អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​ហេតុផល​៣​យ៉ាង​ បញ្ជាក់​ថា​ ​​ការ​អាន​សៀវភៅ​កំប្លែង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ឆ្លាត

​ហេតុផល​៣​យ៉ាង​ បញ្ជាក់​ថា​ ​​ការ​អាន​សៀវភៅ​កំប្លែង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ឆ្លាត

ប្រ​ភព៖​​ https://pixabay.com/

តាម​មតិ​យោបល់​របស់​មនុស្ស​ភាគច្រើន​យល់​ថា សៀវភៅ​កំប្លែង​មិន​បាន​បំពេញ​តួនាទី​ជា​សៀវភៅ​មួយ​ប្រភេទ ដែល​បាន​ផ្ដល់​ចំណេះដឹង​ដ៏​មាន​សារប្រយោជន៍​ចំពោះ​ការ​យល់​ដឹង​របស់​អ្នក​អាន និង​មាន​គុណ​សម្បត្តិ​ពិសេស​អ្វី​ផ្សេង​ខុស​ពី​ប្រភេទ​សៀវភៅ​ដទៃ​ដែល​បាន​ជួយ​អភិវឌ្ឍ​ដល់​ផ្នែក​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​ខ្លួន​របស់​អ្នក​អាន​គ្រប់​រូប​នោះ​ឡើយ។ បើ​អ្នក​អាន​ក្នុង​គោលបំណង​គ្រាន់តែ​ចង់​បាន​ការ​កម្សាន្ត​លំហែ​អារម្មណ៍​តែ​ម្យ៉ាង ពិត​ណាស់​ថា​អ្នក​នឹង​មិន​ទទួល​បាន​ប្រយោជន៍​ល្អៗ​អ្វី​ពី​សៀវភៅ​កំប្លែង​នោះ​ឡើយ តែ​បើ​អ្នក​តាំង​ចិត្ត​ថា​នឹង​ចូល​សង្កេត​មើល​ឲ្យ​ជ្រៅ​ពី​គុណប្រយោជន៍​របស់​វា ដូច្នេះ​៣​ចំណុច​នេះ​គឺ​ជា​ប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​ពី​វា៖

១) អ្នក​នឹង​ចាប់​ផ្ដើម​ចិញ្ចឹម​ចិត្ត​ស្រឡាញ់​ការ​អាន​សៀវភៅ៖ ហេតុផល​មួយ​នៅ​ក្នុង​ចំណោម​ហេតុផល​ចម្បង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​សូវ​មាន​ទម្លាប់​អាន​សៀវភៅ គឺ​ដោយសារ​ពួកគេ​មាន​បញ្ហា​ក្នុង​ការ​ទទួល​បាន​នូវ​ចំណេះដឹង​តាមរយៈ​អ្វី​ដែល​សៀវភៅ​ព្យាយាម​បន្ទេរ​ដល់​ពួកគេ ជា​លទ្ធផល អសមត្ថភាព​ក្នុង​ការ​ព្យាយាម​ដើរ​តាម​ផ្លូវ​ដែល​សៀវភៅ​កំពុង​នាំ​មុខ ធ្វើ​ឲ្យ​ពួកគេ​បោះបង់​ការ​អាន​សៀវភៅ​នោះ ហើយ​បទពិសោធន៍​នេះ ក៏​ដក់​ជាប់​នៅ​ក្នុង​ផ្នត់គំនិត​ពួកគេ រហូត​ដល់​ប៉ះពាល់​ដល់​ការ​មើល​ឃើញ​ពី​តម្លៃ​របស់​សៀវភៅ។ ហេតុនេះ សៀវភៅ​កំប្លែង​បាន​ចូលរួម​ចំណែក​មួយ​ក្នុង​ការ​អូសទាញ និង​បណ្ដុះ​នូវ​ទម្លាប់​អាន​សៀវភៅ​របស់​ពួកគេ​មក​វិញ តាមរយៈ​ការ​ប្រើប្រាស់​វិធី​រៀបរាប់​ពី​តួអង្គ និង​ព្រឹត្តិការណ៍​សំខាន់ៗ ដោយ​ការ​ពន្យល់​ដែល​មាន​លក្ខណៈ​ច្បាស់លាស់ បង្កើត​នូវ​ការ​ស្រមើស្រមៃ​ចេញ​ជា​រូបភាព​ពិតៗ​ដល់​អ្នក​អាន ដែល​ធ្វើ​ឲ្យ​ចំណេះដឹង​ដែល​បាន​រួម​បញ្ចូល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ ឬ​ការ​អប់រំ​ដែល​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​យល់​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​អាច​បញ្ជ្រាប​ចូល​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ។
២) សៀវភៅ​កំប្លែង​ប្រើប្រាស់​ភាសា​ដែល​ស្ថិត​ក្នុង​កម្រិត​ខ្ពស់៖ ផ្អែក​តាម​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ប្រភេទ​សៀវភៅ​កំប្លែង​បាន​បង្ហាញ​ថា ភាសា​ដែល​បាន​យក​មក​ប្រើប្រាស់​ក្នុង​សៀវភៅ​កំប្លែង មាន​កម្រិត​ខ្ពស់​ជាង​ភាសា​ប្រាស្រ័យ​ទាក់ទង​របស់​អ្នក​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ទៅ​ទៀត។ ដូច្នេះ មាន​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​កំប្លែង​ច្រើន មិន​អាច​អភិវឌ្ឍ​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​របស់​ខ្លួន​បាន​នោះ ? ម្យ៉ាងទៀត វា​កាន់តែ​ផ្ដល់​នូវ​ប្រយោជន៍​កាន់តែ​មាន​តម្លៃ​ថែមទៀត សម្រាប់​អ្នក​ដែល​មាន​ជំនាញ​ក្នុង​ការ​អាន​របស់​ខ្លួន​នៅ​ទាប ដោយ​ការ​អាន​សៀវភៅ​កំប្លែង​ច្រើន ពួកគេ​នឹង​មាន​ភាព​រីកចម្រើន​ផ្នែក​អំណាន​ជាក់​ជា​មិន​ខាន។
៣) រឿងរ៉ាវ​នៅ​ក្នុង​សៀវភៅ​នឹង​មាន​ប្រយោជន៍​សម្រាប់​ខួរក្បាល​អ្នក៖ ខួរក្បាល​របស់​មនុស្ស​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​នៅ​ពេល​ពួកគេ​អាន ជាពិសេស​បើ​វា​ជា​ប្រភេទ​សៀវភៅ​ដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​ពួកគេ​ដូច​ជា​សៀវភៅ​កំប្លែង​ទៅទៀត​នោះ សកម្មភាព​នៃ​ប្រព័ន្ធ​ប្រសាទ​នឹង​ធ្វើការ​ផ្លាស់ប្ដូរ នៅ​ពេល​នោះ​ការ​បញ្ជ្រាប​ចូល​នូវ​ចំណេះដឹង និង​ព័ត៌មាន​ផ្សេងៗ​ដែល​បាន​រួម​បញ្ចូល​មិនថា​ប្រវត្តិសាស្ត្រ​អ្វី​នោះ​ទេ នឹង​កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ពួកគេ ឯ​ការ​ចងចាំ​នោះ​ទៀត​សោត​ក៏​ដូច​គ្នា​ដូច្នោះ​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930