អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​​​ក្រុម​ឧទ្ទាម​​ឥស្លាម​​១០០​នាក់ ​​ចូល​រំដោះ​អ្នក​ទោស​១៥០​ចេញ​ពី​គុក​យ៉ាង​ជោគជ័យ​នៅ​ហ្វីលីពីន​

​​​​ក្រុម​ឧទ្ទាម​​ឥស្លាម​​១០០​នាក់ ​​ចូល​រំដោះ​អ្នក​ទោស​១៥០​ចេញ​ពី​គុក​យ៉ាង​ជោគជ័យ​នៅ​ហ្វីលីពីន​

ប្រ​ភព៖​​ www.dawn.com

​​មនុស្ស​មួយ​ក្រុមប្រមាណ១០០នាក់​ប្រដាប់​ដោយ​អាវុធ​ ​​បាន​សម្រុក​​រំដោះ​អ្នក​​ទោស​​ចំនួន​១៥០ ​នាក់​ ​ហើយ​បាន​​សម្លាប់​អ្នក​យាម​គុក​​ម្នាក់ ​នៅ​​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន​។ ​នេះ​បើ​តាម​ការ​អះអាង​របស់​ប៉ូលិស​ នៅ​ថ្ងៃ​ពុធ​នេះ​។

​​ក្រុម​ប្រដាប់​អាវុធ​ដែល​ចូល​រំដោះ​អ្នក​ទោស​​នោះ ​ត្រូវ​បាន​​គេ​ស្គាល់​ថា ​ជា​ក្រុម​​ឧទ្ទាម​ឥស្លាម​ជ្រុលនិយម​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​ហ្វីលីពីន​។ ​​ការ​រំដោះ​អ្នក​​ទោស​នេះ ​គឺ​កើត​ឡើង​នៅ​​គុក​មួយ​កន្លែង​​​នៅ​ទីក្រុង Kidapawan​។

​​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ដែល​មាន​ករណី​រំដោះ​អ្នក​ទោស​​ក្នុង​ប្រទេស​ហ្វីលីពីន​ ​ជាក់​ស្ដែង​​កាល​ពី​ឆ្នាំ​២០០៩​ ​មាន​​ក្រុម​ប្រដាប់​អាវុធ​ប្រមាណ​១០០​នាក់​ បាន​ចូល​រំដោះ​អ្នក​ទោស​ប្រមាណ​៣១​​ នាក់។

​សូម​បញ្ជាក់​ថា ​ប្រទេស​ហ្វីលីពីន​មាន​បញ្ហា​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម ​និង កងកម្លាំង​រដ្ឋាភិបាល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​​មក​ហើយ ​​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​១២០ ០០០​នាក់​បាន​ស្លាប់​ ​(ដោយ​គិត​ត្រឹម​៤​ទសវត្ស​ចុងក្រោយ​នេះ)​៕

​ដោយ៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​លើ​ផលិតផល​ ​គេ​សរសេរ​ប៉ុន្មាន​របៀប? ចេះ​មើលហើយឬនៅ? ​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728