ល្បិច​ទាំង​​៥​នេះ​​​ដែល​កាស៊ីណូ​តែង​អនុវត្ត​ ហើយ​តែង​លាក់​​ភ្ញៀវ​មិន​ឲ្យ​ដឹង​ - Biz Khmer

ល្បិច​ទាំង​​៥​នេះ​​​ដែល​កាស៊ីណូ​តែង​អនុវត្ត​ ហើយ​តែង​លាក់​​ភ្ញៀវ​មិន​ឲ្យ​ដឹង​

ផ្សាយចេញ ៖ 09-Jan-2017 6:53 am

ប្រ​ភព៖​​ pixabay

​កាស៊ីណូ​គឺ​ជា​កន្លែង​សម្រាប់​កម្សាន្ត ហើយ​ក្នុង​នោះ​ភាគ​ច្រើន​គឺ​កម្សាន្ត​បែប​លេង​ល្បែង​នានា។ អ្នក​ដឹង​ហើយ​ថា​ ល្បែង​គឺ​មិន​ដែល​ទៀងត្រង់​នោះ​ទេ ពេល​ខ្លះ​អ្នក​អាច​ឈ្នះ​ ហើយ​អ្នក​ក៏​អាច​ចាញ់​ទៅ​​វិញ​ច្រើន​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​អ្នក​បើក​កាស៊ីណូ​នានា​ តែង​មាន​ល្បិច​ដែល​ពួក​គេ​មិន​ចង់​ឲ្យ​ភ្ញៀវ​ដឹង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ញៀន​ហើយ​មក​លេង​ឲ្យ​ញឹកញាប់។


១) ល្បែង​ក្នុង​​កាស៊ីណូ ភាគច្រើន​​តែង​តែ​បញ្ឆោត​អ្នក​លេង មិន​ថា​កាស៊ីណូ​ទាំង​នោះ ធំ​និង​មាន​លក្ខណៈ​តាម​ស្តង់ដារ​កម្រិត​ណា​ទេ​។


២) អ្វី​ដែល​អ្នក​បាន​ឃើញ​ទាំង​អស់​ក្នុង​កាស៊ីណូ​គឺ​សុទ្ធ​តែ​ បង្កើត​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូលចិត្ត​ និង​ស្ថិត​នៅ​ទី​នោះ​បាន​យូរ​តែ​ប៉ុណ្ណោះ។


៣) មាន​កាមេរ៉ា​សុវត្ថិភាព ដែល​តាម​ចាប់​សម្គាល់​អ្នក​គ្រប់​ពេល​ តាំង​ពី​អ្នក​ចូល​រហូត​ដល់​អ្នក​ចេញ តែ​អ្នក​នឹង​មិន​ដឹង​ខ្លួន​ថា​មាន​គេ​កំពុង​​ឃ្លាំ​មើល​ឡើយ។


៤) ប្រសិន​បើ​អ្នក​តែង​តែ​ឈ្នះ ប្រាក់​ក្នុង​ចំនួន​ច្រើន​និង​តែង​តែ​ឈ្នះ​គេ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អ្នក​នៅ​ទី​នោះ​នឹង​ចាប់​អារម្មណ៍​ឃ្លាំ​មើល​អ្នក​កាន់​តែ​យូរ​។


៥) អ្នក​មិន​អាច​បោក​សន្លឹក​បៀរ​ដែល​អ្នក​កំពុង​លេង​នោះ​បាន​ឡើយ ព្រោះ​គេ​ដឹង​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ហើយ​អ្នក​អាច​នឹង​ត្រូវ​គេ​​ដេញ​ចេញ ឬ​មួយ​ទៅ​​ផ្ទះ​វិញ​ដោយ​គ្មាន​លុយ​ឬ​ខោអាវ​ជាប់​ខ្លួន​ទៀត​ក៏​ថា​បាន​​​៕


ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ foxnews


ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared