អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​២​​​ឆ្នាំ​ទៀត ​នឹង​មាន​វិទ្យាស្ថាន​​​ជំនាញ​ហិរញ្ញវត្ថុ និង ធនាគារ​​នៅ​កម្ពុជា​​​​​​ ចំណាយ​​អស់​៣៧​លាន​ដុល្លារ

​២​​​ឆ្នាំ​ទៀត ​នឹង​មាន​វិទ្យាស្ថាន​​​ជំនាញ​ហិរញ្ញវត្ថុ និង ធនាគារ​​នៅ​កម្ពុជា​​​​​​ ចំណាយ​​អស់​៣៧​លាន​ដុល្លារ

​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ​​​នឹង​​បញ្ចប់​​គម្រោង​សាងសង់​​អគារ​វិទ្យាស្ថាន​ផ្ទាល់​ខ្លួន​​នៅ​លើ​ផ្ទៃដី​ទំហំ​​៧,៥៧ ​ហិចតា​​នៅ​ឆ្នាំ​២០១៨​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​​​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ​ខណ្ឌ​សែនសុខ​ ​​រាជធានី​ភ្នំពេញ​។

លោក​ អ៊ិន ​ចាន់នី​ ​​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ​​ភីអិលស៊ី​(​​ស្តាំ)​​​​ ​​និង ​លោក​​ សុខ សុធារ៉ា ​អគ្គនាយក​​ក្រុមហ៊ុន​​ សាជីវកម្ម​ពិស្ណុការ​អន្តរជាតិ

​​ថ្លែង​នៅ​ក្នុង​ពិធី​​បញ្ចុះ​បឋម​សិលា​សាងសង់​​​កាល​ពី​ព្រឹកមិញ​នេះ ​លោក​ ឆន ​ពន្លឺ​​នាយក​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​​អេស៊ីលីដា​ ​​បាន​មាន​​​ប្រសាសន៍​ថា​​ ​វិទ្យាស្ថាន​នេះ​​នឹង​ដើរតួ​​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​​​​បណ្ដុះបណ្ដាល ​និង ​លើក​​កម្ពស់​វិស័យ​អប់រំ​​ក្នុង​ប្រទេស​កម្ពុជា​ ​ប្រកបដោយ​គុណភាព​​ខ្ពស់​។

​លោក​ ឆន ​ពន្លឺ​​នាយក​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​​អេស៊ីលីដា​

​​គម្រោង​សាងសង់​នេះ ​ស្ថិត​ក្នុង​ទំហំ​វិនិយោគ​សរុប​ប្រមាណ​​​​​៣៧​លាន​ដុល្លារ​អាមេរិក ​ហើយ​គម្រោង​ទាំង​មូល​នេះ ​​​មាន​អគារ​សរុប​ចំនួន​៦​ ​និង​​អាច​​ទទួល​​​សិស្ស​និស្សិត​សរុប​ប្រមាណ​២ ៨៦៦​នាក់​ (ក្នុង​មួយ​វេន​)។​

​សូម​បញ្ជាក់​ថា ​​បច្ចុប្បន្ន​នេះ ​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា​​កំពុង​បណ្ដុះបណ្ដាល​និស្សិត​សិក្សា​ជំនាញ​ផ្នែក​​ហិរញ្ញវត្ថុ ​និង ធនាគារ​ចំនួន​៤១០​នាក់​៕

​ដោយ​៖ ​រតនា​ វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930