អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ស្រាបៀរ Heineken® បានរៀបចំកម្មវិធី Touch The Music ឆ្លងឆ្នាំថ្មី

ស្រាបៀរ Heineken® បានរៀបចំកម្មវិធី Touch The Music ឆ្លងឆ្នាំថ្មី

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 30-31 ខែធ្នូ ឆ្នាំ 2016 ស្រាបៀរ Heineken® បានរៀបចំកម្មវិធី “Touch The Music” ឆ្លងឆ្នាំថ្មីនៅក្លិប Marquee ដោយបានធ្វើឲ្យកក្រើកក្រុងកោះពេជ្រ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង និងការសរសើរពីអ្នកចូលរួមជាច្រើន។
កម្មវិធី “Touch The Music” បានទាក់ទាញទស្សនិកយ៉ាងច្រើនកុះករបានមកចូលរួមឆ្លងឆ្នាំថ្មីនៅក្លិប Marquee ខណៈពេលពួកគេបានរីករាយក្រេបរសជាតិឈ្ងុយឆ្ងាញ់នៃស្រាបៀរ Heineken® ទស្សនាទស្សនីយភាព និងសកម្មភាពបែ្លកអស្ចារ្យរបស់មនុស្សយន្តជាច្រើនប្រភេទ ព្រមទាំងរីករាយស្តាប់តន្រ្តី និងរាំលេងកម្សាន្តរហូតដល់ថ្ងៃរះ។


កម្មវិធី “Touch The Music” គឺជាកម្មវិធីថ្មីចុងក្រោយក្នុងវេទិកាតន្ត្រីក្នុងតំបន់ Heineken Green Room ដែលបានទទួលជោគជ័យយ៉ាងខ្លាំងនិងកំពុងឈានចូលឆ្នាំទីពីរហើយ។ កម្មវិធី “Touch The Music” ធ្វើឲ្យកម្មវិធីវេទិកាតន្រ្តីថ្មីជាលក្ខណៈសាកលមានឈ្មោះថា #LIVEYOURMUSIC របស់ស្រាបៀរ Heineken® បានឈានទៅកម្រិតមួយគួរឲ្យភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍នានា ដែលមានបង្ហាញមនុស្សយន្ត Sonic Droids ដែលមានកម្ពស់ខ្ពស់ជាងភ្ញៀវចូលរួមកម្មវិធីរហូតដល់ពីរម៉ែត្រកន្លះខណៈពេលមនុស្សយន្តទាំងនេះដើរដោយសេរីកាត់តាមហ្វូងមនុស្ស អមជាមួយនឹងចង្វាក់ភ្លេង EDM។ មានឌីជេឆ្នើមមួយចំនួនដូចជាឌីជេ Ara ពីប្រទេសហ្វីលីពីន និងឌីជេឆ្នើមបំផុតប្រចាំប្រទេសកម្ពុជាដូចជាឌីជេ Maily, ឌីជេ Snow Y និងឌីជេ Pink ។


ក្រៅពីទស្សនីយភាពគួរឲ្យទាក់ទាញ ភ្ញៀវចូលរួមកម្មវិធីនឹងត្រូវបានលើកទឹកចិត្តក្នុងការប៉ះ និងទំនាក់ទំនងជាមួយមនុស្សយន្ត Sonic Droids ដែលបង្កភាពភ្ញាក់ផ្អើលខុសៗគ្នាក្នុងគោលបំណងផ្តល់ការកម្សាន្តសម្រាប់អ្នកចូលចិត្តវិស័យតន្ត្រីទាំងនេះ និងបើកទំព័រថ្មីសម្រាប់ពួកគេបង្កើនបទពិសោន៍ក្នុងការចូលរួមកម្មវិធីតន្ត្រី។


ខណៈពេលមនុស្សយន្ត Droid នីមួយៗត្រូវបានណែនាំឲ្យស្គាល់ក្នុងកម្មវិធីជប់លៀងនេះ តន្ត្រីអមជាមួយនឹងទស្សនីយភាពដែលបានរចនារៀបចំឡើងដើម្បីបង្កើនភាពទាក់ទាញនឹងធានាថា Heineken Green Room “Touch The Music” គឺពិតជាកម្មវិធីពិសេសមួយដែលមិនអាចបំភ្លេចបានដោយប្របាច់បញ្ចូលគ្នារវាងតន្ត្រី និងកាយវិញ្ញាណផ្សេងៗគ្នា។
បើកទំព័រថ្មីនៃការទទួលបានបទពិសោធន៍ក្នុងការស្តាប់តន្រ្តីជាមួយស្រាបៀរ Heineken និងឆែកមើលព័ត៌មាន និងរូបថតទាំងអស់នៅលើទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken៖ (www.facebook.com/heineken)។ សូមទទួលបានយកបទពិសោធន៍ក្នុងការស្តាប់តន្ត្រីលើសពីបទពិសោធន៍ស្តាប់តន្ត្រីតាមវិធីធម្មតាដូចបច្ចុប្បន្ន!

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930