អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​មេដឹកនាំ​កំពូល​​កូរ៉េខាងជើង​​ថា​ ​ប្រ​ទេស​ខ្លួន​​​ ​​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​​​ ក្នុង​ការ​បាញ់​​នុយក្លេអ៊ែរ​ឆ្លង​ទ្វីប​

​មេដឹកនាំ​កំពូល​​កូរ៉េខាងជើង​​ថា​ ​ប្រ​ទេស​ខ្លួន​​​ ​​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​​​ ក្នុង​ការ​បាញ់​​នុយក្លេអ៊ែរ​ឆ្លង​ទ្វីប​

ប្រ​ភព៖​​ http://www.mirror.co.uk/

លោក ​គីម​ ជុង​អ៊ុន ​ប្រធានាធិបតី​របស់​កូរ៉េខាងជើង​ បាន​​​និយាយ​ថា​ ​ការ​រៀបចំ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឆ្លង​ទ្វីប​​ ​​បាន​ចូល​មក​ដល់​ដំណាក់​កាល​ចុង​​ក្រោយ​ហើយ ដែល​អាវុធ​​នេះ​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​​គំរាមកំហែង​ដល់​សន្តិសុខ​​សហរដ្ឋ​អាមេរិក​បាន​។​

​ការ​លើក​ឡើង​បែប​នេះ គឺ​ធ្វើ​នៅ​​ក្នុង​ពិធី​ថ្លែង​អបអរ​​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ដែល​ធ្វើ​ការ​ស្រង់​សម្ដី​ដោយ​​ទីភ្នាក់ងារ​សារព័ត៌មាន​​របស់​កូរ៉េខាងជើង​។
​ជុំវិញ​បញ្ហា​នេះ ក៏​មាន​​ការ​តាម​ដាន​យ៉ាង​ស្អិត​ពី​សំណាក​ប្រទេស​កូរ៉េខាងត្បូង​ផង​ដែរ ​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រសួង​ការបរទេស​របស់​រដ្ឋាភិបាល​ទីក្រុង​​សេអ៊ូល​​បាន​លើក​ឡើង​ថា​​ រហូត​មក​ទល់​នឹង​ពេល​នេះ គេ​ពុំ​ទាន់​ឃើញ​សញ្ញា​ណា​មួយ​ដែល​ថា ​​កូរ៉េ​ខាង​ជើង​នឹង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ​ឡើយ​ទេ​។
​​​​​សូម​បញ្ជាក់​ថា ​ការ​ប្រកាស​របស់​កូរ៉េខាងជើង​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​​លោក​ដូណាល់ ​ត្រាំ​ ​​​​នឹង​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី​២០​ខែ​មករា​នោះ ធ្លាប់​​បាន​ចំអក​ដល់​លោក​គីម ជុង​អ៊ុន​ថា ជា​មនុស្ស​​«ល្ងីល្ងើ» ​ក្នុង​ពេល​​​លោក​ត្រាំ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ តែ​​​មេដឹកនាំ​កូរ៉េខាងជើង ​មិន​បាន​តប​​អ្វី​វិញ​ទេ។
​ប្រទេស​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ជា​ច្រើន​​លើក​មក​ហើយ​ ទោះបី​ជា​មាន​ការ​ថ្កោល​ទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ​​ ​និង ​​​ការ​ដាក់​ទណ្ឌកម្ម​ផ្ទួនៗ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​ដោយ​៕​

ដោយ​៖ ​រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30