចេះ​ប្រើ​​ពេលវេលា​យ៉ាង​​​​​ឆ្លាតវៃ​​

គន្លឹះ​សំខាន់ៗ​ទាំង​៨​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ ​​សម្រាប់​សហគ្រិន​វ័យក្មេង​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930