អត្ថបទថ្មីបំផុត
Home > សង្គម > ​ប្រើ​តិកនិក​ទាំង​នេះ ​ដើម្បី​កែ​ទម្លាប់​កម្ជិល​របស់​អ្នក​ចេញ​​ចាប់​ពី​ពេល​នេះ

​ប្រើ​តិកនិក​ទាំង​នេះ ​ដើម្បី​កែ​ទម្លាប់​កម្ជិល​របស់​អ្នក​ចេញ​​ចាប់​ពី​ពេល​នេះ

ប្រ​ភព៖​​ pixabay.com

អារម្មណ៍​ខ្ជិល​ច្រអូស​តែង​តែ​កើត​មាន​ចំពោះ​មនុស្ស​ម្នាក់​ៗ​នោះ តែ​អ្នក​ត្រូវ​​ដឹង​ថា​ការងារ​គឺ​ជា​ការងារ ហើយ​អ្នក​មិន​អាច​គេចវេះ​បាន​ទេ។ តើ​មាន​វិធី​អ្វី​ខ្លះ​ ដើម្បី​ឲ្យ​អ្នក​កុំ​ពន្យារ​ការងារ​​ដោយ​សារ​ការ​ខ្ជិលច្រអូស​នោះ​?

១) គួរ​ឲ្យ​រង្វាន់​​ខ្លួន​ឯង​មុន​ពេល​ធ្វើ​ការ​៖ ការ​ឲ្យ​រង្វាន់​នេះ​ប្រៀប​បាន​នឹង​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អ្នក ​ធ្វើ​អ្វី​មួយ​ ហើយ​អ្នក​នឹង​ធ្វើ​វា​បាន​ទោះ​បី​អ្នក​ខ្ជិល​កម្រិត​ណា​ក៏​ដោយ​។

២) រៀបចំ​កន្លែង​ធ្វើ​ការ​ឲ្យ​មាន​របៀប​៖ ត្រូវ​​ប្រាកដ​ថា​កន្លែង​ធ្វើ​ការ​អ្នក​គឺ​មាន​របៀប​រៀប​រយ​មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​។​ កន្លែង​មិន​​រៀបរយ​ វា​កាន់​តែ​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្មុគស្មាញ​នឹង​មិន​ចង់​ធ្វើ​ការងារ​តែ​​ទៅ​ទៀត​សោះ​តែ​ម្ដង។

៣) ស្ដាប់​តន្ត្រី​៖ អ្នក​គួរ​រៀន​ធ្វើ​ឲ្យ​អារម្មណ៍​កុំ​តានតឹង​ខ្លាំង​ពេក ទោះ​បី​អ្នក​ខ្ជិល​មែន​តែ​អ្នក​ត្រូវ​​គិត​ថា​ ការងារ​គឺ​ចិញ្ចឹម​ក្រពះ​អ្នក​។ បើ​អ្នក​មិន​ធ្វើ​​ តើ​អ្នក​អាច​រក​ប្រាក​ចំណូល​បាន​មក​ពី​ណា​?

៤) គ្រាន់​តែ​ធ្វើ​វា​ទៅ​៖ ដូច​ពាក្យ​ស្លោក​របស់​ ក្រុមហ៊ុន​Nike «គ្រាន់​តែ​ធ្វើ​ទៅ Just do it » អ្នក​នឹង​អស់​អារម្មណ៍​​ខ្ជិល​ហើយ​។ អ្នក​គ្រាន់​តែ​ធ្វើ​អ្វី​ដែល​អ្នក​ធ្វើ​ទៅ ហើយ​មិន​បាច់​ខ្វល់​ពី​អារម្មណ៍​តានតឹង​ឬ​ខ្ជិល​ទាំង​នោះ​ទេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

ផ្នត់គំនិត​សំខាន់ៗ​ទាំង​នេះ​​ហើយ ​ធ្វើ​ឲ្យ​បុគ្គល​​​​មាន​វ័យ​​ខ្ទង់​២០​សោះ​ ​ជោគជ័យ​ខ្លាំង​ក្នុង​លោក​នេះ​!​​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

កុំធ្លាក់ចូល​ក្នុង​អន្ទាក់​ចិត្តសាស្ត្រ​​នៃ​ការ​ប្រើ​ប្រាស់​លុយ​ទាំង​៤​នេះ​ឲ្យ​សោះ

អត្ថបទពាណិជ្ជកម្ម​

អបអរសាទរ​ដល់​គូស្វាមី​ភរិយាថ្មី ចំនួន ១០គូ ឈ្នះដំណើរកំសាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅប្រទេសសិង្ហបុរី

ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ឆ្នោត​លើក​ទី ៣​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧

​​«ការ​អភិវឌ្ឍ​វិថី​លើ​អាជីព​គណនេយ្យ និង ហិរញ្ញវត្ថុ​» ​សម្រាប់​​អ្នក​ចង់​ដឹង​ពី​គណនេយ្យ​កាន់​តែ​ទូលំទូលាយ!

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31