អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ខែ​កំណើត​​ទាំង​១២​ដែល​បង្ហាញ​​​ថា អ្នក​ជា​មនុស្ស​ប្រភេទណា

ខែ​កំណើត​​ទាំង​១២​ដែល​បង្ហាញ​​​ថា អ្នក​ជា​មនុស្ស​ប្រភេទណា

ប្រ​ភព៖​​ /pixabay.

ខែ​កំណើត​ ក៏​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដូចម្ដេច​ដែរ ហើយ​មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​ជឿ​ថា​ ខែ​ទាំង​នោះ​គឺ​វា​ពិត​ជា​ត្រឹម​ត្រូវ​​​មែន​។

១) ខែ​មករា​៖ ជា​ប្រភេទ​មនុស្ស​ខិតខំ​ធ្វើ​ការ​ មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​យោបល់ ក្បាល​រឹង និង​មិន​ចង់​ឲ្យ​គេ​មក​និយាយ​ប្រាប់​ខ្លួន​ឯង​ច្រើន​ ភាគ​ច្រើន​ពួក​គេ​តែង​ក្លាយ​ជា​ អ្នក​ដឹក​នាំ​គេ​។​

២) ខែ​កុម្ភៈ​៖ អ្នក​ជា​មនុស្ស​មាន​គំនិត​ឆ្នៃ​ប្រឌិត​ខ្ពស់ ហើយ​ស្រឡាញ់​ការងារ​ដែល​ខ្លួន​ធ្វើ​ខ្លាំង ។ អ្នក​ចូលចិត្ត​ដើរ​លេង​ច្រើន ថែម​ទាំង​ចូលចិត្ត​ធ្វើ​ដំណើរ​ ហើយ​រុករក​អ្វី​ថ្មី​ៗ​ ថែម​ទៀត។

៣) ខែ​មីនា​៖ ជា​មនុស្ស​មាន​ការ​ស្រមើស្រមៃ​ខ្ពស់​ខ្លាំង ហើយ​ជា​មនុស្ស​គិត​ក្នុង​ចិត្ត​ច្រើន និង​តែង​ស្ងៀមស្ងាត់។ ជា​មនុស្ស​ចិត្ត​ល្អ ហើយ​តែង​លាក់​អារម្មណ៍​ខ្លួន​នឹង​អ្នក​ដទៃ ។

៤) ខែ​មេសា៖ ពួក​គេ​ជា​មនុស្ស​ហ៊ាន តែ​គេ​គិត​អ្វី​ហើយ គេ​តែង​តែ​ហ៊ាន​ធ្វើ​វា ព្រោះ​វា​ជា​គំនិត​ដែល​គេ​បាន​គិត​រួច​រាល់​មក​ហើយ។

៥) ខែ​ឧសភា​៖ ភាគ​ច្រើន​ជា​មនុស្ស​មាន​ចិត្ត​ប្រែប្រួល​លឿន ពេល​នេះ​ចង់​បាន​អ្វី​មួយ តែ​ពេល​ក្រោយ​អ្នក​តែង​នឹក​ឃើញ​ចង់​បាន​អ្វី​ផ្សេង។

៦) ខែ​មិថុនា​៖ អ្នក​ហាក់​ដូច​​ជា មាន​អារម្មណ៍​ឆាប់​ខឹង​ឆាប់​ភ័យ​និង​ឆាប់​អរ​លឿន​បន្តិច ហើយ​ធ្វើ​អ្វី​គ្រប់​យ៉ាង​តែង​តែ​ខ្វល់​ពី​អារម្មណ៍​គេ​ឯង។

៧) ខែ​កក្កដា​៖ ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​ការ​សប្បាយ​រីករាយ ចូលចិត្ត​ដើរលេង មាន​ភាព​ក្លាហាន​ខ្ពស់​។

៨)​ ខែ​សីហា​៖ ពួក​គេ​កើត​មក​ដោយ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​មក​ជាមួយ​ ហើយ​គំនិត​របស់​គេ គឺ​តែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​កោត​សរសើរ​តែ​ម្ដង។

៩) ខែ​កញ្ញា​៖ អ្នក​ជា​មនុស្ស​ដែល​ងាយ​នឹង​ពិបាក​ចិត្ត ក្បាល​រឹង​ ហើយ​ខឹង​នរណា​ម្នាក់​ ដូច​កម្រោល​ចូល​ តែ​ម្ដង តែ​គេ​ខឹង​ហើយ​គេ​មិន​ងាយ​បំភ្លេច​ចោល​ទេ។

១០) ខែ​តុលា​​៖ ពួក​គេ​ជា​មនុស្ស​ស្រឡាញ់​អ្នក​ជុំវិញ​ខ្លួន​ រួម​មាន​គ្រួសារ​និង​មិត្ត ។

១១) ខែ​វិច្ឆិកា ៖ ជា​មនុស្ស​មាន​រឿង​សម្ងាត់​ច្រើន ហើយ តែង​លាក់​អារម្មណ៍​ខ្លួន​មិន​ឲ្យ​អ្នក​ដទៃ ដឹង​តែ​ម្ដង។

១២) ខែ​ធ្នូ​៖ ជា​មនុស្ស​ដែល​ស្មោះត្រង់​ខ្លាំង ហើយ​ចិត្ត​ល្អ តែង​គិត​ដល់​គេ សំខាន់​គឺ​ជា​​មនុស្ស​ឧស្សាហ៍​ទៀត៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930