អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​ព្រឹក​ម៉ោង​ ២​​​​​​ថ្ងៃ​ ៥​ និង​ ៩​មករា ​មាន​ការ​ចល័ត​ យោធភណ្ឌ​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​​​

​​ព្រឹក​ម៉ោង​ ២​​​​​​ថ្ងៃ​ ៥​ និង​ ៩​មករា ​មាន​ការ​ចល័ត​ យោធភណ្ឌ​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​​​

ប្រ​ភព៖​​ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​​ដែល​ចុះ​​ថ្ងៃ​ទី​៤ ខែ​មករា​ នេះ​​បាន​ឱ្យ​ដឹង​ថា​ នឹង​មាន​ការ​ចល័ត​យោធភណ្ឌ​​ ​របស់​កង​យោធពលខេមរភូមិន្ទ​នៅ​ថ្ងៃ​ទី​៥​ និង​ទី​៩ ខែ​មករា​ ឆ្នាំ​២០១៧​ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

​យោង​តាម​សេចក្ដី​​ជូន​ដំណឹង​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​​ការ​ចល័ត​យោធភណ្ឌ​នេះ​ គឺ​ធ្វើ​ឡើង​​ក្នុង​គោលដៅ​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​ អបអរ​សាទរ​ទិវា​ ៧​មករា​ និង​​ប្រមូល​មូលនិធិ​គាំទ្រ​សកម្មភាព​សមាគម​អតីត​យុទ្ធជន​កម្ពុជា​នា​ថ្ងៃ​ទី​ ៦ ដល់​ថ្ងៃ​ទី​ ៨​ខែ​មករា​ ឆ្នាំ​២០១៧​ នៅ​មជ្ឈមណ្ឌល​​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ។ ​

យោធភណ្ឌ​ដែល​​នឹង​ចល័ត​នោះ​រួម​មាន​ រថពាសដែក​ ២​គ្រឿង​ ​និង​រថយន្ត​យោធា​ ១៥​គ្រឿង​ដោយ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​កង​ពល​តូច​អន្តរាគមន៍​លេខ​ ៧០​ ឆ្ពោះ​ទៅ​កាន់​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​ ៣​​ផ្លូវ​​វេងស្រេង​ មហាវិថី​មុនីរ៉េត​ មហាវិថី​ម៉ៅសេទុង​ និង​តិរវិធី​សុធារស​ដែល​ការ​ចល័ត​ចូល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ មករា​ ម៉ោង​ ២​ព្រឹក​ និង​ចល័ត​ចេញ​​វិញ​នៅ​ម៉ោង​ ២​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930