សញ្ញា​ទាំង ​៣​យ៉ាង​បង្ហាញថា ​ជីវិត​របស់​អ្នក​កំពុង​​​ជាប់​គាំង

ផ្សាយចេញ ៖ 06-Jan-2017 7:10 am

ប្រ​ភព៖​​ pixabay.com

ជីវិត​របស់​យើង​ងាយ​ស្រួល​នឹង​មាន​បញ្ហា​ខ្លាំង​ណាស់ ហើយ​លើស​នេះ​ទៅ​​ទៀត យើង​មិន​ដឹង​ថា​យើង​មាន​បញ្ហា​ទៅ​ទៀត។ មាន​ពេល​ខ្លះ សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធម្មតា​ដោយ​សារ​តែ​យើង​ធ្លាប់​​ទៅ​ហើយ។ ​​ប៉ុន្តែ ប្រសិន​ជា​អ្នក​មាន​សញ្ញា​ខាង​ក្រោម​នេះ ជីវិត​របស់​អ្នក​មិន​មែន​ល្អ​នោះ​ទេ​៖


១) អ្នក​គ្មាន​អ្វី​នឹង​រំពឹង​ទុក៖ ជា​រៀងរាល់​ថ្ងៃ អ្នក​គ្មាន​អ្វី​អស្ចារ្យ​ឬ​ពិសេស​នៅ​ថ្ងៃ​អនាគត​ទាស់​តែ​សោះ។ អ្នក​មិន​រីក​ចម្រើន​ទៅ​ណា​សោះ​ឬ​ក៏​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​ពិសេស​នៅ​ក្នុង​ជីវិត។ ហើយ​អ្នក​មាន​អារម្មណ៍​ថា​វា​​មិន​អ្វី​ទេ។


២) រស់​នៅ​ក្នុង​អតីត៖ វា​មិន​អ្វី​ទេ​ដែល​អ្នក​មាន​ការ​អាឡោះអាល័យ​​នៅ​ពេល​ខ្លះ ពី​ព្រោះ​ថា​អ្នក​គិត​ថា​បទពិសោធន៍​នៅ​ក្នុង​អតីត​កាល​អាច​ធ្វើ​ឲ្យ​អ្នក​សើច​បាន។ ប៉ុន្តែ​ ការ​រស់​នៅ​ក្នុង​អតីត​កាល​គឺ​មិន​ត្រឹម​ត្រូវ​សោះ​ឡើង។


៣) អ្នក​គ្មាន​អ្វី​សប្បាយ​ចិត្ត៖ អ្នក​ព្យាយាម​មើល​​ទៅ​រឿង​អតីត​ដែល​បាន​កើត​ឡើង​ហើយ ប៉ុន្តែ​វា​គ្មាន​អ្វី​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​អ្នក​សោះ។ ទោះ​បី​ជា​វា​មាន​រឿង​សប្បាយ​ៗ​ក៏​ដោយ ប៉ុន្តែ​វា​ដូច​ជា​គ្មាន​អ្វី​អស្ចារ្យ​សម្រាប់​អ្នក​ទៀត​ទេ៕


ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared