អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ការ​ឈឺចាប់​ផ្នែក​រាងកាយ​៤​ប្រភេទ​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​​អារម្មណ៍​របស់​អ្នក

ការ​ឈឺចាប់​ផ្នែក​រាងកាយ​៤​ប្រភេទ​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​​អារម្មណ៍​របស់​អ្នក

ប្រ​ភព៖​​ https://pixabay.com/

វា​មិនមែន​គ្រាន់​តែ​ជា​ពាក្យ​ដំណាល​និយាយ​តៗ​គ្នា​នោះ​ទេ​ដែល​ថា សើច​ច្រើន​ចម្រើន​វ័យ​នោះ។ ឃ្លា​មួយ​នេះ បាន​បង្ហាញ​អំពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធិ​រវាង​សុខភាព​ផ្លូវកាយ​និង​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​នោះ​ឯង។ ការ​ឈឺចាប់​ផ្នែក​អារម្មណ៍ ផ្នែក​ចិត្ត​គំនិត និង​ផ្នែក​រាងកាយ​របស់​អ្នក មាន​សកម្មភាព​នៅ​ត្រង់​កន្លែង​តែ​មួយ​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ ដូច្នេះ នៅ​ចន្លោះ​ដ៏​ស្មុគស្មាញ​នោះ វា​កើត​មាន​ឡើង​នូវ​ទំនាក់ទំនង​រវាង​រាងកាយ​និង​ខួរក្បាល​របស់​អ្នក​ដោយ​មិន​អាច​កាត់​ផ្ដាច់​បាន។ ខាងក្រោម​នេះ គឺ​ជា​ការ​ឈឺចាប់​ផ្នែក​រាងកាយ​ទាំង​៤​ប្រភេទ​ដែល​ជា​លទ្ធផល​នៃ​អារម្មណ៍​របស់​អ្នក៖

១) ឈឺ​ខ្នង៖ ទំនាក់ទំនង​រវាង​ខួរក្បាល​និង​អារម្មណ៍ បាន​ជះ​ឥទ្ធិពល​ឲ្យ​កើត​មាន​នូវ​ការ​ឈឺចាប់​ខ្នង ដែល​បណ្ដាល​មក​ពី​អារម្មណ៍​ស្មុគស្មាញ និង​ភាព​ទម្លាប់​អន្ទះសា​របស់​អ្នក។ លើស​ពី​នេះ​ទៅ​ទៀត ការ​ឈឺចាប់​នេះ នឹង​កកើត​ឡើង​ជា​វដ្ដ​ឥត​ឈប់ឈរ ព្រោះ​ថា​នៅ​ពេល​អ្នក​បណ្ដោយ​ឲ្យ​អារម្មណ៍​ទាំង​នោះ​លេច​ឡើង​មក ខ្នង​របស់​អ្នក​នឹង​ទទួល​រង​នូវ​ភាព​ឈឺចាប់ បន្ត​ទៅ​ទៀត​ដោយ​ការ​ព្រួយ​បារម្ភ​ពី​ការ​ឈឺចាប់​នោះ ខ្នង​របស់​អ្នក​នឹង​កាន់តែ​ឈឺចាប់​ជាង​មុន​ទៅទៀត ធ្វើ​ឲ្យ​អ្នក​ទទួល​នូវ​អារម្មណ៍​មួម៉ៅ​ក្ដៅ​ក្រហាយ ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​អាក្រក់​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។
២) ឈឺក្បាល​ធម្មតា​និង​ឈឺក្បាល​ប្រកាំង៖ អារម្មណ៍​ស្មុគស្មាញ​ជា​ច្រើន​យ៉ាង​ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង​មក​លើ​អ្នក រួម​មាន​អារម្មណ៍​ស្មុគស្មាញ​អំពី​ពេលវេលា ស្មុគស្មាញ​ពី​អារម្មណ៍​អវិជ្ជមាន​ច្របូកច្របល់​ទាំងឡាយ និង​ស្មុគស្មាញ​ពី​ភាព​នឿយហត់​អស់កម្លាំង​នៃ​រាងកាយ​ផង​ដែរ។ រីឯ ការ​ឈឺក្បាល​ជាទូទៅ​ដែល​យើង​តែង​ជួប​ប្រទះ​ជា​ញឹកញាប់​នោះ​វិញ​ក៏​មាន​ដើមហេតុ​មិន​ខុស​ពី​ការ​ឈឺក្បាល​ប្រកាំង​ប៉ុន្មាន​ដែរ វា​កើតឡើង​នៅ​ពេល​អារម្មណ៍​អ្នក​ឆេវឆាវ អន្ទះសា ទុក្ខសោក យំ​ជា​ដើម។ អ្នក​ជំនាញ​ជា​ច្រើន​បាន​ណែនាំ​នូវ​ដំណោះស្រាយ​ដោយ​ការ​ហ្វឹកហាត់​សង្រួម​ចិត្ត​ឲ្យ​ធូរស្រាល និង​ការ​តាំង​សមាធិ។
៣) ឈឺ​ពោះ៖ ក្រពះ​ដែល​មាន​សភាព​ទន់​ខ្សោយ ឆាប់​ទទួល​រង​នូវ​ការ​ឈឺចាប់ មាន​មូលហេតុ​មក​ពី​ការ​ព្រួយ​បារម្ភ សេចក្ដី​ភ័យខ្លាច។ ម្យ៉ាងទៀត បើ​កាលណា​អ្នក​កាន់តែ​បណ្ដោយ​នូវ​អារម្មណ៍​បែប​នេះ​ជា​បន្ត​ទៅ​ទៀត​ដោយ​មិន​រក​វិធី​ទប់ស្កាត់ អារម្មណ៍​ស្មុគស្មាញ​រាំុរ៉ៃ​នឹង​វិវត្ត​ទៅ​ជា​រោគ​ដំបៅ​ក្រពះ​មិនខាន​ឡើយ។
៤) ឈឺ​ជង្គង់៖ ដោយសារ​សរសៃ​ប្រសាទ​ជា​ច្រើន​នៃ​ខួរក្បាល​បញ្ចប់​នៅ​ត្រង់​ជង្គង់ ដូច្នេះ​ទំនាក់ទំនង​រវាង​ខួរក្បាល​និង​រាងកាយ​ក៏​មាន​ច្រើន​ដូច​គ្នា​ដែរ។ ដោយ​មិន​មាន​ការ​សង្ស័យ នៅ​ពេល​អារម្មណ៍​អ្នក​ស្ថិត​នៅ​ក្នុង​ភាព​អន្ទះសា តក់ក្រហល់ ភាព​ភ័យ​ខ្លាច និង​ទុក្ខ​ព្រួយ អារម្មណ៍​ទាំង​នេះ​នឹង​មាន​ឥទ្ធិពល​ទៅលើ​ជង្គង់​របស់​អ្នក​ដោយ​ឆ្លើយ​តប​មក​វិញ​នូវ​ការ​ឈឺចាប់​ត្រង់​ជង្គង់​នោះ​ឯង៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ powerofpositivity

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30