អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​បើ​មាន​ចំណុច​អវិជ្ជមាន​ទាំងនេះ ​​​​មិន​ចម្លែក​ទេ​ដែល​អ្នក​​រត់​មិន​ផុត​ពី​ភាព​​ក្រីក្រ

​បើ​មាន​ចំណុច​អវិជ្ជមាន​ទាំងនេះ ​​​​មិន​ចម្លែក​ទេ​ដែល​អ្នក​​រត់​មិន​ផុត​ពី​ភាព​​ក្រីក្រ

ប្រ​ភព៖​​ https://pixabay.com/

ការ​រអ៊ូ​រទាំ​ពី​កង្វះខាត​លុយ​សម្រាប់​ចាយវាយ​ជា​ប្រចាំ ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នក មិន​ថា​ជា​តម្រូវការ​ចាំបាច់ ឬ​គ្រាន់តែ​ជា​ការ​ចង់បាន​ទៅ​តាម​អារម្មណ៍​របស់​អ្នក​នោះ​ទេ អ្នក​តែងតែ​សម្លឹង​រក​មើល​កត្តា​ខាងក្រៅ​ដែល​បណ្ដាល​ឲ្យ​អ្នក​ត្រូវ​រស់នៅ​ក្នុង​សភាព​លំបាកលំបិន មាន​មុខ​ខ្វះ​ក្រោយ​ជា​ប្រចាំ​បែប​នេះ។ នៅ​ពេល​អ្នក​ផ្ដោត​ការ​យកចិត្តទុកដាក់​របស់​អ្នក​ទៅលើ​តែ​កត្តា​ខាងក្រៅ​ដែល​មាន​ឥទ្ធិពល​មក​លើ​អ្នក នោះ​អ្នក​នឹង​មិន​បាន​កែប្រែ​ស្ថានការណ៍​យ៉ាប់យឺុន​របស់​អ្នក ឲ្យ​ល្អ​ប្រសើរ​អ្វី​នោះ​ឡើយ ព្រោះ​អ្នក​នឹង​មាន​ទម្លាប់​បន្ទោស​កត្តា​ខាងក្រៅ​ទាំងនោះ រំពឹង​បន់ស្រន់​ឲ្យ​វា​ផ្លាស់ប្ដូរ​ជានិច្ច។ យ៉ាងណាមិញ បើ​អ្នក​ងាក​មក​ពិនិត្យ​មើល​ពី​ឥរិយាបថ​របស់​អ្នក​ចំពោះ​ការ​ចាយវាយ​វិញ អ្នក​នឹង​ចាប់ផ្ដើម​សង្កេត​ឃើញ​ពី​កំហុស​របស់​ខ្លួន​ដែល​បណ្ដាល​ឲ្យ​អ្នក​ស្ថិត​ក្នុង​សភាព​ក្រីក្រ​បែប​នេះ ហើយ​មូលហេតុ​ទាំង​៣​ខាងក្រោម​នេះ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​រឹសគល់​នៃ​បញ្ហា​របស់​អ្នក៖

