អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​គេហទំព័រ​BizKhmer​រៀប​ចំ​កម្មវិធី​“Meet & Greet” ​​ជួប​ជុំ​ជា​​មួយ​​អ្នក​គាំទ្រ​

​គេហទំព័រ​BizKhmer​រៀប​ចំ​កម្មវិធី​“Meet & Greet” ​​ជួប​ជុំ​ជា​​មួយ​​អ្នក​គាំទ្រ​

ដោយ​សង្កេត​ឃើញ​មាន​ការ​គាំទ្រ​ច្រើន​​មក​លើ​គេហទំព័រ​​ BizKhmer ​​ក្រុម​ការងារ​របស់​យើង​បាន​បង្កើត​កម្មវិធី​មួយ​គឺ​ “Meet & Greet” ​ដែល​ជា​កម្មវិធី​ជួប​ជុំ​ជា​​មួយ​​ប្រិយមិត្ត​​អ្នក​អាន​ ​ដើម្បី​ស្វែង​យល់​​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​កាន់​តែ​ច្បាស់​​ ក្នុង​ហេតុផល​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ឱ្យ​កាន់​តែ​ទូលំទូលាយ​។ ​

ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ​ដែរ​ ​ក្រុម​ការងារ​របស់​​ BizKhmer ​អាច​ផ្ដល់​ប្រឹក្សា​យោបល់​ និង​ពិភាក្សា​​អំពី​ប្រធាន​បទ​​​ ជីវិត​ ​​ស្នេហា​​ ការងារ​ ការ​សិក្សា​ ​និង​អាជីវកម្ម​។ ​​ក្រុម​ការងារ​របស់​​យើង​មាន​អ្នក​ជំនាញ​ដែល​ទទួល​បទ​ពិសោធន៍​​ទាំង​​ជីវិត​ ​​​​និង​ការ​សិក្សា​​ ​ហើយ​សុទ្ធ​តែ​ឆ្លង​កាត់​​​បទ​ពិសោធន៍​ការងារ​ជា​ច្រើន​ឆ្នាំ​ដែល​អាច​ជួយ​ផ្ដល់​ជា​យោបល់​ ក៏​ដូច​ជា​គំនិត​ដល់​អ្នក​គាំទ្រ​ BizKhmer ​ឱ្យ​រីក​ចម្រើន​ និង​ប្រសើរ​ឡើង​ទាំង​អស់​គ្នា។

​បន្ថែម​ពី​លើ​នោះ​ ក្រុម​ការងារ​ ​BizKhmer ​នឹង​ចែក​​រំលែក​ចំណេះ​ដឹង​ផ្សេង​ៗ​អំពី​ទ្រឹស្ដី​អាជីវកម្ម​ ជំនាញ​លើ​ការ​គ្រប់គ្រង​ និង​ជំនាញ​អភិវឌ្ឍន៍​​ខ្លួន (Self Development) ដើម្បី​​​អភិវឌ្ឍន៍​​អាជីព​ ក៏​ដូច​ជា​អាជីវកម្ម​​ឱ្យ​រីក​ចម្រើន​ ​និង​ប្រសើរ​ឡើង​ទៅ​មុខ។ ​ក្នុង​ការ​ជួប​ជុំ​នេះ​ទៀត​សោត​ គឺ​ធ្វើ​ឡើង​​​ប្រមាណ​តែ ​១០​នាក់​តែ​ប៉ុណ្ណោះ​ ដោយក្នុងនោះក៏មានការថតរូបទុកជាទុកជា​អនុស្សាវរីយ​​​ផង​ដែរ។ ចំពោះកន្លែង​ជួបជុំ​គ្នា​នឹង​ជម្រាប​ជូន​នា​ពេល​ក្រោយ។

សូម​ផ្ញើ​ឈ្មោះ​ លេខទូរសព្ទ និង​គណនេយ្យ​ Facebook ​របស់​លោក​អ្នក​ មក​កាន់​អាសយដ្ឋាន​អេឡិចត្រូនិក​ info@bizkhmer.com ឬ​ទាក់ទង​មក​លេខ​ 085 340 044៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30