អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​បុគ្គលិក​អន់​ចរិត ​៣​ប្រភេទ​នេះ ​ថ្នាក់​​លើ​​គ្មាន​ស្ទាក់ស្ទើរ​​​បញ្ឈប់​ពី​ការងារ​​ប​ន្តិច​ឡើយ

​បុគ្គលិក​អន់​ចរិត ​៣​ប្រភេទ​នេះ ​ថ្នាក់​​លើ​​គ្មាន​ស្ទាក់ស្ទើរ​​​បញ្ឈប់​ពី​ការងារ​​ប​ន្តិច​ឡើយ

ប្រ​ភព៖​​ pixabay.com

តើ​អ្នក​ជា​មនុស្ស​ដែល​ឧស្សាហ៍​ ? តើ​អ្នក​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់? ប៉ុន្តែ នេះ​ក៏​មិន​មែន​ន័យ​ថា​អ្នក​នឹង​មាន​ការងារ​រហូត​ដែរ។ អ្នក​ត្រូវ​បង្ហាញ​ថា​អ្នក​ពិត​ជា​មាន​តម្លៃ​នៅ​ក្នុង​ក្រុមហ៊ុន។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​ដែល​ក្រុម​ហ៊ុន​មិន​ចង់​​បាន​បុគ្គល​ប្រភេទ​នេះ​ត​ទៅ​ទៀត៖

១) ធ្វើ​ឲ្យ​តែរួចពីដៃ៖ អ្នកខ្លះ នៅ​ពេល​​ចាប់​ផ្តើម​ការងារ​ដំបូង មើលទៅហាក់់ដូចជាខិតខំខ្លាំងណាស់ ​ តែ​ឥឡូវ​បែរជាមិនដូចមុន ពោលគឺធ្វើឲ្យ​តែ​ហើយ​ពី​ដៃប៉ុណ្ណោះ។ វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មិន​ចង់​អភិវឌ្ឍន៍​ទៅ​មុន​ទៀត។ ត្រូវចាំថា ថ្នាក់លើគេសង្កេតអ្នកសឹង

២) គ្មាន​គោល​ដៅ៖ មនុស្សដែលគ្មានគោលដៅច្បាស់លាស់ គឺមួយថ្ងៃៗរស់នៅប្រៀបដូចជាដងដង្ហើម គ្មានបានប្រយោជន៍អ្វីសោះ ព្រោះពួកគេមិនដឹងថា គួរធ្វើអ្វី ហើយដើម្បី។ បើនិយាយអំពីបុគ្គលិកវិញ បើជាមនុស្ស​ដែលគ្មានគោលដៅនោះគឺ គ្មានថ្ងៃស្គាល់ការរីកចម្រើននោះឡើយ ហើយថ្នាក់លើនឹងសម្រេចចិត្តដកចេញ មិនស្ទាក់ស្ទើនោះឡើយ  ព្រោះមនុស្សនេះ «ទុកក៏មិនចំនេញ ដកចេញក៏មិនខាត»។

៣) មិនដែលសម្រេចលទ្ធផល៖ ចំពោះបុគ្គលិកមួយចំនួន មកធ្វើការឲ្យផុតតែពីផ្ទះប៉ុណ្ណោះ ហើយពេលដល់កន្លែងធ្វើការនោះ គឺអង្គុយរាប់ទ្រនិចនាឡិកា ដើម្បីបានទៅផ្ទះឆាប់។ ដូច្នេះហើយ ក្នុងមួយថ្ងៃៗដែលកន្លែងផុតនោះ គឺគ្មានលទ្ធផលអ្វីកើតឡើងនោះទេ។ ចំពោះបុគ្គលិកប្រភេទនេះ ថ្នាក់លើដកចោលមិនស្តាយនោះទេ៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.cheatsheet.com​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031