អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ប៉ូល​ខាង​​ជើង កំពុង​ផ្លាស់ប្ដូ​កម្រិត​ធ្ងន់ធ្ងរ​បំផុត​បង្កក្ដី​បារម្ភ​ដល់​ពិភពលោក​

​ប៉ូល​ខាង​​ជើង កំពុង​ផ្លាស់ប្ដូ​កម្រិត​ធ្ងន់ធ្ងរ​បំផុត​បង្កក្ដី​បារម្ភ​ដល់​ពិភពលោក​

ប្រ​ភព៖​​ https://unsplash.com

សីតុណ្ហភាព​នៅ​ប៉ូល​ខាង​ជើង​ (North Pole) បាន​កើន​ឡើង​លើស​កម្រិត​កក​ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ពី «ការ​ផ្លាស់ប្ដូរ​ដ៏​លឿន​ និង​ធ្ងន់​​ធ្ងរ​បំផុត​» ដែល​កំពុង​បង្ក​ក្ដី​បារម្ភ​ដល់​ពិភពលោក​ទាំង​មូល។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ The Independent ​របស់​អង់គ្លេស។

​​ទូរទស្សន៍​​ផ្នែក​​អាកាសធាតុ​របស់​​សហរដ្ឋ​អាមេរិក​ បាន​​រាយការណ៍​ថា តំបន់​មួយ​ចំនួន​នៅ​ក្បែរ​ប៉ូល​ខាង​​ជើង​ មាន​សីតុណ្ហភាព​ចន្លោះ​ពី​ ០ ដល់​ ១,២​ អង្សាសេ​​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ ខណៈ​ដែល​ផ្នែក​ជា​ច្រើន​នៃ​ភាគ​​កណ្ដាល​ប្រទេស​រុស្ស៊ី​​សីតុណ្ហភាព​​បាន​កើន​ឡើង​​ដល់​ -៤០​អង្សាសេ។ ​​

​​​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ​របស់​អាមេរិក​​បាន​​លើក​ឡើង​ថា​ ​​ការ​ប្រែ​ប្រួល​អាកាសធាតុ​​ជា​លទ្ធផល​នៃ​ការ​ផ្លាស់ប្ដូរ​ដ៏​ឆាប់​រហ័ស​​នៃ​ខ្យល់​ស្ថិត​នៅ​ក្នុង​រយៈ​កម្ពស់​ខ្ពស់​ ដែល​បក់​បោក​នៅ​ជុំវិញ​​ពិភពលោក​ ហើយ​មាន​ឥទ្ធិពល​​​យ៉ាង​ខ្លាំង​ដល់​​អាកាសធាតុ។

លទ្ធផល​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​នេះ​ គឺ​នឹង​ធ្វើ​​ឱ្យ​កម្រិត​ទឹក​សមុទ្រ​ប្រែ​ប្រួល​ខ្លាំង​​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​មាត់​សមុទ្រ​​ភាគ​ច្រើន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​

ដោយ៖ វេហា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30