១) អ្នក​ដាក់​សេចក្ដី​សុខ​សម្រាប់​ថ្ងៃ​នេះ​មុន​សេចក្ដី​ត្រូវការ​នៃ​ហិរញ្ញវត្ថុ​សម្រាប់​អនាគត៖ ពួកគេ​ច្រើន​តែ​មាន​ឥរិយាបថ​សម្រេច​ចិត្ត​ទៅលើ​ការ​ចាយវាយ​របស់​ខ្លួន​ជា​ប្រចាំ​ថ្ងៃ មិន​ស្រប​ទៅ​នឹង​សេចក្ដី​ត្រូវការ​ដ៏​សំខាន់​ក្នុង​ពេល​អនាគត​នោះ​ឡើយ ព្រោះ​ថា​ជាទូទៅ ការ​មាន​ទម្លាប់​គិតគូរ​ឲ្យ​សព្វ​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​ចំណាយ​លើ​អ្វី​មួយ ដោយ​គិត​ទៅលើ​អនាគត​ពេល​ខាង​មុខ វា​តែងតែ​មិន​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដូច​ការ​បំពេញ​តាម​ចំណង់​ក្នុង​ពេល​ឥឡូវ​នេះ​ឡើយ។ បញ្ហា​របស់​ពួកគេ​នឹង​ផ្លាស់ប្ដូរ បើ​សិន​ជា​ពួកគេ​ផ្លាស់ប្ដូរ​ចិត្តសាស្ត្រ​របស់​ខ្លួន​ពី “តើ​ខ្ញុំ​គួរ​តែ​ចាយ​វាយ​បែប​ណា​ដើម្បី​ទទួល​បាន​សេចក្ដី​សុខ​ក្នុង​ពេល​នេះ?” ទៅ​ជា “តើ​ខ្ញុំ​គួរ​ប្រើប្រាស់​លុយ​ទាំងនេះ​បែប​ណា​ដើម្បី​ទិញ​នូវ​សេរីភាព​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​បាន​នៅ​ពេល​អនាគត?” ។
២) អ្នក​មិន​ផ្ដល់​តម្លៃ​ដល់​ការ​សន្សំ​ប្រាក់​ជា​អាទិភាព​ចម្បង​របស់​អ្នក៖ ដោយ​មិន​មាន​ទម្លាប់​សន្សំ​ប្រាក់​ទុក​ជា​ប្រចាំ អ្នក​នឹង​ធ្លាក់​ទៅ​ក្នុង​រង្វិល​ជុំ​នៃ​ការ​ចាយវាយ​ប្រាក់​ចំណូល​របស់​អ្នក​អស់ៗ​ពី​ហោប៉ៅ​ជា​រៀងរាល់​ខែ ដោយ​មិន​មាន​សេសសល់​អ្វី​ទុក​សម្រាប់​សេចក្ដី​ត្រូវការ​នា​ពេល​អនាគត និង​សម្រាប់​ជា​ប្រាក់​ទុក​បម្រុង​ក្នុង​ពេល​មាន​អាសន្ន​នោះ​ឡើយ។ ប្រាក់​សន្សំ​ដែល​ចាប់ផ្ដើម​ពី​អ្នក​បន្តិច​ម្ដងៗ​ក្នុង​ថ្ងៃ​នេះ អ្នក​នឹង​អរគុណ​ដល់​វា​នៅ​ពេល​ក្រោយ​មិនខាន។
៣) អ្នក​វិនិយោគ​ទៅលើ​សម្ភារៈ​ប្រើប្រាស់​ជាជាង​ខ្លួនឯង៖ មូលហេតុ​មួយ​នេះ អាច​ជា​រឿង​ធម្មតា​មួយ​ដែល​មនុស្ស​ភាគច្រើន​ក្រោយ​ពី​ភ្ញាក់​ខ្លួន នឹង​មាន​ភាព​អៀនខ្មាស​នឹង​ខ្លួនឯង ដែល​បាន​សាង​ឡើង​នូវ​វិបត្តិ​ឲ្យ​ខ្លួនឯង ឲ្យ​លិចលង់​ទៅ​ក្នុង​ភាព​ក្រីក្រ​ខ្វះខាត​ជា​ប្រចាំ។ កង្វះ​ការ​យល់​ដឹង នាំ​ឲ្យ​ពួកគេ​ឲ្យ​តម្លៃ​ទៅលើ​សម្ភារៈ​ទាំងឡាយ​ដែល​ជួយ​បង្កើន​នូវ​ភាព​សីុវិល័យ ទាន់​សម័យ​របស់​ខ្លួន​ជ្រុល​ហួសហេតុ ដើម្បី​ចូល​ចំណោម​សង្គម​សម័យ​បច្ចេកវិទ្យា​នា​សតវត្ស​ទី​២១​នេះ​ចុះ​នឹង​គេ ប៉ុន្តែ​បែរ​ជា​មើល​រំលង​ទៅ​ការ​វិនិយោគ​ទៅលើ​ខ្លួនឯង តួយ៉ាង​ដូចជា​ចំណេះដឹង ការ​សន្សំ​ប្រាក់ ឬ​ការ​វិនិយោគ​ជា​ដើម ដែល​ទោះ​ជា​ការ​វិនិយោគ​ទាំង​នេះ មិន​តបស្នង​តម្រូវការ​ពួកគេ​ក្នុង​ពេល​ឥឡូវ​នេះ តែ​វា​ជា​ការ​វិនិយោគ​ក្នុង​រយៈពេល​វែង ដែល​នឹង​តបស្នង​នូវ​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ពួកគេ​ក្នុង​ពេល​អនាគត៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖​​ gobankingrates

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930