តើ​អ្នក​ដឹង​ទេ​ថា ​​លោក​ អូបាម៉ា ​​​មាន​ទ្រព្យសម្បត្តិ​ប៉ុន្មាន​?

ផ្សាយចេញ ៖ 11-Jan-2017 9:20 am

ប្រ​ភព៖​​ Slate

ប្រធានាធិបតី​ទី​៤៤​នៃ​សហរដ្ឋអាមេរិក​លោក បារ៉ាក់ អូបាម៉ា កំពុង​ត្រៀម​ខ្លួន​ចាំ​អបអរ​ការ​ឈាន​ចូល​មក​ដល់​នូវ​វ័យ​៥៥​ឆ្នាំ​របស់​គាត់​នៅ​ខែ​សីហា​ខាង​មុខ​នេះ។ ថ្វី​បើ​គាត់​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ម្ដាយ​មេម៉ាយ​ម្នាក់ និង​ជីដូនជីតា​របស់​គាត់ ដែល​ជំរុញ​ឲ្យ​គាត់​ត្រូវ​ធ្វើការ​បណ្ដើរ​រៀន​បណ្ដើរ ដើម្បី​ទ្រទ្រង់​ការ​ចំណាយ​ទៅលើ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្ដី តែ​ដំណើរ​ជីវិត​របស់​គាត់​ក្រោយ​មក​ទៀត មាន​ភាព​ជោគជ័យ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់។


​ក្រម​ប្រតិបត្តិ​នៃច្បាប់​រដ្ឋាភិបាលអាមេរិក​ក្នុង​ឆ្នាំ​១៩៧៨  ​តម្រូវ​ឲ្យ​ប្រធានាធិបតី ក៏​ដូចជា​​មន្ត្រី​សហព័ន្ធជាន់​ខ្ពស់​ដទៃ​ទៀត បើក​ចំហ​ជា​សាធារណៈ​អំពី​ហិរញ្ញវត្ថុ​របស់​ខ្លួន តាមរយៈ​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា លោក អូបាម៉ា​មាន​ទ្រព្យ​សម្បត្តិ​ដែល​នៅ​ចន្លោះ​ពី​២លាន​ដុល្លារ​ដល់​៧​លាន​ដុល្លារ នេះ​បើ​យោង​ទៅ​តាម​ឯកសារ​របស់​USA Today។ ក៏​ប៉ុន្តែ តាម​ប្រភព​ឯកសារ​របស់​Celebrity Net Worth​វិញ បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គាត់ ដែល​មាន​តម្លៃ​ដល់​ទៅ​១២,១​លាន​ដុល្លារ​ឯ​ណោះ។ខាងក្រោម​នេះ​គឺ​ជា​កាលបរិច្ឆេទ​ដែល​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​របស់​លោក បារ៉ាក់ អូបាម៉ា ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​ការ​បើក​ចំហ​ហិរញ្ញវត្ថុ​លើក​មុន​របស់​ប្រធានាធិបតី៖



  • ២០០៤: គាត់​ទទួល​បាន​ប្រាក់​ខែ​ចំនួន​៦០,២៨៧​ដុល្លារ​ពី​ស្ថាប័ន​ព្រឹទ្ធសភា​នៃ​រដ្ឋ​Illinois និង​ប្រាក់​ចំនួន​៣២,១៤៤​ដុល្លារ​ផង​ដែរ ពី​ការ​បង្រៀន​របស់​គាត់​នៅ​សាលា​ច្បាប់ the University of Chicago Law School ព្រមទាំង​មាន​ទ្រព្យសម្បត្តិ​នៅ​ក្នុង​មូលនិធិ​ទឹកប្រាក់​ចំនួន​៤​កន្លែង ដែល​មាន​តម្លៃ​ចាប់​ពី​៥០,០០០​ដុល្លារ​ដល់​១០០,០០០​ដុល្លារ​ក្នុង​មូលនិធិ​នីមួយៗ។

  • ២០០៥: លោក អូបាម៉ា ទទួល​បាន​ប្រាក់​បង់​ជា​មុន​ពី​ស្ថាប័ន​បោះពុម្ព​សៀវភៅ ​(book advance)​ចំនួន​៨៤៧,០០​ដុល្លារ​ជាមួយ​រោង​ពុម្ព​សៀវភៅ​Random House រួម​ទាំង​ប្រាក់​ចំនួន​៣៧៨,០០០​ដុល្លារ​ពី​សៀវភៅ​បោះពុម្ព​លក់​បាន​របស់​លោក​សរសេរ​ឡើង​ដោយ​ខ្លួន​លោក​ផ្ទាល់​ទាំង​៣​ក្បាល​ផង​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​វិនិយោគ​របស់​គាត់​ក៏​បាន​កើន​ឡើង​ជាមួយ​នឹង​ការ​ហូរ​ចូល​នូវ​អត្រា​ប្រាក់​ចំណូល​របស់​មូលនិធិ​Nuveen (Nuveen Floating Rate Income Fund) ដែល​មាន​តម្លៃ​ចន្លោះ​ពី​៥០,០០០​ដុល្លារ​ដល់​១០០,០០០​ដុល្លារ។ របាយការណ៍​ទទួល​បាន​ពី​លោក​ផ្ទាល់ ក៏​បាន​បញ្ជាក់​ពី​គណនី​ប្រាក់បញ្ញើ​ក្នុង​ធនាគារ​ដែល​មាន​តម្លៃ​ចន្លោះ​ពី​១៥០,០០០​ដុល្លារ​ដល់​៣៥០,០០០​ដុល្លារ​ផង​ដែរ។

