អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ម្ចាស់​ក្រុម​ហ៊ុន​ PepsiCo​ចែក​រំលែក​វិធី​សាស្ត្រ​៣​យ៉ាង​ដែល​អ្នក​អាច​ពង្រឹង​អាជីព​របស់​អ្នក​បាន

ម្ចាស់​ក្រុម​ហ៊ុន​ PepsiCo​ចែក​រំលែក​វិធី​សាស្ត្រ​៣​យ៉ាង​ដែល​អ្នក​អាច​ពង្រឹង​អាជីព​របស់​អ្នក​បាន

ប្រ​ភព៖​​ Pinterest

ម្ចាស់​ក្រុម​ហ៊ុន​ដ៏​ល្បី​ល្បាញ​ក្នុង​លោក PepsiCo  អ្នក​ស្រី ​Indra Nooyi ជា​អ្នក​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ការ​រីក​ចម្រើន​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ស្មើ​នឹង ​១៣០ពាន់លាន​ដុល្លារ។ ក្រៅ​ពី​ PepsiCo ​អ្នក​ស្រី​ដឹក​នាំ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​មាន​ដូច​ជា​​​ Tropicana, Quaker Oats and Sabra Hummus. ។ ខាង​ក្រោម​នេះ​ជា​គំនិត​ដែល​អ្នក​ស្រី​គិត​ថា​អាច​ជួយ​ដល់​ក្រុមហ៊ុន​របស់​អ្នក​បាន៖

១) ធ្វើ​ការងារ​ឲ្យ​ល្អ៖ អ្នក​ស្រី​បាន​លើក​ឡើង​​ថា៖​«​ប្រសិន​ជា​អ្នក​ចង់​កាន់កាប់​ក្រុមហ៊ុន​មួយ អ្នក​ត្រូវ​រៀន​ធ្វើ​អ្វី​ដែល​ធ្វើ​រាល់​ថ្ងៃ​នេះ​ឲ្យ​បាន​ល្អ»។ អ្នក​ត្រូវ​ខំប្រឹង​រហូត​ដល់​​មនុស្ស​រាល់​គ្នា​និយាយ​ថា៖​«គ្មាន​នរណា​ម្នាក់​ធ្វើ​ល្អ​ជាង​អ្នក​នោះ​ទេ»។

២) អភិវឌ្ឍន៍៖ ក្រៅ​ពី​ធ្វើ​​អ្វីដែល​អ្នក​ពូកែ​​ធ្វើ​ហើយ អ្នក​ត្រូវ​ចេះ​បំបែក​និង​កែច្នៃ​វា​បន្ថែម​ទៀត។ អ្នក​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ និង​ចេះ​​ពន្យល់​ឬ​បកស្រាយ​អ្វី​ដែល​ពិបាក​ៗ​ឲ្យ​ស្រួល​យល់។ នេះ​បង្ហាញ​ថា​ អ្នក​ចេះ​នូវ​ជំនាញ របស់​អ្ន​កបាន​ច្បាស់។

៣) ក្លាហាន៖ «ភាព​ក្លាហាន​គឺ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​មិន​មាន»។​នេះ​បើ​តាម​សម្តី​របស់​អ្នក​ស្រី។ ប្រសិន​ជា​អ្នក​ចង់​បាន​ភាព​អស្ចារ្យ អ្នក​ត្រូវ​តែ​ហ៊ាន​ដើរ​ចេញ​មក​ក្រៅ​ ជួប​មនុស្ស​នៅ​ពិភព​ក្រៅ​។ មនុស្ស​ដែល​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​ពួក​គេ​ជឿជាក់​ថា​​នឹង​ទទួល​បាន​ភាព​ជោគជ័យ៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.cnbc.com​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30