អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​អនុវត្ត​​គន្លឹះ​សំខាន់ៗ​​នេះ ​ដើម្បី​ក្លាយ​ជា​មនុស្ស​ប្រយោជន៍​​សម្រាប់​ឆ្នាំ​ថ្មី​

​អនុវត្ត​​គន្លឹះ​សំខាន់ៗ​​នេះ ​ដើម្បី​ក្លាយ​ជា​មនុស្ស​ប្រយោជន៍​​សម្រាប់​ឆ្នាំ​ថ្មី​

ប្រ​ភព៖​​ pixabay.com

មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចង់​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ល្អ និង​ប្រសើរ​ឡើង ក្នុង​ថ្ងៃ​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​២០១៧​។ តែ​ពួក​គេ​តែង​ជ្រើសរើស​វិធី​ណា​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធុញថប់​និង​ពិបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។ ចុះ​ហេតុអ្វី ក៏​មិន​រក​វិធី​ណា​ដែល​សប្បាយ ​ហើយ​ក្នុង​ពេល​នោះ​អ្នក​អាច​អភិវឌ្ឍន៍​ខ្លួន​ឯង​បាន​ដែរ​ទៅ​?

១) ភ្នាល់​គ្នា​ជាមួយ​អ្នក​ដទៃ (ក្នុងផ្លូវល្អ)​៖ បើ​សិន​អ្នក​មាន​មិត្ត​រួម​ការងារ​ អ្នក​គួរ​តែ​ប្រកួត​ឬ​ភ្នាល់​ជាមួយ​ពួក​គេ​។ តើ​អ្នក​ណា​ដែល​អាច​ធ្វើ​បាន​លឿន​ជាង? តើ​អ្នក​ណា​អាច​លក់​ផលិតផល​ក្រុមហ៊ុន​បាន​អស់​លឿន​ជាង​​? បន្ទាប់​មក​ បើ​អ្នក​ណា​ឈ្នះ​គួរ​តែ​មាន​រង្វាន់​ឲ្យ​គ្នា។ ​ ការ​ធ្វើ​បែប​នេះ​ហើយ​អ្នក​ទទួល​បាន​ទាំង​ការ​សប្បាយ​រីករាយ ហើយ​អាច​ឲ្យ​ខ្លួន​ឯង​មាន​ប្រយោជន៍​កាន់​តែ​ច្រើន​ទៀត​។

២) សម្រាក​ឲ្យ​បាន​ច្រើន​៖ ការ​សម្រាក​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​អ្វី​ដែល​គេ​បាន​ធ្វើ​ ជាពិសេស​អ្នក​ដែល​ បាត់​បង់​កម្លាំង​ចិត្ត ឬ​បរាជ័យ​​ការងារ។​ ដូច​នេះ​អ្នក​ត្រូវ​ចំណាយ​ពេល​ខ្លះ​សម្រាក ហើយ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​​ធ្វើ​ ដើម្បី​បំបាត់​ភាព តានតឹង​ដែល​មាន​ ហើយ​បង្កើន​ប្រយោជន៍​ដល់​ខ្លួន​។​

៣) ធ្វើ​ដំណើរ​កម្សាន្ត​ឲ្យ​ច្រើន​៖ ពេល​អ្នក​បាត់​បង់​កម្លាំង​ចិត្ត បាត់​បង់​អារម្មណ៍​នឹង​ការងារ តានតឹង​នឹង​អ្វី​ជុំវិញ​ខ្លួន ធម្មជាតិ​ពិត​ជា​អាច​ជួយ​សម្រាល​អ្នក​បាន​ច្រើន​​។ ខ្យល់​អាកាស​ល្អ​អាច​ជួយ​អ្នក​ដកដង្ហើម​បាន​ស្រួល ដើមឈើ​ក៏​អាច​ឲ្យ​អារម្មណ៍​អ្នក​ផ្ដោត​ឬ​ផ្ចង់​​បាន​ល្អ​ផង​ដែរ។

៤) ធ្វើ​ឲ្យ​ខ្លួន​ឯង​សើច​ឲ្យ​ច្រើន​៖ អ្នក​ត្រូវ​​ដឹង​ថា​ជីវិត​កាន់​តែ​ស្រស់ស្រាយ​បាន​ទាល់​តែ​មាន​ស្នាម​ញញឹម ហើយ​ស្នាម​ញញឹម​នោះ​វា​គួរ​តែ​កើត​ឡើង​ដោយ​ឯកឯង​មិន​មែន​បង្ខំ​វា​ឡើង​ទេ។ អ្នក​គួរ​បង្ហាញ​ស្នាម​ញញឹម​សម្រាប់​ខ្លួន​ឯង​ឲ្យ​ច្រើន​ដើម្បី​ជា​កម្លាំង​ចិត្ត​ ​ឲ្យ​អ្នក​ធ្វើ​អ្វី​ៗ​បាន​ទៅ​ថ្ងៃ​មុខ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930