  • ២០០៦: ក្នុង​ឆ្នាំ​២០០៦​នេះ លោក អូបាម៉ា បាន​ផ្ដល់​របាយការណ៍​បង្ហាញ​ពី​កម្រៃ​ពី​សៀវភៅ​បោះពុម្ព​លក់​របស់​លោក មាន​តម្លៃ​ក្រោម​១៥០,០០០​ដុល្លារ បន្ថែម​ជាមួយ​នឹង​ប្រាក់​បង់​ជា​មុន​ពី​ស្ថាប័ន​បោះពុម្ព​សៀវភៅ ចំនួន​៤២៥,០០០​ដុល្លារ​ផង​ដែរ។ រីឯ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​សាធារណៈ​ឯ​ណោះ​វិញ គាត់​ក៏​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​រាប់​ពាន់​ពី​វា រួម​ជាមួយ​នឹង​មូលនិធិ​ជាមួយ​Goldman Sachs និង​Vanguard​ផង​ដែរ។

  • ២០០៧: លោក​នៅ​តែ​បន្ត​ទទួល​បាន​ប្រាក់​ចំណូល​ពី​សៀវភៅ​លក់​បាន ក្នុង​ចំនួន​ទឹកប្រាក់​៣.៣​លាន​ដុល្លារ​ពី​រោង​ពុម្ព​បោះពុម្ព​សៀវភៅRandom House និង​ប្រាក់​ចំនួន​៨១៦,០០០​ដុល្លារ​ពី​ការ​គ្រប់គ្រង​ផ្នែក​អក្សរសិល្ប៍Dystelនិង​Goderich (Dystel & Goderich Literary Management)។ បន្ថែម​ពី​លើ​សហរដ្ឋអាមេរិក​ទាំង​មូល គាត់​ក៏​ទទួល​បាន​នូវ​មូលនិធិ​ទីផ្សារ​ទឹកប្រាក់​នៃ​សាលា​ក្រុង​ភាគ​ខាង​ជើង ដែល​មាន​តម្លៃ​ចាប់​ពី​១​លាន​ដុល្លារ​ដល់​៥​លាន​ដុល្លារ​ផង​ដែរ។ ចំណែក​ឯ​ប័ណ្ណ​រតនាគារ(treasury notes)​ដែល​គាត់​កាន់កាប់​នោះ មាន​តម្លៃ​ចន្លោះ​ពី​៥០០,០០០​ដុល្លារ​ដល់​១​លាន​ដុល្លារ។ សម្រាប់​កូនស្រី​ទាំង​ពីរ​របស់​គាត់​វិញ គាត់​បាន​បណ្ដាក់ទុន​ក្នុង​គម្រោង​សន្សំ​ប្រាក់​របស់​សាកលវិទ្យាល័យ​ចំនួន​៥២៩​កន្លែង ដែល​នីមួយៗ​មាន​តម្លៃ​រហូត​ដល់​ទៅ​២៥០,០០០​ដុល្លារ។

  • ២០០៨: នៅ​ពេល​លោក អូបាម៉ា​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី គាត់​បាន​ក្លាយ​ជា​ម្ចាស់​នៃ​កន្លែង​មួយ​ដែល​មាន​តម្លៃ​នៅ​ចន្លោះ​ពី​១​លាន​ដុល្លារ​ដល់​៥.១​លាន​ដុល្លារ។

  • ២០០៩: លោក អូបាម៉ា បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព ដែល​ជាមួយ​នឹង​ពាន​រង្វាន់​នេះ លោក​ទទួល​បាន​ប្រាក់​ចំនួន​១.៤​លាន​ដុល្លារ ហើយ​ក៏​បាន​បរិច្ចាគ​ប្រាក់​ទាំង​នេះ ទៅ​កាន់​អង្គការ​សប្បុរសធម៌​ផង​ដែរ។

  • ២០០៩-២០១៥: គាត់​ទទួល​បាន​ប្រាក់​ខែ​របស់​ប្រធានាធិបតី​ក្នុង​១​ឆ្នាំ​ចំនួន​៤០០,០០០​ដុល្លារ​ និង​បន្ត​ទទួល​បាន​កម្រៃ​ពី​ការ​លក់​សៀវភៅ​របស់​គាត់ ព្រមទាំង​ភាគហ៊ុន​ពី​ការ​បណ្ដាក់ទុន​របស់​លោក​ផង​ដែរ៕


ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖
gobankingrates

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared